ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 12:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ទាំង​ពីរ​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​ពុំ​មែន​មាន​ព្រះ‌បន្ទូល​មក​ម៉ូសេ​តែ​ប៉ុណ្ណោះ​ទេ គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ពួក​យើង​ដែរ!»។ ពេល​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​និយាយ​ថា៖ «តើ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​តែ​តាមរយៈ​លោក​ម៉ូសេ​ប៉ុណ្ណោះ​ទេ​ឬ? តើ​ព្រះ‌អង្គ​មិន​បាន​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ពួក​យើង​ដែរ​ទេ​ឬ?» ព្រះ‌យេហូវ៉ា​បាន​ឮ​ពាក្យ​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​គេ​និយាយ​ថា តើ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​តែ​នឹង​ម៉ូសេ​តែ​ម្នាក់​ឯង ឥត​បាន​មាន​បន្ទូល​នឹង​យើង​ដែរ​ទេ​ឬ​អី ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ឮ​ពាក្យ​នោះ

សូមមើលជំពូក

អាល់គីតាប

អ្នក​ទាំង​ពីរ​មាន​ប្រសាសន៍​ថា៖ «អុលឡោះ‌តាអាឡា​ពុំ​មែន​មាន​បន្ទូល​មក​ម៉ូសា​តែ​ប៉ុណ្ណោះ​ទេ គឺ​ទ្រង់​មាន​បន្ទូល​មក​ពួក​យើង​ដែរ!»។ ពេល​នោះអុលឡោះ‌តាអាឡា​ទ្រង់​ឮ​ពាក្យ​នេះ។

សូមមើលជំពូក



ជន‌គណនា 12:2
22 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ គាត់​ពោល​ថា៖ «ព្រះ‌អម្ចាស់​ជ្រាប​ថា ប្ដី​ខ្ញុំ​មិន​ស្រឡាញ់​ខ្ញុំ​ទេ បាន​ជា​ព្រះអង្គ​ប្រទាន​កូន​ប្រុស​មួយ​ទៀត​នេះ​មក​ឲ្យ​ខ្ញុំ»។ គាត់​ដាក់​ឈ្មោះ​កូន​ថា “ស៊ីម្មាន”។


លុះ​ចប់​ពេល​កាន់​ទុក្ខ​ហើយ ព្រះ‌បាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​នាង​ចូល​មក​ក្នុង​ដំណាក់ នាង​ធ្វើ​ជា​មហេសី​របស់​ស្ដេច ហើយ​សម្រាល​បាន​បុត្រ​មួយ​ថ្វាយ​ស្ដេច។ អំពើ​ដែល​ព្រះ‌បាទ​ដាវីឌ​ប្រព្រឹត្ត​នេះ​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ឡើយ។


ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ចាត់​មេ‌ទ័ព​ឲ្យ​មក​ជេរ​ប្រមាថ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​មាន​ព្រះ​ជន្ម​គង់​នៅ។ ប្រហែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​របស់​មេ‌ទ័ព​នោះ​ដែរ ហើយ​ព្រះអង្គ​មុខ​ជា​ដាក់​ទោស​គេ ព្រោះ​តែ​ពាក្យ​ដែល​ព្រះអង្គ​បាន​ឮ។ ហេតុ​នេះ សូម​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក សូម​ទ្រង់​មេត្តា​ប្រណី​ដល់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​នេះ​ផង»។


ពេល​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​លោក​ម៉ូសេ​យ៉ាង​ខ្លាំង ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​មាន​បង​ប្រុស​ម្នាក់​ឈ្មោះ​អើរ៉ុន ជា​កូន​ចៅ​លេវី។ យើង​ដឹង​ថា គាត់​ជា​មនុស្ស​ពូកែ​វោហារ ហើយ​កំពុង​តែ​មក​រក​ជួប​អ្នក​ទៀត​ផង។ កាល​ណា​គាត់​ឃើញ​អ្នក នោះ​គាត់​មុខ​ជា​សប្បាយ​រីក‌រាយ​យ៉ាង​ខ្លាំង។


លោក​អើរ៉ុន​រៀប​រាប់​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក​ម៉ូសេ ព្រម​ទាំង​ធ្វើ​ទី​សម្គាល់​ឲ្យ​ប្រជា‌ជន​ឃើញ​ផង។


បន្ទាប់​មក លោក​ម៉ូសេ និង​លោក​អើរ៉ុន​ចូល​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ​នេះ: ចូរ​អនុញ្ញាត​ឲ្យ​ប្រជា‌រាស្ដ្រ​យើង ចេញ​ទៅ​ធ្វើ​ពិធី​បុណ្យ​គោរព​យើង​នៅ​វាល​រហោ‌ស្ថាន»។


លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​ពួក​លោក។ លោក​អើរ៉ុន​បោះ​ដំបង​នៅ​មុខ​ព្រះចៅ​ផារ៉ោន និង​ពួក​មន្ត្រី ហើយ​ដំបង​ក៏​ក្លាយ​ទៅ​ជា​ពស់។


ការ​វាយ‌ឫក​ធំ​តែងតែ​បង្ក​ឲ្យ​មាន​ទំនាស់ រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ដំបូន្មាន​ជា​មនុស្ស​មាន​ប្រាជ្ញា។


ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ចាត់​មេ‌ទ័ព​ឲ្យ​មក​ជេរ​ប្រមាថ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ។ ប្រហែល​ជា​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​លោក ឮ​ពាក្យ​របស់​មេ‌ទ័ព​នោះ​ដែរ ហើយ​ព្រះអង្គ​មុខ​ជា​ដាក់​ទោស​គេ ព្រោះ​តែ​ពាក្យ​ដែល​ព្រះអង្គ​បាន​ឮ។ ហេតុ​នេះ សូម​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​លោក សូម​ព្រះអង្គ​មេត្តា​ប្រណី​ដល់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​នេះ​ផង»។


តើ​មក​ពី​យើង​បាន​នាំ​អ្នក​ចេញ​ពី ស្រុក​អេស៊ីប​ឬ? តើ​មក​ពី​យើង​បាន​លោះ​អ្នក ឲ្យ​រួច​ពី​ទាស‌ភាព​ឬ? តើ​មក​ពី​យើង​ចាត់​ម៉ូសេ អើរ៉ុន និង​ម៉ារាម ឲ្យ​នាំ​មុខ​អ្នក​ឬ?


ពេល​នោះ ប្រជា‌ជន​នាំ​គ្នា​រអ៊ូ‌រទាំ​ធ្វើ​ឲ្យ​ទាស់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ពេល​ឮ​ពួក​គេ​រអ៊ូ‌រទាំ​ដូច្នេះ ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង។ ភ្លើង​របស់​ព្រះ‌អម្ចាស់​ក៏​ឆាប‌ឆេះ​នៅ​ជាយ​ជំរំ​របស់​ពួក​គេ។


លោក​ម៉ូសេ​តប​ថា៖ «តើ​អ្នក​មាន​ចិត្ត​ច្រណែន​ជំនួស​ខ្ញុំ​ឬ? សូម​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់​ទៅ​ជា​ព្យាការី​ទាំង​អស់​គ្នា។ សូម​ព្រះ‌អម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ ឲ្យ​មក​សណ្ឋិត​លើ​ពួក​គេ​ទាំង​អស់​គ្នា!»។


លោក​ម៉ូសេ​សុភាព​រាប‌សា​ជាង​គេ​បំផុត ក្នុង​ចំណោម​មនុស្ស​នៅ​លើ​ផែនដី​នេះ។


ពួក​គេ​លើក​គ្នា​មក​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន ដោយ​ពោល​ថា៖ «ពួក​លោក​ធ្វើ​ជ្រុល​ពេក​ហើយ! សហគមន៍​ទាំង​មូល​សុទ្ធ​តែ​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ពួក​គេ​ទាំង​អស់​គ្នា ហេតុ​អ្វី​បាន​ជា​ពួក​លោក​តាំង​ខ្លួន​ជា​អធិបតី​លើ​ប្រជា‌ជន​របស់​ព្រះ‌អម្ចាស់​ដូច្នេះ?»។


ចូរ​ស្រឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក ទុក​ដូច​ជា​បងប្អូន​បង្កើត។ ត្រូវ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ត​គោរព។


ខ្ញុំ​សូម​ជម្រាប​បងប្អូន តាម​ព្រះ‌អំណោយ​ទាន​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​ថា ម្នាក់ៗ​មិន​ត្រូវ​លើក​តម្លៃ​ខ្លួន​ឯង​ខ្ពស់ ហួស​ពី​គំនិត​ដែល​ត្រូវ​គិត​នោះ​ឡើយ តែ​ត្រូវ​គិត​ឲ្យ​បាន​សមរម្យ​តាម​កម្រិត​នៃ​ជំនឿ ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ​ម្នាក់ៗ។


ចូរ​ធ្វើ​កិច្ចការ​ទាំង​អស់ ដោយ​ឥត​រអ៊ូ‌រទាំ ឬ​ជជែក​តវ៉ា​ឡើយ


កុំ​ធ្វើ​អ្វី​ដោយ​ចង់​ប្រកួត​ប្រជែង​គ្នា ឬ​ដោយ​អួត​បំប៉ោង​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ដាក់​ខ្លួន ហើយ​ចាត់​ទុក​អ្នក​ឯ​ទៀតៗ​ថា ប្រសើរ​ជាង​ខ្លួន។


រីឯ​ពួក​យុវជន​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​គោរព​ចុះ​ចូល​នឹង​ព្រឹទ្ធា‌ចារ្យ*។ ចូរ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សុភាព​រាប‌សា ដ្បិត«ព្រះ‌ជា‌ម្ចាស់​ប្រឆាំង​នឹង​អស់​អ្នក​ដែល​អួត​ខ្លួន តែ​ព្រះអង្គ​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន​វិញ»។