ជនគណនា 11:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ពេលនោះ ប្រជាជននាំគ្នារអ៊ូរទាំធ្វើឲ្យទាស់ព្រះហឫទ័យព្រះអម្ចាស់។ ពេលឮពួកគេរអ៊ូរទាំដូច្នេះ ព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំង។ ភ្លើងរបស់ព្រះអម្ចាស់ក៏ឆាបឆេះនៅជាយជំរំរបស់ពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 កាលប្រជាជននាំគ្នារអ៊ូរទាំអំពីការលំបាករបស់គេនៅនឹងព្រះកាណ៌ព្រះយេហូវ៉ា នោះព្រះអង្គបានឮ ហើយសេចក្ដីខ្ញាល់របស់ព្រះអង្គក៏ឆួលឡើង។ ពេលនោះ ភ្លើងរបស់ព្រះយេហូវ៉ាក៏ឆេះនៅកណ្ដាលគេ ទាំងឆេះបំផ្លាញផ្នែកខ្លះនៃជាយជំរំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ឯពួកបណ្តាជនគេរទូរទាំ ហើយសេចក្ដីនោះក៏អាក្រក់ នៅព្រះកាណ៌នៃព្រះយេហូវ៉ា កាលទ្រង់បានឮ នោះសេចក្ដីខ្ញាល់ទ្រង់ក៏កាត់ឡើង ហើយភ្លើងនៃទ្រង់បានឆេះនៅកណ្តាលពួកគេ ទាំងឆេះបំផ្លាញនៅចុងបំផុតនៃទីដំឡើងត្រសាលទៅ សូមមើលជំពូកអាល់គីតាប1 ពេលនោះ ប្រជាជននាំគ្នារអ៊ូរទាំ ធ្វើឲ្យទាស់បំណងអុលឡោះតាអាឡា។ ពេលឮពួកគេរអ៊ូរទាំដូច្នេះ ទ្រង់ខឹងយ៉ាងខ្លាំង។ ភ្លើងរបស់អុលឡោះតាអាឡាក៏ឆាបឆេះនៅជាយជំរំរបស់ពួកគេ។ សូមមើលជំពូក |
ចូរប្រាប់ប្រជាជនថា “ចូរនាំគ្នាញែកខ្លួនឲ្យវិសុទ្ធ សម្រាប់ថ្ងៃស្អែក ព្រោះអ្នករាល់គ្នានឹងមានសាច់បរិភោគ។ អ្នករាល់គ្នាបានយំសោកដាក់ព្រះអម្ចាស់ថា: តើនរណានឹងឲ្យសាច់ពួកយើងបរិភោគ? នៅស្រុកអេស៊ីបពួកយើងសប្បាយជាង។ ដូច្នេះ ព្រះអម្ចាស់នឹងប្រទានសាច់ឲ្យអ្នករាល់គ្នាបរិភោគ។
ហើយនាំគ្នាពោលពាក្យប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងលោកម៉ូសេថា៖ «ហេតុអ្វីបានជាព្រះអង្គ និងលោក នាំពួកយើងចេញមកពីស្រុកអេស៊ីប ដើម្បីឲ្យពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ? ដ្បិតនៅទីនេះ គ្មានអាហារ គ្មានទឹកទាល់តែសោះ ហើយពួកយើងក៏ធុញទ្រាន់នឹងនំម៉ាណាដ៏គម្រក់នេះដែរ!»។