ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 10:36 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​គេ​ដាក់​ហិប​ចុះ លោក​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​គង់​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​មាន​ចំនួន​យ៉ាង​ច្រើន​អនេក‌អនន្ត»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ណា​ហិប​សញ្ញា​ឈប់​សម្រាក លោក​មាន​ប្រសាសន៍​ថា «ព្រះ‌យេហូវ៉ា​អើយ សូម​យាង​មក​គង់​ជា‌មួយ​ពួក​អ៊ីស្រា‌អែល​ទាំង​សល់​សែន​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​វេលា​ដែល​ហឹប​ឈប់​វិញ នោះ​លោក​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ត្រឡប់​មក​ឯ​ពួក​អ៊ីស្រាអែល​ទាំង​សល់​សែន​វិញ។

សូមមើលជំពូក

អាល់គីតាប

ពេល​គេ​ដាក់​ហិប​ចុះ លោក​និយាយ​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​មក​នៅ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​មាន​ចំនួន​យ៉ាង​ច្រើន​អនេក‌អនន្ត»។

សូមមើលជំពូក



ជន‌គណនា 10:36
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុម​គ្រួសារ​បាន​ឲ្យ​ពរ​នាង​រេបិកា​ថា៖ «ប្អូន​រេបិកា​អើយ សូម​ឲ្យ​នាង​បាន​ទៅ​ជា​ម្ដាយ​របស់​មនុស្ស រាប់​លាន​រាប់​កោដិ​នាក់ សូម​ឲ្យ​ពូជ‌ពង្ស​នាង​គ្រប់‌គ្រង លើ​ពួក​ខ្មាំង​សត្រូវ​របស់​នាង»។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ក្រោក​ឡើង សូម​យាង​មក​ជា​មួយ​ហិប*​នៃ​ឫទ្ធា‌នុភាព របស់​ព្រះអង្គ ហើយ​គង់​នៅ​ក្នុង​ទី​សម្រាក របស់​ព្រះអង្គ​រហូត​ត​ទៅ។


ព្រះ‌អម្ចាស់​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះអង្គ បណ្ដោយ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ឆ្ងាយ​ពី​មាគ៌ា របស់​ព្រះអង្គ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បណ្ដោយ​ឲ្យ​យើង​ខ្ញុំ មាន​ចិត្ត​រឹង‌រូស​មិន​ព្រម​គោរព​កោត​ខ្លាច ព្រះអង្គ​ដូច្នេះ? សូម​យាង​មក​វិញ សូម​រក​យុត្តិធម៌​ឲ្យ​យើង​ខ្ញុំ​ជា​អ្នក​បម្រើ និង​ជា​កុល‌សម្ព័ន្ធ​ផ្ទាល់​របស់​ព្រះអង្គ​ផង។


ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើន​ចំនួន​ឡើង ហើយ​សព្វ​ថ្ងៃ អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ។