ប៉ុន្តែ ជនជាតិទាំងនោះបែរជាសងគុណយើងខ្ញុំ ដោយលើកគ្នាមកដេញយើងខ្ញុំចេញពីទឹកដី ដែលព្រះអង្គប្រទានមកឲ្យយើងខ្ញុំធ្វើជាកម្មសិទ្ធិ។
ចោទិយកថា 4:38 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានបណ្ដេញប្រជាជាតិនានា ដែលមានគ្នាច្រើន និងមានកម្លាំងខ្លាំងជាងអ្នក ដើម្បីឲ្យអ្នកចូលកាន់កាប់ស្រុករបស់គេ ហើយព្រះអង្គប្រគល់ស្រុកនោះមកឲ្យអ្នកទុកជាកេរមត៌ក ដូចអ្នកឃើញសព្វថ្ងៃនេះស្រាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយបណ្តេញសាសន៍នានាដែលធំ ហើយពូកែជាងអ្នក ចេញពីមុខអ្នក ដើម្បីនាំអ្នកចូលទៅ ហើយប្រគល់ស្រុករបស់គេឲ្យអ្នក ទុកជាមត៌ក ដូចមាននៅថ្ងៃនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីនឹងបណ្តេញអស់ទាំងសាសន៍ដែលធំ ហើយពូកែជាងឯង ពីមុខឯងចេញ ឲ្យបាននាំឯងចូលទៅ ប្រយោជន៍នឹងឲ្យស្រុកគេ ទុកជាមរដកដល់ឯង ដូចជាមានសព្វថ្ងៃនេះ អាល់គីតាប អុលឡោះបានបណ្តេញប្រជាជាតិនានា ដែលមានគ្នាច្រើន និងមានកម្លាំងខ្លាំងជាងអ្នក ដើម្បីឲ្យអ្នកចូលកាន់កាប់ស្រុករបស់គេ ហើយទ្រង់ប្រគល់ស្រុកនោះមកឲ្យអ្នក ទុកជាកេរមត៌ក ដូចអ្នកឃើញសព្វថ្ងៃនេះស្រាប់។ |
ប៉ុន្តែ ជនជាតិទាំងនោះបែរជាសងគុណយើងខ្ញុំ ដោយលើកគ្នាមកដេញយើងខ្ញុំចេញពីទឹកដី ដែលព្រះអង្គប្រទានមកឲ្យយើងខ្ញុំធ្វើជាកម្មសិទ្ធិ។
ឱព្រះនៃយើងខ្ញុំអើយ ព្រះអង្គបានបណ្ដេញអ្នកស្រុកនេះចេញពីមុខអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ព្រមទាំងប្រទានស្រុកនេះឲ្យពូជពង្សលោកអប្រាហាំ ជាមិត្តរបស់ព្រះអង្គ រហូតតទៅ។
នៅក្នុងស្រុកដែលព្រះអម្ចាស់វាយយកបាន នៅចំពោះមុខសហគមន៍អ៊ីស្រាអែល ជាស្រុកដ៏ល្អសម្រាប់ហ្វូងសត្វ ហើយយើងខ្ញុំមានហ្វូងសត្វច្រើនណាស់»។
ដ្បិតកុលសម្ព័ន្ធរូបេន តាមអំបូររបស់ពួកគេ និងកុលសម្ព័ន្ធកាដ តាមអំបូររបស់ពួកគេ បានទទួលទឹកដីជាចំណែកមត៌ករួចហើយ។ រីឯកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត ក៏បានទទួលទឹកដីដែលជាចំណែកមត៌ករបស់ពួកគេហើយដែរ។
កុលសម្ព័ន្ធទាំងពីរ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានទទួលទឹកដីជាចំណែកមត៌ករបស់ខ្លួន នៅត្រើយខាងកើតទន្លេយ័រដាន់ទល់មុខនឹងក្រុងយេរីខូ»។
ព្រះអម្ចាស់នឹងបណ្ដេញប្រជាជាតិទាំងនេះចេញពីមុខអ្នករាល់គ្នា អ្នករាល់គ្នានឹងចាប់យកស្រុករបស់ប្រជាជាតិនានា ដែលមានគ្នាច្រើន និងមានកម្លាំងខ្លាំងជាងអ្នករាល់គ្នាមកធ្វើជាកម្មសិទ្ធិ។
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា: “មើល៍ យើងបានប្រគល់ស៊ីហុន និងស្រុករបស់គេ មកក្នុងកណ្ដាប់ដៃរបស់អ្នកឥឡូវនេះហើយ។ ដូច្នេះ ចូរទៅចាប់យកស្រុកនោះឥឡូវនេះចុះ”។
«ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក នាំអ្នកចូលទៅក្នុងស្រុកដែលអ្នកត្រូវកាន់កាប់ ដោយបណ្ដេញប្រជាជាតិជាច្រើនចេញពីមុខអ្នក ដូចជាជនជាតិហេត ជនជាតិគើកាស៊ី ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស គឺប្រជាជាតិទាំងប្រាំពីរដែលមានគ្នាច្រើន និងមានកម្លាំងជាងអ្នក
ចូរនឹកចាំពីព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលប្រទានឲ្យអ្នកមានកម្លាំង ប្រមូលបានសម្បត្តិ ដើម្បីបញ្ជាក់សម្ពន្ធមេត្រី* ដែលព្រះអង្គបានចងជាមួយបុព្វបុរសរបស់អ្នក ដូចព្រះអង្គធ្វើនៅថ្ងៃនេះស្រាប់។
លោកយ៉ូស្វេមានប្រសាសន៍ទៀតថា៖ «មានសញ្ញាសម្គាល់មួយដែលនាំឲ្យអ្នករាល់គ្នាដឹងថា ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ ពិតជាសណ្ឋិតនៅជាមួយអ្នករាល់គ្នា ហើយព្រះអង្គពិតជាបណ្ដេញជនជាតិកាណាន ជនជាតិហេត ជនជាតិហេវី ជនជាតិពេរីស៊ីត ជនជាតិគើរកាស៊ី ជនជាតិអាម៉ូរី និងយេប៊ូស ឲ្យចេញពីមុខអ្នករាល់គ្នាមែន