Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 32:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់​វាយ​យក​បាន នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល ជា​ស្រុក​ដ៏​ល្អ​សម្រាប់​ហ្វូង​សត្វ ហើយ​យើង​ខ្ញុំ​មាន​ហ្វូង​សត្វ​ច្រើន​ណាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្រ្កាប នៅ​ចំពោះ​ក្រុម​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ស្រុក​មួយ​ល្អ​សម្រាប់​ហ្វូង​សត្វ ហើយ​អ្នក​បម្រើ​របស់​លោក​មាន​ហ្វូង​សត្វ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គឺ​ស្រុក​នេះ​ឯង​ដែល​ព្រះ‌យេហូវ៉ា​បាន​វាយ នៅ​មុខ​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រាអែល ជា​ស្រុក​ស្រួល​ល្មម​នឹង​ចិញ្ចឹម​ហ្វូង​សត្វ​បាន ឯ​យើង​ខ្ញុំ​ប្របាទ​ជា​អ្នក​មាន​ហ្វូង​សត្វ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 នៅ​ក្នុង​ស្រុក​ដែលអុលឡោះ‌តាអាឡា​វាយ​យក​បាន​នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រ‌អែល ជា​ស្រុក​ដ៏​ល្អ​សម្រាប់​ហ្វូង​សត្វ ហើយ​យើងខ្ញុំ​មាន​ហ្វូង​សត្វ​ច្រើន​ណាស់»។

សូមមើលជំពូក ចម្លង




ជន‌គណនា 32:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​រជ្ជ‌កាល​ព្រះ‌បាទ​ហេ‌សេគា​ជា​ស្ដេច​ស្រុក​យូដា អស់​អ្នក​ដែល​មាន​ឈ្មោះ​ខាង​លើ បាន​មក​ដល់​ស្រុក​នោះ ពួក​គេ​បំផ្លាញ​តង់ត៍ និង​ជម្រក​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក ហើយ​បំផ្លាញ​ប្រជា‌ជន​ឲ្យ​វិនាស​ទាំង​ស្រុង រហូត​មក​ទល់​សព្វ​ថ្ងៃ។ បន្ទាប់​មក ពួក​គេ​តាំង​ទី​លំ‌នៅ​ជំនួស​អ្នក​ស្រុក​ពី​មុន ព្រោះ​ទី​នោះ​មាន​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម​របស់​ពួក​គេ។


យើង​នឹង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ វិល​ត្រឡប់​មក​ស្រុក​របស់​ខ្លួន​វិញ ពួក​គេ​នឹង​រស់​នៅ​លើ​ភ្នំ​កើមែល និង​ភ្នំ​បាសាន ហើយ​ពួក​គេ​នឹង​បរិភោគ​ឆ្អែត​បរិបូណ៌ នៅ​លើ​ភ្នំ​អេប្រាអ៊ីម និង​ភ្នំ​កាឡាដ។


ព្រះ‌អម្ចាស់​អើយ សូម​ថែ‌រក្សា ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ ដូច​គង្វាល​ធ្លាប់​ថែ‌រក្សា​ហ្វូង​សត្វ​របស់​ខ្លួន។ យើង​ខ្ញុំ​ដែល​ជា​ហ្វូង​ចៀម​របស់​ព្រះអង្គ រស់​នៅ​លើ​ទឹក​ដី​គ្មាន​ជីជាតិ ដែល​មាន​ចម្ការ​ព័ទ្ធ​ជុំ‌វិញ។ សូម​នាំ​យើង​ខ្ញុំ​ទៅ​រស់​នៅ​កន្លែង ដែល​មាន​ជីជាតិ​ល្អ​នៅ​ស្រុក​បាសាន និង​ស្រុក​កាឡាដ ដូច​ដើម​វិញ។


ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រហារ​ព្រះ‌បាទ​ស៊ីហុន ដោយ​មុខ​ដាវ ហើយ​ចាប់​យក​ទឹក​ដី​របស់​ស្ដេច ចាប់​តាំង​ពី​ស្ទឹង​អើ‌ណូន រហូត​ដល់​ស្ទឹង​យ៉ាបុក និង​រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​អាំម៉ូន ដែល​មាន​កំពែង​ដ៏​រឹង‌មាំ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ដ្បិត​យើង​ប្រគល់​ស្ដេច​នេះ និង​កង‌ទ័ព​ទាំង​មូល ព្រម​ទាំង​ស្រុក​របស់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ។ ចូរ​ប្រព្រឹត្ត​ចំពោះ​ស្ដេច​នេះ ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្ដេច​ស្រុក​អាម៉ូរី ដែល​រស់​នៅ​ស្រុក​ហែស‌បូន​ដែរ»។


ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​វាយ​ស្ដេច​អុក ព្រម​ទាំង​បុត្រ​របស់​ស្ដេច និង​កង‌ទ័ព​ទាំង​មូល ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ បន្ទាប់​មក ពួក​គេ​កាន់​កាប់​ស្រុក​របស់​ស្ដេច​នោះ។


ពួក​គេ​ពោល​ទៀត​ថា៖ «ប្រសិន​បើ​លោក​យល់​អធ្យាស្រ័យ​យើង​ខ្ញុំ សូម​មេត្តា​ប្រគល់​ស្រុក​នេះ​ឲ្យ​យើង​ខ្ញុំ​មក គឺ​មិន​បាច់​ឲ្យ​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រដាន់​ឡើយ»។


ព្រះអង្គ​បាន​បណ្ដេញ​ប្រជា‌ជាតិ​នានា ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ខ្លាំង​ជាង​អ្នក ដើម្បី​ឲ្យ​អ្នក​ចូល​កាន់​កាប់​ស្រុក​របស់​គេ ហើយ​ព្រះអង្គ​ប្រគល់​ស្រុក​នោះ​មក​ឲ្យ​អ្នក​ទុក​ជា​កេរ‌មត៌ក ដូច​អ្នក​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម