គាត់ពោលថា៖ «ព្រះជាម្ចាស់ប្រទានរង្វាន់ឲ្យខ្ញុំ ព្រោះខ្ញុំបានយកស្រីបម្រើមកជូនប្ដីខ្ញុំ»។ គាត់ដាក់ឈ្មោះកូននោះថា“អ៊ីសាខារ”។
ចោទិយកថា 33:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះកូនចៅសាប់យូឡូន លោកថ្លែងថា: សាប់យូឡូនអើយ ចូរសប្បាយរីករាយ នៅពេលអ្នកចេញទៅច្បាំង! រីឯអ៊ីសាខារវិញ ចូរសប្បាយរីករាយនៅក្នុងជំរំរបស់អ្នក! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំពោះកុលសម្ព័ន្ធសាប់យូឡូន លោកថ្លែងថា៖ «ឱសាប់យូឡូនអើយ ចូរអរសប្បាយក្នុងកាលដែលអ្នកចេញទៅ ឯអ៊ីសាខារវិញ ចូរអរសប្បាយនៅក្នុងជំរំរបស់អ្នកចុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកសាប់យូល៉ូន នោះក៏ថា ឱសាប់យូល៉ូនអើយ ចូរអរសប្បាយក្នុងកាលដែលឯងចេញទៅ ហើយអ៊ីសាខារអើយ ចូរអរសប្បាយនៅក្នុងត្រសាលឯងចុះ អាល់គីតាប ចំពោះកូនចៅសាប់យូឡូន គាត់ថ្លែងថា: សាប់យូឡូនអើយ ចូរសប្បាយរីករាយ នៅពេលអ្នកចេញទៅច្បាំង! រីឯអ៊ីសាខាវិញ ចូរសប្បាយរីករាយនៅក្នុងជំរំរបស់អ្នក! |
គាត់ពោលថា៖ «ព្រះជាម្ចាស់ប្រទានរង្វាន់ឲ្យខ្ញុំ ព្រោះខ្ញុំបានយកស្រីបម្រើមកជូនប្ដីខ្ញុំ»។ គាត់ដាក់ឈ្មោះកូននោះថា“អ៊ីសាខារ”។
ព្រំប្រទល់ឡើងឆ្ពោះទៅទិសខាងលិចរហូតដល់ម៉ារ៉ាឡា ហើយទៅដល់ដាបាសែត និងរហូតទៅដល់ទឹកធ្លាក់ ដែលនៅទល់មុខនឹងយុកនាម។
អ្នកខ្លះមកពីកុលសម្ព័ន្ធអេប្រាអ៊ីម ដែលនៅជាប់នឹងស្រុកអាម៉ាឡេក កុលសម្ព័ន្ធបេនយ៉ាមីនក៏មកតាមដែរ ហើយរួមកម្លាំងជាមួយពលទ័ពរបស់គេផង។ មានមេទ័ពមកពីអំបូរម៉ាកៀរ ហើយនាយទាហានមកពីកុលសម្ព័ន្ធសាប់យូឡូន