សូមព្រះអង្គមេត្តាប្រោសទូលបង្គំឲ្យបានរួចពីកណ្ដាប់ដៃអេសាវ ជាបងប្រុសរបស់ទូលបង្គំផង! ដ្បិតទូលបង្គំខ្លាចគាត់មកដល់ សម្លាប់រង្គាលទូលបង្គំ និងគ្រួសារទូលបង្គំ ទាំងស្រីទាំងក្មេង។
ចោទិយកថា 22:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលធ្វើដំណើរនៅតាមផ្លូវ ប្រសិនបើអ្នកឃើញសំបុកសត្វនៅលើដើមឈើ ឬនៅផ្ទាល់ដី ហើយឃើញកូនសត្វ ឬពងសត្វ ដែលមានមេវាកំពុងតែក្រាប នោះមិនត្រូវយកទាំងមេទាំងកូនឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នកប្រទះឃើញសម្បុកសត្វដែលមានកូន ឬមានពងនៅក្បែរផ្លូវ ទោះនៅលើដើមឈើណា ឬនៅលើដីក្តី ហើយមេកំពុងតែក្រាបនៅលើកូន ឬពីលើពង នោះមិនត្រូវយកទាំងមេ ទាំងកូនឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើកាលណាឯងប្រទះឃើញសំបុកសត្វ ដែលមានកូន ឬមានពង នៅក្បែរផ្លូវ ទោះនៅលើដើមឈើណា ឬនៅលើដីក្តី ហើយមេកំពុងតែក្រាបនៅលើកូន ឬពីលើពង នោះមិនត្រូវឲ្យឯងយកមេជាមួយនឹងកូនផងទេ អាល់គីតាប ពេលធ្វើដំណើរ នៅតាមផ្លូវ ប្រសិនបើអ្នកឃើញសំបុកសត្វនៅលើដើមឈើ ឬនៅផ្ទាល់ដី ហើយឃើញកូនសត្វ ឬពងសត្វ ដែលមានមេវាកំពុងតែក្រាប នោះមិនត្រូវយកទាំងមេ ទាំងកូនឡើយ។ |
សូមព្រះអង្គមេត្តាប្រោសទូលបង្គំឲ្យបានរួចពីកណ្ដាប់ដៃអេសាវ ជាបងប្រុសរបស់ទូលបង្គំផង! ដ្បិតទូលបង្គំខ្លាចគាត់មកដល់ សម្លាប់រង្គាលទូលបង្គំ និងគ្រួសារទូលបង្គំ ទាំងស្រីទាំងក្មេង។
ចូរនាំសត្វគ្រប់ប្រភេទដែលនៅជាមួយអ្នកចេញទៅផង គឺនាំទាំងបក្សាបក្សី ទាំងសត្វជើងបួន និងសត្វលូនវារលើដីទាំងប៉ុន្មាន ដើម្បីឲ្យវានៅពាសពេញលើផែនដី ព្រមទាំងបង្កើតកូនចៅ និងកើនចំនួនយ៉ាងច្រើននៅលើផែនដី»។
មនុស្សសុចរិតតែងតែថែទាំសត្វពាហនៈរបស់ខ្លួន រីឯមនុស្សអាក្រក់វិញ គ្មានចិត្តមេត្តាករុណាទាល់តែសោះ។
ហេតុនេះ សម្រែកបរាជ័យលេចឮ ក្នុងកងទ័ពរបស់អ្នក ទីក្រុងដ៏មានកំពែងរឹងមាំរបស់អ្នក នឹងត្រូវខ្មាំងបំផ្លាញ ដូចស្ដេចសាលម៉ាន បានបំផ្លាញក្រុងបេត-អើបេល នៅថ្ងៃធ្វើសឹកសង្គ្រាម គេបានកិនកម្ទេចម្ដាយពីលើកូនរបស់ខ្លួន។
ធម្មតា គេលក់ចាបប្រាំថ្លៃពីរសេន ទោះបីថោកយ៉ាងនេះក៏ដោយ ក៏ព្រះជាម្ចាស់ឥតភ្លេចចាបណាមួយសោះឡើយ។
«ស្ត្រីមិនត្រូវស្លៀកពាក់ដូចបុរសឡើយ រីឯបុរសក៏មិនត្រូវស្លៀកពាក់ដូចស្ត្រីដែរ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក មិនសព្វព្រះហឫទ័យនឹងមនុស្សដែលធ្វើដូច្នេះទេ។