«ប្រសិនបើអ្នកឃើញគោ ឬចៀមរបស់បងប្អូនអ្នកវង្វេង កុំធ្វើពើដូចជាមិនឃើញ តែត្រូវនាំសត្វនោះទៅឲ្យម្ចាស់វាវិញ កុំបីអាក់ខានឡើយ។
ចោទិយកថា 22:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះសត្វលា សម្លៀកបំពាក់ និងអ្វីៗទាំងអស់ដែលបងប្អូនអ្នកបាត់ ក៏ត្រូវធ្វើបែបនេះដែរ ប្រសិនបើអ្នករកឃើញ កុំធ្វើពើដូចជាមិនឃើញឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវប្រព្រឹត្តដូច្នោះចំពោះសត្វលា ឬសម្លៀកបំពាក់ ឬចំពោះអ្វីៗទាំងអស់ ដែលបងប្អូនរបស់អ្នកបានបាត់ ហើយអ្នករកឃើញ មិនត្រូវធ្វើពើដូចជាមិនឃើញនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងប្រព្រឹត្តដូច្នោះចំពោះសត្វលា នឹងសំលៀកបំពាក់ ហើយនឹងគ្រប់របស់ទាំងអស់ដែលបងប្អូនឯងបានបាត់ ហើយឯងបានឃើញនោះដែរ មិនត្រូវឲ្យគេចចេញឡើយ អាល់គីតាប ចំពោះសត្វលា សម្លៀកបំពាក់ និងអ្វីៗទាំងអស់ដែលបងប្អូនអ្នកបាត់ ក៏ត្រូវធ្វើបែបនេះដែរ ប្រសិនបើអ្នករកឃើញ កុំធ្វើពើដូចជាមិនឃើញឡើយ។ |
«ប្រសិនបើអ្នកឃើញគោ ឬចៀមរបស់បងប្អូនអ្នកវង្វេង កុំធ្វើពើដូចជាមិនឃើញ តែត្រូវនាំសត្វនោះទៅឲ្យម្ចាស់វាវិញ កុំបីអាក់ខានឡើយ។
ប្រសិនបើម្ចាស់សត្វនៅឆ្ងាយ ហើយអ្នកមិនស្គាល់គេទេ ត្រូវនាំសត្វទៅទុកនៅផ្ទះអ្នក រហូតដល់ម្ចាស់វាមកសុំយកទៅវិញ ពេលនោះ ត្រូវតែប្រគល់វាទៅឲ្យគេចុះ។
ប្រសិនបើអ្នកឃើញលា ឬគោរបស់បងប្អូនអ្នក ធ្លាក់ទៅក្នុងស្នាមភ្លោះ កុំធ្វើពើដូចជាមិនឃើញឡើយ តែត្រូវជួយគេអូសសត្វនោះឲ្យឡើងមកវិញ»។