រីឯសត្វគ្មានព្រុយ គ្មានស្រកា ទោះបីជាពពួកសត្វល្អិតដែលរស់រវើកក្នុងទឹក ឬសត្វឯទៀតៗដែលរស់នៅក្នុងសមុទ្រ ឬទន្លេក្ដី អ្នករាល់គ្នាត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ គួរស្អប់ខ្ពើម។
ចោទិយកថា 14:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯត្រីដែលគ្មានព្រុយ និងគ្មានស្រកា កុំបរិភោគឡើយ ត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែមិនត្រូវបរិភោគសត្វណាដែលគ្មានព្រុយ និងគ្មានស្រកាទេ ដ្បិតជាសត្វមិនស្អាតដល់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែមិនត្រូវឲ្យបរិភោគសត្វណាដែលគ្មានព្រុយ នឹងស្រកាទេ ដ្បិតជាសត្វមិនស្អាតទាំងអស់ដល់ឯងរាល់គ្នា។ អាល់គីតាប ចំណែកឯត្រីដែលគ្មានព្រុយ និងគ្មានស្រកាកុំបរិភោគឡើយ ត្រូវចាត់ទុកជាសត្វមិនហាឡាល់។ |
រីឯសត្វគ្មានព្រុយ គ្មានស្រកា ទោះបីជាពពួកសត្វល្អិតដែលរស់រវើកក្នុងទឹក ឬសត្វឯទៀតៗដែលរស់នៅក្នុងសមុទ្រ ឬទន្លេក្ដី អ្នករាល់គ្នាត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ គួរស្អប់ខ្ពើម។
រីឯអ្នកដែលប៉ះពាល់វត្ថុមិនបរិសុទ្ធ មនុស្សមិនបរិសុទ្ធ ឬសត្វមិនបរិសុទ្ធ ឬអ្វីៗមិនបរិសុទ្ធ គួរស្អប់ខ្ពើម រួចបរិភោគសាច់របស់យញ្ញបូជាមេត្រីភាព ដែលគេថ្វាយព្រះអម្ចាស់ ក៏ត្រូវតែបណ្ដេញចេញពីកុលសម្ព័ន្ធរបស់ខ្លួនដែរ»។
ក្នុងចំណោមសត្វរស់នៅក្នុងទឹក អ្នករាល់គ្នាអាចបរិភោគត្រីទាំងអស់ ដែលមានព្រុយ និងមានស្រកា។