Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 14:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 តែ​មិន​ត្រូវ​ឲ្យ​បរិភោគ​សត្វ​ណា​ដែល​គ្មាន​ព្រុយ នឹង​ស្រកា​ទេ ដ្បិត​ជា​សត្វ​មិន​ស្អាត​ទាំង​អស់​ដល់​ឯង​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 តែ​មិន​ត្រូវ​បរិ‌ភោគ​សត្វ​ណា​ដែល​គ្មាន​ព្រុយ និងគ្មាន​ស្រកា​ទេ ដ្បិត​ជា​សត្វ​មិន​ស្អាតដល់​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ចំណែក​ឯ​ត្រី​ដែល​គ្មាន​ព្រុយ និង​គ្មាន​ស្រកា កុំ​បរិភោគ​ឡើយ ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ចំណែក​ឯ​ត្រី​ដែល​គ្មាន​ព្រុយ និង​គ្មាន​ស្រកា​កុំ​បរិភោគ​ឡើយ ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​ហាឡាល់។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 14:10
4 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ក្នុង​បណ្តា​ត្រី​ដែល​កំរើក​ក្នុង​ទឹក នឹង​អស់​ទាំង​សត្វ​ដែល​អាស្រ័យ​នៅ​ក្នុង​ទឹក នោះ​សត្វ​ណា​ដែល​ឥត​មាន​ព្រុយ នឹង​ស្រកា សត្វ​នោះ​ត្រូវ​រាប់​ជា​របស់​គួរ​ខ្ពើម​ដល់​ឯង​រាល់​គ្នា​វិញ


ហើយ​បើ​អ្នក​ណា​ប៉ះ‌ពាល់​នឹង​របស់​មិន​ស្អាត​អ្វី​ក៏​ដោយ ទោះ​បើ​ជា​សេចក្ដី​ស្មោក‌គ្រោក​របស់​មនុស្ស ឬ​របស់​សត្វ​ដែល​មិន​ស្អាត ឬ​របស់​ស្មោក‌គ្រោក​ណា​មួយ​ដែល​គួរ​ខ្ពើម​ឆ្អើម រួច​នឹង​បរិភោគ​សាច់​នៃ​យញ្ញ‌បូជា​ដង្វាយ​មេត្រី​របស់​ផង​ព្រះ‌យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន។


ឯ​បណ្តា​សត្វ​ហើរ​ដែល​ស្អាត នោះ​ឯង​រាល់​គ្នា​នឹង​បរិភោគ​បាន​គ្រប់​យ៉ាង


ឯ​បណ្តា​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ទឹក នោះ​ឯង​នឹង​បរិភោគ​សត្វ​ទាំង​នេះ​បាន គឺ​សត្វ​ណា​ដែល​មាន​ព្រុយ ហើយ​មាន​ស្រកា​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម