អ្នកក្រុងអាវ៉ាធ្វើរូបព្រះនីប-ហាស និងព្រះថើថាក អ្នកក្រុងសេផាវែមយកកូនប្រុសរបស់ខ្លួន ទៅធ្វើបូជាយញ្ញ ថ្វាយព្រះអ័ឌរ៉ាម៉ាឡេក និងព្រះអណាម៉ាឡេក ជាព្រះនៃក្រុងសេផាវែម។
ចោទិយកថា 12:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរស្ដាប់ និងកាន់តាមព្រះបន្ទូលទាំងប៉ុន្មានដែលខ្ញុំបង្គាប់ដល់អ្នក ដើម្បីឲ្យអ្នក និងកូនចៅរបស់អ្នក នៅជំនាន់ក្រោយ មានសុភមង្គលរហូតតទៅ ដោយប្រព្រឹត្តអំពើល្អ និងអំពើត្រឹមត្រូវ ដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រយ័ត្ននឹងកាន់តាមគ្រប់ទាំងសេចក្ដីនេះ ដែលខ្ញុំបង្គាប់ដល់អ្នក ដើម្បីឲ្យអ្នកបានសប្បាយ ព្រមទាំងកូនចៅរបស់អ្នករហូតតទៅ ដោយអ្នករាល់គ្នាប្រព្រឹត្តសេចក្ដីល្អ ហើយត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ាជាព្រះរបស់អ្នក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រយ័ត នឹងស្តាប់តាមគ្រប់ទាំងសេចក្ដីនេះ ដែលអញបង្គាប់ដល់ឯង ដើម្បីឲ្យឯងបានសប្បាយ ព្រមទាំងកូនចៅឯងតទៅជាដរាប ដោយបានប្រព្រឹត្តសេចក្ដីដែលល្អ ហើយទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃឯង។ អាល់គីតាប ចូរស្តាប់ និងកាន់តាមពាក្យទាំងប៉ុន្មានដែលខ្ញុំបង្គាប់ដល់អ្នក ដើម្បីឲ្យអ្នក និងកូនចៅរបស់អ្នក នៅជំនាន់ក្រោយ មានសុភមង្គលរហូតតទៅ ដោយប្រព្រឹត្តអំពើល្អ និងអំពើត្រឹមត្រូវ ដែលគាប់បំណងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ |
អ្នកក្រុងអាវ៉ាធ្វើរូបព្រះនីប-ហាស និងព្រះថើថាក អ្នកក្រុងសេផាវែមយកកូនប្រុសរបស់ខ្លួន ទៅធ្វើបូជាយញ្ញ ថ្វាយព្រះអ័ឌរ៉ាម៉ាឡេក និងព្រះអណាម៉ាឡេក ជាព្រះនៃក្រុងសេផាវែម។
រីឯអ្នកវិញ ប្រសិនបើអ្នកដើរតាមយើង ដូចដាវីឌជាបិតារបស់អ្នក ដោយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលយើងបង្គាប់ ហើយកាន់តាមច្បាប់ និងបទបញ្ជារបស់យើង
ខ្ញុំទូលព្រះអង្គដូចតទៅ: «បពិត្រព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ* ព្រះអង្គជាព្រះដ៏ឧត្ដុង្គឧត្ដម គួរស្ញែងខ្លាច ព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រី ហើយសម្តែងព្រះហឫទ័យមេត្តាករុណា ចំពោះអស់អ្នកដែលស្រឡាញ់ព្រះអង្គ និងគោរពតាមបទបញ្ជារបស់ព្រះអង្គ។
ដើម្បីឲ្យពួកគេប្រតិបត្តិតាម សេចក្ដីប្រៀនប្រដៅរបស់ព្រះអង្គ និងធ្វើតាមវិន័យរបស់ព្រះអង្គ។ ហាលេលូយ៉ា!
ចូរយកចិត្តទុកដាក់ប្រតិបត្តិតាមសេចក្ដីដែលយើងបង្គាប់អ្នកនៅថ្ងៃនេះ។ យើងនឹងបណ្ដេញជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ចេញពីមុខអ្នករាល់គ្នា។
ទោះបីមនុស្សមានបាបប្រព្រឹត្តអំពើអាក្រក់មួយរយដង ហើយមានអាយុយឺនយូរយ៉ាងណាក្ដី ក៏ខ្ញុំយល់ឃើញថា មានតែអស់អ្នកកោតខ្លាចព្រះជាម្ចាស់ប៉ុណ្ណោះ ដែលបានសេចក្ដីសុខ ព្រោះគេគោរពព្រះអង្គ។
ពេលនោះ ដាវីឌជាអ្នកបម្រើរបស់យើងនឹងគ្រងរាជ្យលើពួកគេ ហើយពួកគេនឹងមានគង្វាលតែមួយគត់។ ពួកគេនឹងប្រព្រឹត្តតាមវិន័យរបស់យើង ពួកគេនឹងគោរព ហើយប្រតិបត្តិតាមច្បាប់របស់យើងទៀតផង។
ចូរប្រតិបត្តិតាមច្បាប់ និងវិន័យទាំងប៉ុន្មានរបស់យើង។ ចូរនាំគ្នាប្រតិបត្តិតាម។ យើងជាព្រះអម្ចាស់»។
បើអ្នករាល់គ្នាប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ខ្ញុំ អ្នករាល់គ្នាពិតជាទុកសេចក្ដីស្រឡាញ់របស់ខ្ញុំ ឲ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន ដូចខ្ញុំប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ព្រះបិតា ហើយទុកឲ្យសេចក្ដីស្រឡាញ់របស់ព្រះអង្គស្ថិតនៅជាប់នឹងខ្ញុំដែរ។
បើអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្ដីដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។
កុំបរិភោគឈាមឲ្យសោះ ធ្វើដូច្នេះ អ្នក និងកូនចៅរបស់អ្នកនៅជំនាន់ក្រោយ មុខជាមានសុភមង្គល ដោយប្រព្រឹត្តអំពើត្រឹមត្រូវ ដែលគាប់ព្រះហឫទ័យព្រះអម្ចាស់។
ចូរប្រយ័ត្នអំពីករណីរោគឃ្លង់។ ចូរធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលពួកបូជាចារ្យលេវីបង្រៀនអ្នករាល់គ្នា។ ត្រូវកាន់ និងប្រតិបត្តិ តាមពាក្យដែលខ្ញុំបង្គាប់ដល់បូជាចារ្យទាំងនោះ។
អ្នកត្រូវកាន់តាមច្បាប់ និងបទបញ្ជារបស់ព្រះអង្គ ដែលខ្ញុំបានប្រគល់ឲ្យអ្នកក្នុងថ្ងៃនេះ ដើម្បីឲ្យអ្នកមានសុភមង្គល គឺទាំងអ្នកទាំងកូនចៅរបស់អ្នក ហើយឲ្យអ្នកមានអាយុយឺនយូរនៅលើទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នករហូតតទៅ»។
ត្រូវដើរតាមមាគ៌ាដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់មក ឥតល្អៀងត្រង់ណាឡើយ ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត មានសុភមង្គល និងមានអាយុយឺនយូរ នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់»។