ចោទិយកថា 11:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានប្រហារកងទ័ពអេស៊ីប ទាំងកងពលសេះ ទាំងរទេះចម្បាំង ដោយធ្វើឲ្យទឹកសមុទ្រកក់ គ្របពីលើពួកគេ នៅពេលពួកគេដេញតាមអ្នករាល់គ្នា។ ព្រះអម្ចាស់បានធ្វើឲ្យគេបរាជ័យ រហូតមកដល់សព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និងពីការដែលព្រះអង្គបានធ្វើដល់កងទ័ពអេស៊ីព្ទ ទាំងសេះ និងរទេះចម្បាំងរបស់ពួកគេ គឺដែលព្រះអង្គបានធ្វើឲ្យទឹកសមុទ្រក្រហម ហូរគ្របលើពួកគេ នៅពេលពួកគេដេញតាមអ្នករាល់គ្នា ហើយព្រះយេហូវ៉ាបានបំផ្លាញគេរហូតដល់ថ្ងៃនេះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយការដែលទ្រង់បានធ្វើដល់ពួកពលទ័ពនៃសាសន៍អេស៊ីព្ទ ដល់ទាំងសេះ នឹងរទេះចំបាំងគេផង គឺដែលទ្រង់បានធ្វើឲ្យទឹកសមុទ្រក្រហមហូរមកគ្របលើគេ ក្នុងកាលដែលគេដេញតាមឯងរាល់គ្នា ហើយព្រះយេហូវ៉ាបានបំផ្លាញគេឲ្យបាត់ដរាបដល់សព្វថ្ងៃនេះ អាល់គីតាប ទ្រង់បានប្រហារកងទ័ពអេស៊ីប ទាំងកងពលសេះ ទាំងរទេះចំបាំង ដោយធ្វើឲ្យទឹកសមុទ្រក្រហម គ្របពីលើពួកគេ នៅពេលពួកគេដេញតាមអ្នករាល់គ្នា។ អុលឡោះតាអាឡាបានធ្វើឲ្យគេបរាជ័យរហូតមកដល់សព្វថ្ងៃ។ |
ពេលដែលសេះរបស់ស្ដេចផារ៉ោន រទេះចម្បាំង និងកងទ័ពសេះ ចូលទៅក្នុងសមុទ្រ ព្រះអម្ចាស់បានធ្វើឲ្យទឹកសមុទ្រហូរមកវិញ គ្របពីលើពួកគេ តែជនជាតិអ៊ីស្រាអែល ដើរតាមបាតសមុទ្រ។
ព្រះអង្គបានធ្វើឲ្យរទេះចម្បាំង និងកងទ័ពរបស់ស្ដេចផារ៉ោន វិនាសនៅក្នុងសមុទ្រ។ នាយទាហានដ៏ខ្លាំងពូកែរបស់ជនជាតិអេស៊ីប បានលង់ក្នុងសមុទ្រកក់។
ចំណែកឯអ្នករាល់គ្នាវិញ ចូរចេញដំណើរត្រឡប់ទៅវាលរហោស្ថាន តម្រង់ឆ្ពោះទៅកាន់សមុទ្រកក់វិញ”។
ព្រះអង្គបានជួយអ្នករាល់គ្នានៅវាលរហោស្ថាន រហូតទាល់តែអ្នករាល់គ្នាមកដល់ទីនេះ។
បន្ទាប់មក ពួកយើងក៏ចេញដំណើរទៅវាលរហោស្ថាន តាមផ្លូវសមុទ្រកក់ដូចព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ។ ពួកយើងធ្វើដំណើរចុះឡើងក្នុងតំបន់ភ្នំសៀរជាច្រើនថ្ងៃ»។
ដោយសារជំនឿ ជនជាតិអ៊ីស្រាអែលបានឆ្លងសមុទ្រក្រហមដូចដើរលើដីគោក រីឯជនជាតិអេស៊ីបដែលខំឆ្លងមកដែរ ត្រូវទឹកសមុទ្រគ្របពីលើ ស្លាប់អស់ទៅ។