ដោយឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
ចោទិយកថា 11:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃនេះ ចូរធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងភាពដ៏ឧត្ដុង្គឧត្ដម ឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ។ កូនចៅរបស់អ្នករាល់គ្នាមិនបានស្គាល់ និងឃើញស្នាព្រះហស្ដរបស់ព្រះអម្ចាស់ទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរនឹកចាំនៅថ្ងៃនេះថា គឺមិនមែនកូនចៅរបស់អ្នករាល់គ្នាទេ (ដែលបានដឹង ឬបានឃើញការវាយផ្ចាលរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក) គឺអ្នករាល់គ្នាវិញ ដែលត្រូវទទួលស្គាល់តេជានុភាពរបស់ព្រះអង្គ ព្រះហស្តដ៏ខ្លាំងពូកែ និងព្រះពាហុដែលលើកសម្រេចរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនៅថ្ងៃនេះ ត្រូវឲ្យឯងរាល់គ្នាដឹងការដែលពួកកូនចៅឯងរាល់គ្នាមិនបានឃើញ ហើយពុំអាចនឹងដឹងបានឡើយ គឺជាការផ្ចាញ់ផ្ចាលរបស់ព្រះយេហូវ៉ាជាព្រះនៃឯង នឹងតេជានុភាពរបស់ទ្រង់ ហើយព្រះហស្តដ៏មានព្រះចេស្តា នឹងព្រះពាហុ ដែលលើកសំរេចរបស់ទ្រង់ផង អាល់គីតាប ថ្ងៃនេះ ចូរធ្វើតាមការណែនាំរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ព្រមទាំងភាពដ៏ឧត្តុង្គឧត្តម អំណាច និងតេជានុភាពរបស់ទ្រង់។ កូនចៅរបស់អ្នករាល់គ្នាមិនបានស្គាល់ និងឃើញស្នាដៃរបស់អុលឡោះតាអាឡាទេ។ |
ដោយឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
ហេតុនេះ ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា: យើងជាព្រះអម្ចាស់ យើងនឹងដោះលែងអ្នករាល់គ្នាពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ យើងនឹងរំដោះអ្នករាល់គ្នាឲ្យរួចពីភាពជាទាសកររបស់ជនជាតិអេស៊ីប យើងនឹងលោះអ្នករាល់គ្នា ដោយឫទ្ធិអំណាចរបស់យើង។
ខ្ញុំចង់ឲ្យអ្នកស្គាល់ការយល់ដឹងនៅថ្ងៃនេះ ដើម្បីឲ្យអ្នកផ្ញើជីវិតលើព្រះអម្ចាស់។
ប៉ុន្តែ លោកត្រូវគេចាក់ទម្លុះ ព្រោះតែការបះបោររបស់យើង លោកត្រូវគេជាន់ឈ្លី ព្រោះតែអំពើទុច្ចរិតរបស់យើង លោកបានរងទារុណកម្ម ដើម្បីឲ្យយើងទទួលសេចក្ដីសុខសាន្ត ហើយដោយសារស្នាមរបួសរបស់លោក យើងក៏បានជាសះស្បើយ។
ប៉ុន្តែ ដោយព្រះជាម្ចាស់ការពារទូលបង្គំរហូតមកទល់ថ្ងៃនេះ បានជាទូលបង្គំនៅតែផ្ដល់សក្ខីភាពអំពីព្រះអង្គ នៅចំពោះមុខអ្នកតូចអ្នកធំ។ ទូលបង្គំពុំបាននិយាយអ្វីក្រៅពីសេចក្ដីដែលពួកព្យាការី* និងលោកម៉ូសេ បានថ្លែងទុកអំពីហេតុការណ៍ដែលត្រូវតែកើតមាននោះឡើយ
រួមទាំងកូនចៅរបស់អ្នករាល់គ្នា និងស្ត្រីៗ ព្រមទាំងជនបរទេសដែលរស់នៅក្នុងជំរំជាមួយអ្នករាល់គ្នា គឺចាប់ពីអ្នកពុះអុសរហូតដល់អ្នករែកទឹក។
“បពិត្រព្រះជាអម្ចាស់ ព្រះអង្គបានចាប់ផ្ដើមបង្ហាញឲ្យអ្នកបម្រើរបស់ព្រះអង្គឃើញភាពឧត្ដុង្គឧត្ដម និងឫទ្ធិបារមីរបស់ព្រះអង្គ ដ្បិតគ្មានព្រះណានៅលើមេឃ ឬនៅលើផែនដី អាចសម្តែងការអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ ដូចព្រះអង្គទេ។
តើដែលមានព្រះណាខិតខំរំដោះប្រជាជាតិមួយចេញពីប្រជាជាតិមួយទៀត ឲ្យធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ដោយធ្វើការអស្ចារ្យ ទីសម្គាល់ ឫទ្ធិបាដិហារិយ៍ ហើយប្រយុទ្ធជំនួសគេដោយឫទ្ធិបារមី និងតេជានុភាពដ៏ខ្លាំងក្លាគួរស្ញែងខ្លាច ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នក បានធ្វើនៅស្រុកអេស៊ីប ឲ្យអ្នកឃើញបែបនេះឬទេ?
ហើយពោលថា “ព្រះអម្ចាស់ ជាព្រះនៃយើង បានបង្ហាញឲ្យយើងខ្ញុំឃើញសិរីរុងរឿង និងភាពឧត្តុង្គឧត្ដមរបស់ព្រះអង្គ យើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអង្គពីក្នុងភ្លើង។ ថ្ងៃនេះ យើងខ្ញុំឃើញថាព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់មនុស្ស ហើយមនុស្សអាចនៅមានជីវិតរស់រាន។
អ្នកឃើញស្រាប់ហើយថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានធ្វើឲ្យមានគ្រោះកាចដ៏ធំៗ ព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ ព្រមទាំងឫទ្ធិបារមី និងតេជានុភាព ដើម្បីនាំអ្នកចេញពីស្រុកអេស៊ីប។ ដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ក៏ប្រព្រឹត្តបែបនេះចំពោះជាតិសាសន៍ទាំងប៉ុន្មាន ដែលអ្នកនឹកខ្លាចដែរ។
ប្រសិនបើអ្នកបំភ្លេចព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅជំពាក់ចិត្តនឹងព្រះដទៃ ប្រសិនបើអ្នកគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះ ខ្ញុំសូមប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់នៅថ្ងៃនេះថា អ្នករាល់គ្នាមុខជាវិនាសសូន្យពុំខាន។
ខ្ញុំបានទូលអង្វរព្រះអម្ចាស់ថា: “បពិត្រព្រះជាអម្ចាស់ សូមកុំបំផ្លាញប្រជាជននេះឡើយ។ ពួកគេជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ព្រះអង្គបានរំដោះពួកគេ ដោយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ព្រះអង្គបាននាំពួកគេចេញពីស្រុកអេស៊ីប ដោយព្រះបារមីរបស់ព្រះអង្គ។
ប្រជាជនអ៊ីស្រាអែលគោរពបម្រើព្រះអម្ចាស់ អស់មួយជីវិតរបស់លោកយ៉ូស្វេ។ ក្រោយពីលោកយ៉ូស្វេទទួលមរណភាពផុតទៅ គេនៅតែគោរពបម្រើព្រះអង្គតទៅទៀត ក្នុងអំឡុងពេលពួកចាស់ទុំនៅរស់នៅឡើយដែរ គឺចាស់ទុំដែលបានឃើញព្រះអម្ចាស់សម្តែងការអស្ចារ្យទាំងប៉ុន្មាន ដើម្បីជាប្រយោជន៍ដល់អ៊ីស្រាអែល។