ព្រះជាម្ចាស់ឃើញគេប្រព្រឹត្តដូច្នេះ ព្រះអង្គទ្រង់ព្រះពិរោធ ហើយលែងរវីរវល់នឹងជនជាតិ អ៊ីស្រាអែលទៀត។
ចោទិយកថា 1:34 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឮពាក្យអ្នករាល់គ្នារអ៊ូរទាំ ព្រះអម្ចាស់ទ្រង់ព្រះពិរោធ ហើយមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា: ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «កាលព្រះយេហូវ៉ាឮពាក្យរបស់អ្នករាល់គ្នា ព្រះអង្គមានសេចក្ដីក្រោធ ហើយស្បថថា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ឮសូរសំឡេងនៃសេចក្ដីដែលឯងរាល់គ្នាថានោះ រួចទ្រង់ក៏មានសេចក្ដីក្រោធ ហើយស្បថថា អាល់គីតាប ពេលឮពាក្យអ្នករាល់គ្នារអ៊ូរទាំ អុលឡោះតាអាឡាខឹង ហើយមានបន្ទូលយ៉ាងម៉ឺងម៉ាត់ថា: |
ព្រះជាម្ចាស់ឃើញគេប្រព្រឹត្តដូច្នេះ ព្រះអង្គទ្រង់ព្រះពិរោធ ហើយលែងរវីរវល់នឹងជនជាតិ អ៊ីស្រាអែលទៀត។
ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនឲ្យពួកគេចូលមកសម្រាក ជាមួយយើងជាដាច់ខាត!
នៅវាលរហោស្ថាន យើងក៏លើកដៃសច្ចាចំពោះពួកគេថា យើងនឹងមិននាំពួកគេចូលទៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យពួកគេនោះឡើយ គឺស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។
ឥឡូវនេះ មើល! អ្នករាល់គ្នាចង់យកតម្រាប់តាមឪពុករបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាជាពូជមនុស្សបាប។ តើអ្នករាល់គ្នាចង់ឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលកាន់តែខ្លាំងឬ?
តើព្រះអង្គបានប្ដេជ្ញាថាមិនឲ្យនរណាខ្លះចូលមកសម្រាកជាមួយព្រះអង្គ? គឺអស់អ្នកដែលមិនព្រមស្ដាប់បង្គាប់ព្រះអង្គនោះឬ?