ដ្បិតព្រះអម្ចាស់បានធ្វើឲ្យ វិញ្ញាណរបស់អ្នករាល់គ្នាស្ពឹកស្រពន់ ព្រះអង្គបិទភ្នែកអ្នករាល់គ្នា ដែលជាព្យាការី ព្រះអង្គបាំងមុខអ្នករាល់គ្នាដែលជាគ្រូទាយ។
កិច្ចការ 28:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរទៅរកប្រជារាស្ត្រនោះ ហើយប្រាប់ពួកគេថា: អ្នករាល់គ្នាស្ដាប់ឮមែន តែពុំយល់ទេ អ្នករាល់គ្នាមើលមែន តែពុំឃើញទេ ព្រះគម្ពីរខ្មែរសាកល ថា: ‘ចូរទៅរកជនជាតិនេះ ហើយនិយាយថា: អ្នករាល់គ្នានឹងស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែមិនយល់សោះឡើយ; អ្នករាល់គ្នានឹងមើលហើយមើលទៀត ប៉ុន្តែមិនចាប់ភ្លឹកសោះឡើយ; Khmer Christian Bible ចូរទៅប្រាប់ប្រជាជននេះថា អ្នករាល់គ្នាឮដោយត្រចៀកមែន ប៉ុន្ដែមិនយល់ឡើយ ហើយអ្នករាល់គ្នាឃើញដោយភ្នែកមែន ប៉ុន្ដែមិនស្គាល់ឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ "ចូរទៅរកសាសន៍នេះប្រាប់គេថា ដែលអ្នករាល់គ្នាឮ នោះនឹងឮមែន តែស្តាប់មិនបាន ហើយដែលអ្នករាល់គ្នាឃើញ នោះឃើញមែន តែមិនយល់សោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ «ចូរទៅឯសាសន៍នេះប្រាប់គេថា ដែលឯងរាល់គ្នាឮ នោះនឹងឮមែន តែស្តាប់មិនបាន ហើយដែលឯងរាល់គ្នាឃើញ នោះនឹងឃើញមែន តែមិនយល់សោះ អាល់គីតាប ចូរទៅរកប្រជារាស្ដ្រនោះ ហើយប្រាប់ពួកគេថា: អ្នករាល់គ្នាស្ដាប់ឮមែន តែពុំយល់ទេ អ្នករាល់គ្នាមើលមែន តែពុំឃើញទេ |
ដ្បិតព្រះអម្ចាស់បានធ្វើឲ្យ វិញ្ញាណរបស់អ្នករាល់គ្នាស្ពឹកស្រពន់ ព្រះអង្គបិទភ្នែកអ្នករាល់គ្នា ដែលជាព្យាការី ព្រះអង្គបាំងមុខអ្នករាល់គ្នាដែលជាគ្រូទាយ។
ហេតុនេះហើយបានជាយើងធ្វើឲ្យ ប្រជារាស្ត្រនេះរឹតតែងឿងឆ្ងល់តទៅទៀត ដោយប្រើការអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹង ប្រែជាឥតបានការទៅវិញ។
យើងក៏ពេញចិត្តនឹងធ្វើឲ្យពួកគេទទួលផល ពីអំពើដែលគេប្រព្រឹត្តនោះដែរ។ យើងនឹងធ្វើឲ្យការលំបាកសព្វបែបយ៉ាង កើតមានដល់ពួកគេ គឺការលំបាកដែលគេតែងតែខ្លាចរអែង។ យើងបានហៅ តែគ្មាននរណាឆ្លើយ យើងបាននិយាយ តែគ្មាននរណាស្ដាប់ទេ ផ្ទុយទៅវិញ ពួកគេនាំគ្នាប្រព្រឹត្តអំពើ ដែលយើងយល់ថាអាក្រក់ គឺអំពើដែលយើងមិនពេញចិត្ត។
ប្រជាជនល្ងីល្ងើឥតដឹងខ្យល់អ្វីអើយ ចូរស្ដាប់! អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ អ្នករាល់គ្នាមានត្រចៀក តែស្ដាប់មិនឮ
«កូនមនុស្សអើយ! អ្នករស់នៅក្នុងចំណោមពូជអ្នកបះបោរ។ ពួកគេមានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្ដាប់មិនឮ ដ្បិតពួកគេជាពូជអ្នកបះបោរ។
ដូច្នេះ ទោះបីគេខំប្រឹងមើលក៏ពុំឃើញ គេខំប្រឹងស្ដាប់ក៏ពុំយល់ដែរ ក្រែងលោគេប្រែចិត្តគំនិត ហើយព្រះជាម្ចាស់នឹងអត់ទោសឲ្យគេ»។
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «មនុស្សខ្វះប្រាជ្ញាអើយ! អ្នករាល់គ្នាមិនងាយជឿពាក្យទាំងប៉ុន្មាន ដែលពួកព្យាការីបានថ្លែងសោះ!។
ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានឲ្យអ្នករាល់គ្នា យល់គម្រោងការដ៏លាក់កំបាំងនៃព្រះរាជ្យ*របស់ព្រះអង្គ។ ចំពោះអ្នកដទៃ ព្រះអង្គប្រើជាពាក្យប្រស្នាវិញ។ ដូច្នេះ ទោះបីគេមើលក៏ពុំឃើញ ទោះបីគេស្ដាប់ក៏ពុំយល់ដែរ។
ដោយពួកគេចាកចេញពីទីនោះទៅទាំងខ្វែងគំនិតគ្នា លោកប៉ូលក៏មានប្រសាសន៍ទៅគេថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធ*មានព្រះបន្ទូលមកកាន់បុព្វបុរសយើង តាមរយៈព្យាការីអេសាយពិតជាត្រូវមែន គឺព្រះអង្គមានព្រះបន្ទូលថា៖
“យើងបានដឹកនាំអ្នករាល់គ្នាក្នុងវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ។ សម្លៀកបំពាក់របស់អ្នករាល់គ្នាមិនចេះរេចរឹល ហើយស្បែកជើងរបស់អ្នករាល់គ្នាក៏មិនដែលសឹកដែរ។