ពេលធាតុអាកាសហប់ ដោយសារខ្យល់ក្ដៅបក់មកពីទិសខាងត្បូង នោះលោកក៏ក្ដៅស្អុះស្អាប់ទៅហើយ
កិច្ចការ 27:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានខ្យល់បក់មកតិចៗពីទិសខាងត្បូង ពួកគេយល់ឃើញថា ជាឱកាសល្អសម្រាប់គម្រោងការរបស់គេ គេក៏នាំគ្នាស្រាវយុថ្កា ហើយចេញសំពៅសសៀរៗកោះក្រែតទៅ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ខ្យល់ទិសខាងត្បូងបក់រំភើយៗមក នោះពួកគេគិតថាបានសម្រេចតាមបំណងហើយ ក៏លើកយុថ្កា ធ្វើដំណើរសសៀរក្បែរឆ្នេរក្រែត។ Khmer Christian Bible ពេលខ្យល់ទិសខាងត្បូងបក់រំភើយៗ ពួកគេគិតថាបានសម្រេចបំណងក៏ទាញយុថ្កា ហើយធ្វើដំណើរតាមបណ្ដោយកោះក្រេត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលមានខ្យល់បក់រំភើយៗមកពីទិសខាងត្បូង នោះគេស្មានថា គេបានសម្រេចតាមបំណងរបស់គេ រួចគេក៏ស្រាវយុថ្កាឡើង ហើយចេញសំពៅតាមបណ្ដោយកោះក្រេត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កាលមានខ្យល់បក់រំភើយៗមកពីទិសខាងត្បូង នោះគេស្មានថាបានដូចចិត្តហើយ ក៏ស្រាវយុថ្កាឡើង បើកទៅតាមក្បែរកោះក្រេត អាល់គីតាប ពេលនោះ មានខ្យល់បក់មកតិចៗពីទិសខាងត្បូង ពួកគេយល់ឃើញថាជាឱកាសល្អសម្រាប់គម្រោងការរបស់គេ គេក៏នាំគ្នាស្រាវយុថ្កា ហើយចេញសំពៅសសៀរៗកោះក្រែតទៅ។ |
ពេលធាតុអាកាសហប់ ដោយសារខ្យល់ក្ដៅបក់មកពីទិសខាងត្បូង នោះលោកក៏ក្ដៅស្អុះស្អាប់ទៅហើយ
នៅលើមេឃ ព្រះអង្គបានធ្វើឲ្យមានខ្យល់ បក់មកពីទិសខាងកើត ហើយព្រះអង្គក៏ធ្វើឲ្យមានខ្យល់ បក់មកពីទិសខាងត្បូងដែរ។
ខ្យល់ពីទិសខាងជើងអើយ ចូរភ្ញាក់ឡើង ខ្យល់ពីទិសខាងត្បូងអើយ ចូរបក់មក ចូរបក់មកលើសួនឧទ្យានរបស់ខ្ញុំ ដើម្បីឲ្យសាយក្លិនក្រអូប! សូមម្ចាស់ចិត្តរបស់អូន ចូលមកក្នុងសួនឧទ្យានរបស់បង ហើយពិសាផ្លែឈើដ៏ល្អវិសេសរបស់សួននេះចុះ!
កាលណាមានខ្យល់បក់ពីទិសខាងត្បូង អ្នករាល់គ្នាថាមុខជាក្ដៅហើយ ហើយក៏ក្ដៅមែន។
ទាំងជនជាតិយូដា ទាំងអ្នកចូលសាសនាយូដា ទាំងអ្នកមកពីកោះក្រែត ទាំងជនជាតិអារ៉ាប់ យើងបានឮគេថ្លែងអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាភាសាយើងទាំងអស់គ្នាផ្ទាល់!»។
ដោយកំពង់ផែនោះមិនមែនជាកន្លែងស្រួលស្នាក់អាស្រ័យ នៅរដូវរងា អ្នកសំពៅភាគច្រើនបានសម្រេចចិត្តឲ្យចេញសំពៅទៅមុខទៀត។ ប្រសិនបើអាចធ្វើបាន គេចង់ទៅដល់ក្រុងភេនីច ជាកំពង់ផែមួយនៅកោះក្រែត ដែលបែរទៅរកទិសនិរតី និងទិសពាយ័ព្យ ដើម្បីស្នាក់នៅទីនោះក្នុងរដូវរងា។
យើងពុំបានបរិភោគអ្វីជាយូរថ្ងៃមកហើយ។ លោកប៉ូលក៏ក្រោកឈរ នៅកណ្ដាលចំណោមអស់អ្នកដែលនៅក្នុងសំពៅ ហើយមានប្រសាសន៍ថា៖ «បើបងប្អូនស្ដាប់ខ្ញុំ ហើយមិនចាកចេញពីកោះក្រែតមកទេនោះ បងប្អូនពិតជាមិនត្រូវអន្តរាយខូចខាតដូច្នេះទេ។
យើងបន្តដំណើរយ៉ាងលំបាក តាមបណ្ដោយកោះនោះ ហើយក៏បានមកដល់កន្លែងមួយឈ្មោះ “កំពង់ស្អាត” ដែលនៅជិតក្រុងឡាសេ។
មានម្នាក់ក្នុងចំណោមពួកគេ ដែលជាព្យាការី*របស់គេផ្ទាល់ ពោលថា: «អ្នកស្រុកក្រែតសុទ្ធតែជាមេកុហក ជាសត្វតិរច្ឆានដ៏សាហាវ និងជាមេកម្ជិល ដែលគិតតែពីស៊ីផឹក!»។
ខ្ញុំបានទុកអ្នកឲ្យនៅកោះក្រែត ដើម្បីចាត់ចែងកិច្ចការដែលនៅសល់ឲ្យមានរបៀបរៀបរយ និងតែងតាំងព្រឹទ្ធាចារ្យ* នៅតាមក្រុងនីមួយៗ ដូចខ្ញុំបានផ្ដាំរួចហើយ