នាងទូលទៅស្ដេចវិញ តាមពាក្យបង្គាប់របស់មាតាថា៖ «សូមព្រះករុណាប្រទានក្បាលរបស់យ៉ូហានបាទីស្ដ ដាក់លើថាសមកឲ្យខ្ញុំម្ចាស់!»។
កិច្ចការ 25:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯទូលបង្គំវិញ ទូលបង្គំមិនដឹងជាត្រូវគិតដូចម្ដេច ចំពោះការជជែកវែកញែកបែបនេះ ទូលបង្គំបានសួរគាត់ថា ចង់ទៅក្រុងយេរូសាឡឹម ឲ្យគេកាត់ក្ដីអំពីរឿងទាំងនេះឬទេ ព្រះគម្ពីរខ្មែរសាកល ដោយព្រោះខ្ញុំព្រះបាទវល់គំនិតអំពីបញ្ហាទាំងនេះ ខ្ញុំព្រះបាទក៏សួរគាត់ ក្រែងលោគាត់ចង់ឡើងទៅយេរូសាឡិម ហើយទទួលការកាត់ក្ដីនៅទីនោះ អំពីការទាំងនេះ។ Khmer Christian Bible ហើយដោយខ្ញុំមិនច្បាស់ក្នុងការស៊ើបអង្កេតអំពីបញ្ហាទាំងនេះ ខ្ញុំក៏សួរគាត់ ក្រែងលោគាត់សុខចិត្តទៅឯក្រុងយេរូសាឡិម ហើយទទួលយកការជំនុំជម្រះចំពោះបញ្ហាទាំងនោះនៅទីនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំទ័លគំនិតក្នុងការស៊ើបអង្កេតអំពីរឿងនេះ ក៏សួរគាត់ក្រែងគាត់ចង់ទៅក្រុងយេរូសាឡិម ហើយឲ្យគេកាត់ក្ដីនៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដែលទូលបង្គំទ័លគំនិតនឹងពិចារណាពីសេចក្ដីនោះ ក៏សួរវា បើវាសុខចិត្តនឹងទៅឯក្រុងយេរូសាឡិម ឲ្យបានជំនុំជំរះពីរឿងនោះឬទេ អាល់គីតាប ចំណែកឯខ្ញុំវិញ ខ្ញុំមិនដឹងជាត្រូវគិតដូចម្ដេច ចំពោះការជជែកវែកញែកបែបនេះ ខ្ញុំបានសួរគាត់ថា ចង់ទៅក្រុងយេរូសាឡឹម ឲ្យគេកាត់ក្ដីអំពីរឿងទាំងនេះឬទេ |
នាងទូលទៅស្ដេចវិញ តាមពាក្យបង្គាប់របស់មាតាថា៖ «សូមព្រះករុណាប្រទានក្បាលរបស់យ៉ូហានបាទីស្ដ ដាក់លើថាសមកឲ្យខ្ញុំម្ចាស់!»។
ដោយលោកភេស្ទុសចង់យកចិត្តជនជាតិយូដា លោកមានប្រសាសន៍មកកាន់លោកប៉ូលថា៖ «តើអ្នកចង់ឡើងទៅក្រុងយេរូសាឡឹម ឲ្យគេកាត់ក្ដីអ្នកអំពីរឿងទាំងនេះនៅចំពោះមុខខ្ញុំឬទេ?»។