កិច្ចការ 25:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ដោយលោកភេស្ទុសចង់យកចិត្តជនជាតិយូដា លោកមានប្រសាសន៍មកកាន់លោកប៉ូលថា៖ «តើអ្នកចង់ឡើងទៅក្រុងយេរូសាឡឹម ឲ្យគេកាត់ក្ដីអ្នកអំពីរឿងទាំងនេះនៅចំពោះមុខខ្ញុំឬទេ?»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 ប៉ុន្តែភេស្ទុសចង់បំពេញចិត្តពួកយូដា ក៏តបនឹងប៉ូលថា៖ “តើអ្នកចង់ឡើងទៅយេរូសាឡិម ហើយឲ្យខ្ញុំកាត់ក្ដីអំពីរឿងទាំងនេះនៅទីនោះឬទេ?”។ សូមមើលជំពូកKhmer Christian Bible9 ប៉ុន្ដែ ដោយលោកភេស្ទុសចង់ផ្គាប់ចិត្ដពួកជនជាតិយូដា ក៏សួរចម្លើយទៅលោកប៉ូលថា៖ «តើអ្នកសុខចិត្ដឡើងទៅឯក្រុងយេរូសាឡិម ដើម្បីឲ្យខ្ញុំជំនុំជម្រះអំពីរឿងក្ដីទាំងនេះនៅទីនោះដែរឬទេ?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ប៉ុន្ដែ ដោយចង់យកចិត្តពួកសាសន៍យូដា លោកភេស្ទុសក៏សួរលោកប៉ុលថា៖ «តើអ្នកចង់ឡើងទៅក្រុងយេរូសាឡិម ឲ្យគេកាត់ក្ដីអំពីរឿងនេះនៅចំពោះមុខខ្ញុំឬទេ?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 តែលោកភេស្ទុសចង់បានបំណាច់ចំពោះពួកសាសន៍យូដា ក៏សួរទៅប៉ុលថា ឯងសុខចិត្តឡើងទៅឯក្រុងយេរូសាឡិម ឲ្យអញជំនុំជំរះឯងពីដំណើរនេះឬទេ សូមមើលជំពូកអាល់គីតាប9 ដោយលោកភេស្ទុសចង់យកចិត្ដជនជាតិយូដា លោកមានប្រសាសន៍មកកាន់លោកប៉ូលថា៖ «តើអ្នកចង់ឡើងទៅក្រុងយេរូសាឡឹម ឲ្យគេកាត់ក្ដីអ្នកអំពីរឿងទាំងនេះនៅចំពោះមុខខ្ញុំឬទេ?»។ សូមមើលជំពូក |