សុំរៀបចំសេះជាជំនិះ សម្រាប់លោកប៉ូលផង ដើម្បីនាំគាត់ទៅជួបលោកទេសាភិបាលភេលិច ដោយសុខសាន្ត»។
កិច្ចការ 25:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយស្ដេចគង់នៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ទូលស្ដេចពីរឿងលោកប៉ូលថា៖ «លោកភេលិចបានទុកបុរសម្នាក់ នៅក្នុងទីឃុំឃាំង។ ព្រះគម្ពីរខ្មែរសាកល ដោយសារពីរនាក់នោះស្នាក់នៅទីនោះជាច្រើនថ្ងៃ ភេស្ទុសក៏រៀបរាប់ទូលស្ដេចអំពីរឿងទាក់ទងនឹងប៉ូលថា៖ “មានបុរសម្នាក់ដែលភេលីចទុកឲ្យនៅជាអ្នកទោស។ Khmer Christian Bible កាលស្ដេចស្នាក់នៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ប្រាប់ស្ដេចអំពីរឿងក្ដីរបស់លោកប៉ូលថា៖ «មានបុរសម្នាក់ជាអ្នកទោសដែលលោកភេលីចទុកឲ្យនៅជាប់ឃុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយស្ដេចគង់នៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ទូលពីរឿងលោកប៉ុលថ្វាយស្តេចថា៖ «លោកភេលីចបានទុកអ្នកទោសម្នាក់ឲ្យជាប់ឃុំនៅទីនេះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់គង់នៅទីនោះជាយូរថ្ងៃ នោះលោកភេស្ទុសក៏ទូលពីរឿងប៉ុល ថ្វាយស្តេចថា លោកភេលីចបានទុកអ្នកទោសម្នាក់ ឲ្យជាប់គុកនៅទីនេះ អាល់គីតាប ដោយស្ដេចនៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ជម្រាបស្ដេចពីរឿងលោកប៉ូលថា៖ «លោកភេលិចបានទុកបុរសម្នាក់ នៅក្នុងទីឃុំឃាំង។ |
សុំរៀបចំសេះជាជំនិះ សម្រាប់លោកប៉ូលផង ដើម្បីនាំគាត់ទៅជួបលោកទេសាភិបាលភេលិច ដោយសុខសាន្ត»។
លុះទៅដល់ក្រុងសេសារា ពួកពលសេះបានយកសំបុត្រទៅជូនលោកទេសាភិបាល និងប្រគល់លោកប៉ូលជូនផងដែរ។
ពីរឆ្នាំក្រោយមក លោកពរគាស-ភេស្ទុស ចូលកាន់តំណែងជំនួសលោកភេលិច។ ដោយលោកភេលិចចង់យកចិត្តសាសន៍យូដា លោកបានទុកលោកប៉ូលឲ្យនៅជាប់ឃុំឃាំងដដែល។