លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅវិនិច្ឆ័យទោស តាមវិន័យរបស់អ្នករាល់គ្នាទៅ»។ ជនជាតិយូដាជម្រាបទៅលោកវិញថា៖ «យើងខ្ញុំគ្មានសិទ្ធិប្រហារជីវិតអ្នកណាសោះឡើយ»។
កិច្ចការ 24:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ថែមទាំងបានបន្តុះបង្អាប់ព្រះវិហារ*ទៀតផង ហេតុនេះបានជាយើងខ្ញុំចាប់គាត់ យើងខ្ញុំចង់កាត់ទោសគាត់តាមក្រឹត្យវិន័យរបស់យើងខ្ញុំ ព្រះគម្ពីរខ្មែរសាកល វាថែមទាំងប៉ុនប៉ងធ្វើឲ្យព្រះវិហារសៅហ្មងទៀតផង ដូច្នេះយើងខ្ញុំបានចាប់វា។ យើងខ្ញុំចង់កាត់ទោសវាតាមក្រឹត្យវិន័យរបស់យើងខ្ញុំ Khmer Christian Bible គាត់ថែមទាំងព្យាយាមបង្អាប់បង្អោនព្រះវិហារទៀតផង ដូច្នេះបានជាយើងចាប់គាត់ [ហើយផ្ដន្ទាទោសតាមគម្ពីរវិន័យរបស់យើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ថែមទាំងព្យាយាមបន្តុះបង្អាប់ព្រះវិហារទៀតផង ប៉ុន្ដែ យើងខ្ញុំចាប់គាត់មក [ហើយជំនុំជម្រះតាមក្រឹត្យវិន័យរបស់យើងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ចង់ធ្វើបង្អាប់ដល់ព្រះវិហារផង នោះយើងខ្ញុំបានចាប់វាមក ប្រាថ្នាចង់ជំនុំជំរះតាមក្រិត្យវិន័យរបស់យើងខ្ញុំ អាល់គីតាប គាត់ថែមទាំងបានបន្ដុះបង្អាប់ម៉ាស្ជិទទៀតផង ហេតុនេះបានជាយើងខ្ញុំចាប់គាត់ យើងខ្ញុំចង់កាត់ទោសគាត់តាមហ៊ូកុំរបស់យើងខ្ញុំ |
លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅវិនិច្ឆ័យទោស តាមវិន័យរបស់អ្នករាល់គ្នាទៅ»។ ជនជាតិយូដាជម្រាបទៅលោកវិញថា៖ «យើងខ្ញុំគ្មានសិទ្ធិប្រហារជីវិតអ្នកណាសោះឡើយ»។
បងប្អូនបាននាំអ្នកទាំងនេះមក ប៉ុន្តែ គេមិនបានប្លន់ព្រះវិហារ ឬក៏ពោលពាក្យអ្វីប្រមាថព្រះនាងរបស់យើងទេ។
ទោះបីនៅក្នុងព្រះវិហារក្ដី នៅក្នុងសាលាប្រជុំ ឬនៅក្នុងទីក្រុងក្ដី គ្មាននរណាម្នាក់បានឃើញខ្ញុំបាទជជែកវែកញែកជាមួយគេ ឬក៏បង្កឲ្យមានចលាចលក្នុងចំណោមបណ្ដាជនឡើយ។
ប៉ុន្តែ លោកមេបញ្ជាការលូស៊ាបានប្រើកម្លាំង ធ្វើអន្តរាគមន៍យ៉ាងខ្លាំងដណ្ដើមយកគាត់ពីយើងខ្ញុំ