ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 21:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​ពី​បាន​លា​ពួក​គេ​ទាំង​អាឡោះ‌អាល័យ​ហើយ យើង​ចេញ​សំពៅ​តម្រង់​ឆ្ពោះ​ទៅ​កោះ​កូស។ នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ទៅ​ដល់​កោះ​រ៉ូដូស ហើយ​ចេញ​ពី​កោះ​រ៉ូដូស​ទៅ​ដល់​ក្រុង​ប៉ាតា‌រ៉ា។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យើង​បាន​ចាកចេញ​ពី​ពួកគេ ក៏​ចុះសំពៅ ហើយ​ទៅត្រង់​រហូតដល់​កូស​។ នៅ​ថ្ងៃ​បន្ទាប់ យើង​ទៅដល់​រ៉ូដូស ហើយពីទីនោះ​យើង​ទៅដល់​ប៉ាតារ៉ា​។

សូមមើលជំពូក

Khmer Christian Bible

ពេល​យើង​លា​ពួកគេ​រួច​ហើយ​ ក៏​ជិះ​សំពៅ​តម្រង់​ទៅ​កោះ​កូស​ នៅ​ថ្ងៃ​បន្ទាប់​ យើង​បាន​មក​ដល់​កោះ​រ៉ូដូស​ រួច​ក៏​ចេញ​ពី​ទី​នោះ​ទៅ​ក្រុង​ប៉ាតារ៉ា​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​យើង​បាន​លា​ពួក​គេ​ចេញ​ទៅ យើង​បាន​ចេញ​សំពៅ​តម្រង់​ទៅ​កោះ​កូស ហើយ​នៅ​ថ្ងៃ​បន្ទាប់ យើង​មក​ដល់​កោះ​រូដូស រួច​ចេញ​ពី​ទី​នោះ ទៅ​ក្រុង​ប៉ា‌តារ៉ា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​យើង​បាន​ឃ្លាត​ចេញ​ផុត​ពី​គេ​ទៅ​ហើយ នោះ​ក៏​បើក​ក្តោង​ដំរង់​ទៅ​ឯ​កោះ​កូស ហើយ​ថ្ងៃ​ក្រោយ​បាន​ដល់​កោះ​រ៉ូដូស រួច​ពី​នោះ​ទៅ​ដល់​ក្រុង​ប៉ាតារ៉ា

សូមមើលជំពូក

អាល់គីតាប

ក្រោយ​ពី​បាន​លា​ពួក​គេ​ទាំង​អាឡោះ‌អាល័យ​ហើយ យើង​ចេញ​សំពៅ​តម្រង់​ឆ្ពោះ​ទៅ​កោះ​កូស។ នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ទៅ​ដល់​កោះ​រ៉ូដូស ហើយ​ចេញ​ពី​កោះ​រ៉ូដូស ទៅ​ដល់​ក្រុង​ប៉ាតារ៉ា។

សូមមើលជំពូក



កិច្ចការ 21:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ព្រះអង្គ​បង្រៀន​គេ​ចប់​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ស៊ីម៉ូន​ថា៖ «ចូរ​បង្ហួស​ទូក​ទៅ​ទឹក​ជ្រៅ រួច​នាំ​គ្នា​ទម្លាក់​អួន​ចុះ»។


ថ្ងៃ​មួយ ព្រះ‌យេស៊ូ​យាង​ចុះ​ទូក​ជា​មួយ​សិស្ស ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។ ពួក​សិស្ស​ក៏​ចេញ​ទូក​ទៅ​ជា​មួយ​ព្រះអង្គ។


យើង​បាន​ចុះ​សំពៅ​ដែល​មក​ពី​ក្រុង​អាដ្រា‌មីត រួច​ចេញ​ដំណើរ​ទៅ។ សំពៅ​នោះ​ត្រូវ​ចូល​ចត​នៅ​ស្រុក​អាស៊ី។ លោក​អើរី‌ស្ដាក​ជា​អ្នក​ស្រុក​ម៉ាសេ‌ដូន ដែល​រស់​នៅ​ក្រុង​ថេស្សា‌ឡូនិក ក៏​បាន​រួម​ដំណើរ​ជា​មួយ​យើង​ដែរ។


បន្ទាប់​មក​ទៀត យើង​បាន​ចេញ​សំពៅ​ពី​ក្រុង​នោះ សសៀរ​តាម​បណ្ដោយ​កោះ​គីប្រុស ព្រោះ​បញ្ច្រាស​ខ្យល់។


បងប្អូន​អើយ ចំពោះ​យើង​វិញ ទោះ​បី​យើង​នៅ​ឆ្ងាយ​ពី​បងប្អូន​មួយ​គ្រា​ក្ដី គឺ​នៅ​ឆ្ងាយ​តែ​រូប​កាយ​ប៉ុណ្ណោះ ឯ​ចិត្ត​យើង​នៅ​ជាប់​នឹង​បងប្អូន​ជានិច្ច ហើយ​យើង​ខំ​ប្រឹង‌ប្រែង​រក​គ្រប់​មធ្យោ‌បាយ ដើម្បី​ឲ្យ​បាន​មក​ជួប​បងប្អូន ព្រោះ​យើង​ចង់​ឃើញ​មុខ​បងប្អូន​ខ្លាំង​ណាស់។