គាត់ឃើញកូនចៅរបស់អេប្រាអិមដល់៣ដំណ ឯកូនចៅម៉ាគារជាកូនម៉ាន៉ាសេ នោះគាត់ក៏បានកាន់ដាក់នៅលើភ្លៅដែរ
២ សាំយូអែល 9:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះស្តេចដាវីឌទ្រង់ក៏ចាត់គេ ឲ្យទៅនាំលោកពីផ្ទះម៉ាគារ ជាកូនអាំមាល ជាអ្នកដែលនៅក្រុងឡូរ-ដេបារនោះមក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះបាទដាវីឌក៏បានចាត់ឲ្យគេទៅនាំលោកពីផ្ទះម៉ាគារ ជាកូនអាំមាល ជាអ្នកដែលនៅក្រុងឡូរ-ដេបារនោះមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌចាត់គេឲ្យទៅតាមរកលោកមេភីបូសែត នៅផ្ទះលោកម៉ាកៀរ ជាកូនរបស់លោកអាំមាល នៅក្រុងឡូរដេបា។ អាល់គីតាប ស្តេចទតចាត់គេឲ្យទៅតាមរកលោកមេភីបូសែត នៅផ្ទះលោកម៉ាកៀរ ជាកូនរបស់លោកអាំមាល នៅក្រុងឡូរដេបា។ |
គាត់ឃើញកូនចៅរបស់អេប្រាអិមដល់៣ដំណ ឯកូនចៅម៉ាគារជាកូនម៉ាន៉ាសេ នោះគាត់ក៏បានកាន់ដាក់នៅលើភ្លៅដែរ
ស្តេចទ្រង់មានបន្ទូលសួរថា តើនៅឯណា រួចស៊ីបាទូលតបថា លោកនៅឯផ្ទះម៉ាគារ ជាកូនអាំមាល ដែលនៅក្រុងឡូរ-ដេបារ
ដូច្នេះ មភីបូសែត ជាបុត្រានៃ យ៉ូណាថាន ដែលជាបុត្រាសូល ក៏មកឯដាវីឌទំលាក់ខ្លួនក្រាបចុះផ្កាប់មុខថ្វាយបង្គំ រួចដាវីឌទ្រង់មានបន្ទូលថា មភីបូសែតអើយ លោកក៏ទូលឆ្លើយថា បពិត្រព្រះករុណាវិសេស