កាលថូអ៊ី ជាស្តេចក្រុងហាម៉ាត បានឮថា ដាវីឌវាយពួកពលទ័ព របស់ហាដារេស៊ើរទាំងអស់ហើយដូច្នោះ
ពេលថូអ៊ីស្តេចក្រុងហាម៉ាតបានឮថា ព្រះបាទដាវីឌវាយពួកពលទ័ពរបស់ហាដារេស៊ើរទាំងអស់ដូច្នោះ
កាលព្រះបាទថូអ៊ី ជាស្ដេចក្រុងហាម៉ាត់ជ្រាបថា ព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងមូលរបស់ព្រះបាទហាដារេស៊ើរ
កាលស្តេចថូអ៊ី ជាស្តេចក្រុងហាម៉ាត់ជ្រាបថា ស្តេចទតបានវាយឈ្នះកងទ័ពទាំងមូលរបស់ស្តេចហាដារេស៊ើរ
នោះក៏ចាត់យ៉ូរ៉ាម ជាបុត្រា ឲ្យទៅឯស្តេចដាវីឌ ដើម្បីនឹងទូលសួរពីសេចក្ដីសុខទុក្ខ ហើយនឹងឲ្យពរ ដោយព្រោះទ្រង់បានច្បាំងឈ្នះហាដារេស៊ើរ ដ្បិតហាដារេស៊ើរចេះតែច្បាំងនឹងថូអ៊ីជានិច្ច យ៉ូរ៉ាមក៏នាំយកប្រដាប់មាសប្រាក់ នឹងលង្ហិន មកថ្វាយដែរ
នៅវេលានោះ សាឡូម៉ូន នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា គឺជាជំនុំយ៉ាងធំ ដែលមូលមក ចាប់តាំងពីទ្វារស្រុកហាម៉ាត រហូតដល់ជ្រោះទឹកនៃស្រុកអេស៊ីព្ទ គេបានធ្វើបុណ្យនោះនៅចំពោះព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា អស់៧ថ្ងៃ រួចរាប់៧ថ្ងៃទៀត រួមទាំងអស់ជា១៤ថ្ងៃ
កាលថូអ៊ី ជាស្តេចក្រុងហាម៉ាត បានឮថា ដាវីឌបានប្រហារពួកទ័ពរបស់ហាដារេស៊ើរ ជាស្តេចសូបា ទាំងអស់ហើយ
ក៏សង់ក្រុងថាត់ម៉ោរ នៅទីរហោស្ថាន នឹងអស់ទាំងទីក្រុងសំរាប់ជាឃ្លាំង ដែលទ្រង់បានធ្វើនៅស្រុកហាម៉ាតនោះដែរ
ចូរទៅឯក្រុងកាលនេ ហើយពិចារណាមើលចុះ ពីនោះឲ្យទៅដល់ហាម៉ាត ជាក្រុងធំ រួចចុះទៅឯក្រុងកាថរបស់សាសន៍ភីលីស្ទីន តើទីក្រុងទាំងនោះវិសេសជាងនគរទាំងនេះឬ ឯព្រំស្រុករបស់គេ តើធំជាងព្រំស្រុករបស់ឯងរាល់គ្នាឬទេ
ពីភ្នំហោរត្រូវកាត់ដំរង់ទៅដល់ទ្វារស្រុកហាម៉ាតរៀងទៅត្រឹមសេដាត់