ហើយបានប្រគល់ដំណាក់ នឹងប្រពន្ធទាំងប៉ុន្មានរបស់ចៅហ្វាយឯង មកឲ្យឯងឱបនៅនាទ្រូង ព្រមទាំងឲ្យពូជពង្សអ៊ីស្រាអែល នឹងយូដា មកក្នុងអំណាចឯងដែរ បើនៅមិនល្មមគ្រាន់ នោះអញនឹងបន្ថែមយ៉ាងនេះមួយៗឲ្យថែមទៀត
២ សាំយូអែល 5:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺទ្រង់បានសោយរាជ្យលើពួកយូដា នៅហេប្រុនអស់៧ឆ្នាំ៦ខែ ឯនៅក្រុងយេរូសាឡិម ទ្រង់ក៏សោយរាជ្យលើពួកអ៊ីស្រាអែល នឹងពួកយូដាផង បាន៣៣ឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្រុងហេប្រុន ព្រះបាទដាវីឌសោយរាជ្យលើស្រុកយូដាអស់រយៈពេលប្រាំពីរឆ្នាំប្រាំមួយខែ ហើយនៅក្រុងយេរូសាឡិម ទ្រង់សោយរាជ្យលើពួកអ៊ីស្រាអែល និងពួកយូដាអស់រយៈពេលសាមសិបបីឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្រុងហេប្រូន ទ្រង់សោយរាជ្យលើស្រុកយូដាបានប្រាំពីរឆ្នាំកន្លះ បន្ទាប់មក នៅក្រុងយេរូសាឡឹម ទ្រង់សោយរាជ្យបានសាមសិបបីឆ្នាំលើស្រុកយូដា និងស្រុកអ៊ីស្រាអែលទាំងមូល។ អាល់គីតាប នៅក្រុងហេប្រូន គាត់សោយរាជ្យលើស្រុកយូដាបានប្រាំពីរឆ្នាំកន្លះ បន្ទាប់មក នៅក្រុងយេរូសាឡឹម គាត់សោយរាជ្យបានសាមសិបបីឆ្នាំ លើស្រុកយូដា និងស្រុកអ៊ីស្រអែលទាំងមូល។ |
ហើយបានប្រគល់ដំណាក់ នឹងប្រពន្ធទាំងប៉ុន្មានរបស់ចៅហ្វាយឯង មកឲ្យឯងឱបនៅនាទ្រូង ព្រមទាំងឲ្យពូជពង្សអ៊ីស្រាអែល នឹងយូដា មកក្នុងអំណាចឯងដែរ បើនៅមិនល្មមគ្រាន់ នោះអញនឹងបន្ថែមយ៉ាងនេះមួយៗឲ្យថែមទៀត
ហើយគ្រាដែលដាវីឌសោយរាជ្យលើជនជាតិយូដា នៅក្រុងហេប្រុន នោះទាំងអស់បាន៧ឆ្នាំ៦ខែ។
មានគេទូលដល់ដាវីឌថា ពួកដែលបញ្ចុះអដ្ឋិរបស់សូល នោះគឺជាពួកអ្នកនៅក្រុងយ៉ាបេស-កាឡាត
ឯពេលវេលាដែលស្តេចដាវីឌសោយរាជ្យលើសាសន៍អ៊ីស្រាអែល ទាំងអស់បាន៤០ឆ្នាំ គឺសោយរាជ្យនៅក្រុងហេប្រុនបាន៧ឆ្នាំ ហើយនៅក្រុងយេរូសាឡិមបាន៣៣ឆ្នាំ
គឺយ៉ាងនោះ ដែលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល បានមកឯស្តេច នៅក្រុងហេប្រុន ហើយដាវីឌក៏តាំងសញ្ញានឹងគេ នៅចំពោះព្រះយេហូវ៉ា ត្រង់ក្រុងហេប្រុន រួចគេចាក់ប្រេងតាំងដាវីឌឡើង ឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែល តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដោយសារសាំយូអែល។
ហើយពេលវេលាដែលទ្រង់សោយរាជ្យលើគេ នោះរួមទាំងអស់បាន៤០ឆ្នាំ គឺទ្រង់សោយរាជ្យនៅក្រុងហេប្រុនបាន៧ឆ្នាំ ហើយនៅក្រុងយេរូសាឡិមបាន៣៣ឆ្នាំ
ទ្រង់បង្កើតបុត្រទាំង៦នេះ នៅក្រុងហេប្រុន ហើយទ្រង់ក៏សោយរាជ្យនៅក្រុងនោះអស់៧ឆ្នាំ៦ខែ រួចសោយរាជ្យនៅក្រុងយេរូសាឡិម អស់៣៣ឆ្នាំទៀត