នោះដាវីឌក៏យល់ឃើញថា ព្រះយេហូវ៉ាបានតាំងទ្រង់ឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ព្រមទាំងលើកដំកើងរាជ្យទ្រង់ ដោយយល់ដល់សាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ព្រះអង្គ។
២ សាំយូអែល 5:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុស ទ្រង់ចាត់សារឲ្យទៅឯដាវីឌ ព្រមទាំងជាងឈើ ជាងថ្ម ហើយនឹងឈើតាត្រៅផង ពួកនោះក៏សង់ដំណាក់ថ្វាយដាវីឌ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស ទ្រង់បានចាត់សារទៅឲ្យដាវីឌ ព្រមទាំងជាងឈើ ជាងថ្ម និងឈើតាត្រៅផង ពួកនោះក៏សង់ដំណាក់ថ្វាយព្រះបាទដាវីឌ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទហ៊ីរ៉ាម ជាស្ដេចនៅក្រុងទីរ៉ុស ចាត់អ្នកនាំសារឲ្យចូលមកគាល់ព្រះបាទដាវីឌ ដោយនាំឈើតាត្រៅ ជាងសំណង់ ជាងដាប់ថ្មមកជាមួយផង ដើម្បីសង់ដំណាក់មួយថ្វាយព្រះបាទដាវីឌ។ អាល់គីតាប ស្តេចហ៊ីរ៉ាម ជាស្តេចនៅក្រុងទីរ៉ុស ចាត់អ្នកនាំសារឲ្យចូលមកជួបស្តេចទត ដោយនាំឈើតាត្រៅ ជាងសំណង់ ជាងដាប់ថ្មមកជាមួយផង ដើម្បីសង់ដំណាក់មួយឲ្យស្តេចទត។ |
នោះដាវីឌក៏យល់ឃើញថា ព្រះយេហូវ៉ាបានតាំងទ្រង់ឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ព្រមទាំងលើកដំកើងរាជ្យទ្រង់ ដោយយល់ដល់សាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ព្រះអង្គ។
រួចមក កាលស្តេចទ្រង់គង់នៅក្នុងដំណាក់ ហើយព្រះយេហូវ៉ាបានប្រោសប្រទាន ឲ្យទ្រង់មានសេចក្ដីសំរាក រួចពីពួកខ្មាំងសត្រូវនៅគ្រប់ទិស
នោះទ្រង់មានបន្ទូលទៅហោរាណាថាន់ថា មើលចុះ យើងនៅក្នុងដំណាក់ធ្វើពីឈើតាត្រៅ តែហឹបនៃព្រះមានតែសំពត់បាំងប៉ុណ្ណោះទេ
ឯពួកជាងរបស់សាឡូម៉ូន នឹងពួកជាងរបស់ហ៊ីរ៉ាម ហើយពួកជាងដាប់ក្រឡាថ្មនោះ គេក៏ត្រៀមឈើ នឹងថ្ម ទុកសំរាប់ស្អាងព្រះវិហារ។
រីឯហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុស ទ្រង់ចាត់សារមកឯដាវីឌ ព្រមទាំងផ្ញើឈើតាត្រៅ នឹងជាងរៀបថ្ម ហើយជាងឈើ ដើម្បីនឹងសង់ដំណាក់ថ្វាយទ្រង់
គេជួលពួកជាងថ្ម នឹងពួកជាងឈើ ក៏ឲ្យស្បៀងអាហារ នឹងគ្រឿងផឹក ហើយប្រេងដល់ពួកក្រុងស៊ីដូន នឹងពួកក្រុងទីរ៉ុស ឲ្យគេទៅនាំឈើតាត្រៅពីភ្នំល្បាណូន មកឯក្រុងយ៉ុបប៉េតាមផ្លូវសមុទ្រ ដូចជាស៊ីរូស ជាស្តេចពើស៊ី បានប្រោសអនុញ្ញាតឲ្យ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំសរសើរទ្រង់ ដ្បិតទ្រង់បានលើកទូលបង្គំឡើងវិញ មិនបានបើកឲ្យពួកខ្មាំងសត្រូវមានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឡើយ
កូនមនុស្សអើយ ដោយព្រោះក្រុងទីរ៉ុសបានពោលទាស់នឹងក្រុងយេរូសាឡិមថា ហាស់ហា ទីក្រុងដែលជាទ្វារនៃអស់ទាំងសាសន៍ត្រូវបាក់បែក វាបានវិលមកឯអញហើយ ឥឡូវនេះ អញនឹងបានពោរពេញឡើង ដោយវាខូចបង់
រួចក៏បត់ទៅដល់រ៉ាម៉ា នឹងទីរ៉ុសដ៏ជាក្រុងមាំមួន រួចក៏បត់ទៅដល់ហូសា ហើយចេញទៅផុតត្រឹមសមុទ្រតាមស្រុកអាក់ស៊ីប