Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 5:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ទ្រង់​ក៏​មាន​មនុស្ស​៧​ម៉ឺន​នាក់ សំរាប់​លី‌សែង ហើយ​៨​ម៉ឺន​នាក់ សំរាប់​ដាប់​ថ្ម​នៅ​ឯ​ភ្នំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ទ្រង់​ក៏​មាន​មនុស្ស​ប្រាំពីរ​ម៉ឺន​នាក់​ទៀត សម្រាប់​លី​សែង និង​មាន​ប្រាំបី​ម៉ឺន​នាក់ សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះ‌បាទ​សាឡូម៉ូន​ប្រើ​មនុស្ស​ចំនួន​ប្រាំ‌ពីរ​ម៉ឺន​នាក់​សម្រាប់​លី‌សែង និង​ប្រាំ‌បី​ម៉ឺន​នាក់​សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ស្តេច​ស៊ូឡៃ‌ម៉ាន​ប្រើ​មនុស្ស​ចំនួន​ប្រាំ​ពីរ​ម៉ឺន​នាក់ សម្រាប់​លី‌សែង និង​ប្រាំ‌បី​ម៉ឺន​នាក់​សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 5:15
13 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​ដាវីឌ ព្រម​ទាំង​ជាង​ឈើ ជាង​ថ្ម ហើយ​នឹង​ឈើ​តាត្រៅ​ផង ពួក​នោះ​ក៏​សង់​ដំណាក់​ថ្វាយ​ដាវីឌ


រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ចាត់​សារ​មក​ឯ​ដាវីឌ ព្រម​ទាំង​ផ្ញើ​ឈើ​តាត្រៅ នឹង​ជាង​រៀប​ថ្ម ហើយ​ជាង​ឈើ ដើម្បី​នឹង​សង់​ដំណាក់​ថ្វាយ​ទ្រង់


ឯ​សាឡូម៉ូន ទ្រង់​ក៏​បង្គាប់​ឲ្យ​ស្អាង​ព្រះ‌វិហារ សំរាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នឹង​ព្រះ‌រាជ‌វាំង​សំរាប់​នគរ​ទ្រង់


រួច​ទ្រង់​ដំរូវ​ឲ្យ​មាន​មនុស្ស​៧​ម៉ឺន​នាក់ សំរាប់​លី‌សែង នឹង​៨​ម៉ឺន​នាក់ សំរាប់​កាប់​ឈើ​នៅ​ឯ​ភ្នំ ហើយ​៣​ពាន់​៦​រយ​នាក់​សំរាប់​ជា​អ្នក​ត្រួត​លើ​គេ


ឯ​ពួក​នេធីនិម នឹង​ពួក​កូន​ចៅ​របស់​ពួក​មហា‌តលិក​នៃ​ស្តេច​សាឡូម៉ូន រួម​ទាំង​អស់​មាន​ចំនួន​ជា​៣៩២​នាក់។


ឯ​ពួក​កូន​ចៅ​របស់​ពួក​អ្នក​បំរើ​សាឡូម៉ូន គឺ​កូន​ចៅ​សូថាយ កូន​ចៅ​សូផេ‌រេត កូន​ចៅ​ពេរូដា


ឯ​ពួក​នេធីនិម នឹង​កូន​ចៅ​របស់​ពួក​អ្នក​បំរើ​សាឡូម៉ូន ទាំង​អស់​រួម​គ្នា មាន​៣៩២​នាក់។


ឯ​បុត្រី​នៃ​ស្តេច ដែល​នៅ​ក្នុង​ដំណាក់ នាង​មាន​សេចក្ដី​រុងរឿង ព្រះ‌ភូសា​របស់​នាង​ចំរុះ​ដោយ​មាស។


រួច​ក៏​បត់​ទៅ​ដល់​រ៉ាម៉ា នឹង​ទីរ៉ុស​ដ៏​ជា​ក្រុង​មាំ‌មួន រួច​ក៏​បត់​ទៅ​ដល់​ហូសា ហើយ​ចេញ​ទៅ​ផុត​ត្រឹម​សមុទ្រ​តាម​ស្រុក​អាក់‌ស៊ីប


រួច​ពួក​អ្នក​ដែល​ជា​កំពូល​ក៏​និយាយ​ទៀត​ថា ចូរ​ឲ្យ​គេ​រស់​នៅ​ចុះ ដូច្នេះ​គេ​ក៏​ត្រឡប់​ជា​អ្នក​កាប់​ឱស ហើយ​រែក​ទឹក ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា ដូច​ជា​ពួក​អ្នក​ដែល​ជា​កំពូល​បាន​ប្រាប់​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម