បុត្រទី៤ គឺអ័ដូនីយ៉ា ជាបុត្ររបស់នាងហាគីត បុត្រទី៥ គឺសេផាធា ជាបុត្រនាងអ័ប៊ីថាល
២ សាំយូអែល 3:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បុត្រទី៦ គឺយីតរាម ដែលកើតនឹងនាងអេកឡា ភរិយារបស់ដាវីឌ បុត្រទាំងនេះបានកើតឡើងដល់ដាវីឌនៅក្រុងហេប្រុន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុត្រទីប្រាំមួយ គឺយីតរាម ប្រសូត្រពីនាងអេកឡា ជាភរិយារបស់ព្រះបាទដាវីឌ បុត្រទាំងអស់នេះបានប្រសូត្រនៅក្រុងហេប្រុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុត្រទីប្រាំមួយ ព្រះនាមយីតរាម ប្រសូតពីនាងអេកឡា ដែលជាមហេសីរបស់ស្ដេចដែរ។ នេះជាបុត្ររបស់ព្រះបាទដាវីឌដែលប្រសូតនៅក្រុងហេប្រូន។ អាល់គីតាប កូនទីប្រាំមួយ នាមយីតរាម ប្រសូតពីនាងអេកឡា ដែលជាប្រពន្ធរបស់ស្តេចដែរ។ នេះជាបុត្ររបស់ស្តេចទតដែលប្រសូតនៅក្រុងហេប្រូន។ |
បុត្រទី៤ គឺអ័ដូនីយ៉ា ជាបុត្ររបស់នាងហាគីត បុត្រទី៥ គឺសេផាធា ជាបុត្រនាងអ័ប៊ីថាល
នៅគ្រាដែលរាជវង្សសូល នឹងរាជវង្សដាវីឌកំពុងតែមានចំបាំងដល់គ្នា នោះអ័ប៊ីនើរក៏ចំរើនកំឡាំងខ្លួនខាងឯរាជវង្សសូល
មើល កូនចៅជាមរដកមកពីព្រះយេហូវ៉ា ហើយផលកើតពីផ្ទៃ ក៏ជារង្វាន់ដែលទ្រង់ប្រទានដែរ