ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 3:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដាវីឌ​ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​អ៊ីស-បូសែត ជា​បុត្រា​សូល​ថា ចូរ​ឲ្យ​មីកាល ជា​ប្រពន្ធ​ខ្ញុំ ដែល​ខ្ញុំ​បាន​ដណ្តឹង ដោយ​សារ​ស្បែក​ចុង​ស្វាស​នៃ​ពួក​ភីលីស្ទីន​១០០​នាក់​នោះ​មក​ខ្ញុំ​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដាវីឌ​ក៏​ចាត់​សារ​ឲ្យ​ទៅ​អ៊ីស-បូសែត​បុត្រា​របស់​ស្តេច​សូល​ថា៖ «ចូរ​ឲ្យ​មីកាល​ជា​ប្រពន្ធ​ខ្ញុំ ដែល​ខ្ញុំ​បាន​ដណ្តឹង ដោយ​សារ​ស្បែក​ចុង​ស្វាស​ពួក​ភីលី‌ស្ទីន​មួយរយ​នាក់​នោះ​មក​ខ្ញុំ​វិ​ញ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​អ៊ីស‌បូសែត ជា​បុត្រ​របស់​ព្រះ‌បាទ​សូល​ថា៖ «សូម​ប្រគល់​ព្រះ‌នាង​មិកាល់ ជា​មហេសី​របស់​ទូលបង្គំ មក​ឲ្យ​ទូលបង្គំ​វិញ គឺ​មហេសី​ដែល​ទូលបង្គំ​យក​ស្បែក​អង្គ‌ជាត​របស់​ពួក​ភីលីស្ទីន ចំនួន​មួយ​រយ​ជូន​ជា​បណ្ណា‌ការ» ។

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក ស្តេច​ទត​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ស្តេច​សូល​ថា៖ «សូម​ប្រគល់​នាង​មិកាល់ ជា​ប្រពន្ធ​របស់​ខ្ញុំ មក​ឲ្យ​ខ្ញុំ​វិញ គឺ​ប្រពន្ធ​ដែល​ខ្ញុំ​យក​ស្បែក​អង្គ‌ជាតិ​របស់​ពួក​ភីលី‌ស្ទីន ចំនួន​មួយ​រយ​នាក់​ជូន​ជា​បណ្តាការ»។

សូមមើលជំពូក



២ សាំ‌យូ‌អែល 3:14
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អ៊ីស-បូសែត ជា​បុត្រា​សូល​នេះ ទ្រង់​មាន​ព្រះ‌ជន្ម​៤០​ឆ្នាំ​ហើយ ក្នុង​កាល​ដែល​ចាប់​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រាអែល ទ្រង់​ក៏​សោយ‌រាជ្យ​បាន​២​ឆ្នាំ តែ​ពួក​ជន‌ជាតិ​យូដា គេ​ប្រតិ‌បត្តិ​តាម​ដាវីឌ​វិញ


នោះ​អ៊ីស-បូសែត​ក៏​ចាត់គេ​ឲ្យ​ទៅ​នាំ​យក​នាង ពី​ប៉ាល‌ធាល ជា​កូន​ឡាអ៊ីស ប្ដី​នាង​មក


ក្នុង​វេលា​ដែល​ហឹប​នៃ​ព្រះ‌យេហូវ៉ា កំពុង​តែ​ចូល​មក​ក្នុង​ក្រុង​ដាវីឌ នោះ​មីកាល​ជា​បុត្រី​សូល ក៏​ទត​តាម​បង្អួច​ទៅ​ឃើញ​ស្តេច​ដាវីឌ កំពុង​តែ​ហក់​លោត‌កញ្ឆេង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នាង​ក៏​មាន​ព្រះ‌ទ័យ​ប្រមាថ​មើល‌ងាយ​ដល់​ទ្រង់


រីឯ​កំណើត​ព្រះ‌យេស៊ូវ​គ្រីស្ទ នោះ​បាន​កើត​មក​យ៉ាង​ដូច្នេះ គឺ​នាង​ម៉ារា មាតា​ទ្រង់ កាល​ដែល​យ៉ូសែប​បាន​ដណ្តឹង​នាង​ហើយ នោះ​នាង​មាន​គភ៌ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ មុន​ដែល​បាន​នៅ​ជា​មួយ​គ្នា


រួច​សូល​ទ្រង់​បង្គាប់​ថា ចូរ​ឯង​រាល់​គ្នា​ទៅ​និយាយ​នឹង​ដាវីឌ​ដូច្នេះ​ចុះ ថា​ស្តេច​មិន​ចង់​បាន​បណ្តា‌ការ​អ្វី​ទេ ទ្រង់​សព្វ​ព្រះ‌ទ័យ ចង់​បាន​តែ​ស្បែក​នៃ​ស្រោម​ចុង​ស្វាស របស់​ពួក​ភីលីស្ទីន​១០០​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​សង‌សឹក​នឹង​ពួក​ខ្មាំង​សត្រូវ​ទ្រង់ តែ​គំនិត​សូល​ទ្រង់​គិត​តែ​ឲ្យ​ដាវីឌ​បាន​ស្លាប់​ដោយ​ដៃ​ពួក​ភីលីស្ទីន​ទេ


បាន​ជា​ដាវីឌ​ក្រោក​ឡើង​ចេញ​ទៅ ព្រម​ទាំង​នាំ​ពួក​កង​របស់​លោក​ទៅ​ផង រួច​សំឡាប់​ពួក​ភីលីស្ទីន​បាន​២០០​នាក់ ហើយ​លោក​នាំ​យក​ស្បែក​ស្រោម​ចុង​ស្វាស​របស់​គេ មក​ថ្វាយ​ស្តេច​គ្រប់​ចំនួន​នោះ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​ប្រសា​ស្តេច នោះ​សូល​ទ្រង់​ប្រទាន​នាង​មីកាល ជា​បុត្រី ទៅ​ធ្វើ​ជា​ប្រពន្ធ​លោក​ទៅ


ចំណែក​នាង​មីកែល ប្រពន្ធ​របស់​ដាវីឌ នោះ​សូល ជា​បិតា​ទ្រង់ បាន​លើក​ឲ្យ​ទៅ​ប៉ាលធី ជា​កូន​ឡាអ៊ីស ដែល​នៅ​កាលីម​វិញ។