ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 22:42 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​បាន​មើល​ជុំវិញ តែ​គ្មាន​អ្នក​ណា​មួយ សំរាប់​នឹង​ជួយ​សង្គ្រោះ​គេ​ឡើយ ក៏​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​មិន​បាន​ឆ្លើយ​មក​សោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បាន​មើល​ជុំ​វិញ តែ​គ្មាន​អ្នក​ណា​មួយ សម្រាប់​ជួយ​សង្គ្រោះ​គេ​ឡើយ ក៏​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​មិន​បាន​ឆ្លើយ​មក​សោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​នាំ​គ្នា​សម្លឹង​រក​មើល​ជំនួយ តែ​គ្មាន​នរណា​ជួយ​ពួក​គេ​ឡើយ គេ​ស្រែក​ហៅ​ព្រះ‌អម្ចាស់ តែ​ព្រះអង្គ​មិន​ឆ្លើយ​តប​នឹង​ពួក​គេ​ទេ។

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​នាំ​គ្នា​សម្លឹង​រក​មើល​ជំនួយ តែ​គ្មាន​នរណា​ជួយ​ពួក​គេ​ឡើយ គេ​ស្រែក​ហៅអុលឡោះ‌តាអាឡា តែ​ទ្រង់​មិន​ឆ្លើយ​តប​នឹង​ពួក​គេ​ទេ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 22:42
10 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ព្រះ​នឹង​ឮ​សំរែក​របស់​គេ ក្នុង​កាល​ដែល​គេ​កើត​មាន​សេចក្ដី​លំបាក​ឬ


ខណៈ​នោះ គេ​នឹង​អំពាវ‌នាវ​ដល់​អញ តែ​អញ​មិន​ព្រម​ឆ្លើយ​សោះ គេ​នឹង​ស្វែង​រក​អញ​អស់​ពី​ចិត្ត តែ​គេ​នឹង​រក​អញ​មិន​ឃើញ​ឡើយ


កាល​ណា​ឯង​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​អញ​នឹង​បែរ​ភ្នែក​ពី​ឯង​ចេញ អើ បើ​កាល​ណា​ឯង​អធិ‌ស្ឋាន​ជា​ច្រើន នោះ​អញ​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​ឯង​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម


នៅ​គ្រា​នោះ មនុស្ស​ទាំង​ពួង​នឹង​បែរ​ជា​មើល​ទៅ រក​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​មក ហើយ​ភ្នែក​របស់​គេ នឹង​មើល​ចំ​ទៅ​ឯ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល


គេ​នឹង​លែង​មើល​ទៅ​រក​អាសនា​ជា​ស្នាដៃ​របស់​ខ្លួន​គេ ក៏​មិន​មើល​ចំ​ទៅ​ឯ​រូប​ព្រះ ឬ​រូប​ព្រះ‌អាទិត្យ​ដែល​ម្រាម​ដៃ​គេ​បាន​ធ្វើ​ទៀត​ឡើយ


កូន​មនុស្ស​អើយ ចូរ​និយាយ​ប្រាប់ ដល់​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​បាន​មក​សួរ​ដល់​អញ​ឬ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​មិន​ឲ្យ​ឯង​រាល់​គ្នា​សួរ​ដល់​អញ​ទេ


នៅ​គ្រា​នោះ គេ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​មិន​ព្រម​តប​ឡើយ អើ ទ្រង់​នឹង​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​គេ ឲ្យ​សម​តាម​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត។


តែ​កាល​សូល​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​មិន​ឆ្លើយ​តប​មក​ឡើយ ទោះ​បើ​ដោយ​ការ​ពន្យល់​សប្តិ ឬ​ដោយ‌សារ​យូរីម ឬ​ដោយ​ពួក​ហោរា​ក្តី