២ សាំយូអែល 22:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានយកសេចក្ដីងងឹតធ្វើជាព្រះពន្លាបាំងជុំវិញទ្រង់ គឺជាទឹករួបរួមគ្នា ហើយនឹងពពកយ៉ាងក្រាស់នៅលើមេឃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានយកភាពងងឹតធ្វើជាព្រះពន្លា បាំងជុំវិញព្រះអង្គ គឺមានពពកយ៉ាងក្រាស់ពេញដោយទឹកផ្ដុំគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គយកភាពងងឹតធ្វើជាកន្លែងពួន ហើយយកពពកខ្មៅក្រាស់ពេញដោយទឹក ធ្វើជាព្រះពន្លា។ អាល់គីតាប ទ្រង់យកភាពងងឹតធ្វើជាកន្លែងពួន ហើយយកពពកខ្មៅក្រាស់ពេញដោយទឹក ធ្វើជាជំរំ។ |
បេន-ហាឌាឌ់បានឮពាក្យនោះ ក្នុងវេលាកំពុងដែលសោយស្រានៅក្នុងពន្លា ជាមួយនឹងពួកស្តេចរង នោះទ្រង់ប្រាប់ដល់ពួកពលទ័ពទ្រង់ថា ចូររៀបចំឡើង គេក៏ដំរៀបគ្នារៀបច្បាំងនឹងទីក្រុង។
ដ្បិតនៅថ្ងៃអាក្រក់ ទ្រង់នឹងថែរក្សាខ្ញុំ ដោយកំបាំងនៅក្នុងព្រះពន្លាទ្រង់ ក៏នឹងបំពួនខ្ញុំនៅទីសំងាត់ក្នុងត្រសាលទ្រង់ ហើយនឹងលើកខ្ញុំឡើងដាក់លើថ្មដា
មានពពក នឹងសេចក្ដីងងឹតបាំងជុំវិញទ្រង់ សេចក្ដីសុចរិត នឹងសេចក្ដីយុត្តិធម៌ ជាជើងថ្កល់បល្ល័ង្កទ្រង់