ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 21:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​សូម​ប្រគល់​កូន​ចៅ របស់​អ្នក​នោះ​៧​នាក់​មក​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ចង​ក​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​គីបៀរ ជា​ទី​ក្រុង​របស់​សូល ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង ឯ​ស្តេច​ទ្រង់​មាន​បន្ទូល​ថា យើង​នឹង​ប្រគល់​ឲ្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ប្រគល់​កូន​ចៅ​របស់​អ្នក​នោះ​ប្រាំពីរ​នាក់​មក​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ចង​ក​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​គី‌បៀរ ជា​ទី​ក្រុង​របស់​ស្ដេចសូល ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង» ហើយ​ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​ប្រគល់​ឲ្យ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ សូម​ព្រះ‌ករុណា​ប្រគល់​មនុស្ស​ប្រាំ‌ពីរ​នាក់ ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​សូល មក​ឲ្យ​យើង​ខ្ញុំ យើង​ខ្ញុំ​នឹង​យក​ពួក​គេ​ទៅ​ចង​ក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​នៅ​គីបៀរ ជា​ក្រុង​របស់​ព្រះ‌បាទ​សូល ជា​ស្ដេច​ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​ប្រគល់​ពួក​គេ​ដល់​អ្នក​រាល់​គ្នា»។

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ សូម​ស្តេច​ប្រគល់​មនុស្ស​ប្រាំ​ពីរ​នាក់ ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​ស្តេច​សូល មក​ឲ្យ​យើង​ខ្ញុំ យើង​ខ្ញុំ​នឹង​យក​ពួក​គេ​ទៅ​ចង ក​នៅ​ចំពោះអុលឡោះ‌តាអាឡា នៅ​គីបៀរ ជា​ក្រុង​របស់​ស្តេច​សូល ជា​ស្តេច​ដែល​ទ្រង់​បាន​ជ្រើស​រើស»។ ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «យើង​នឹង​ប្រគល់​ពួក​គេ​ដល់​អ្នក​រាល់​គ្នា»។

សូមមើលជំពូក



២ សាំ‌យូ‌អែល 21:6
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​៣​ថ្ងៃ​ទៀត ផារ៉ោន​នឹង​ចង​ក​លោក​ព្យួរ​នៅ​ជាប់​លើ​ឈើ នោះ​សត្វ​ហើរ​នឹង​ចឹក​ស៊ី​សាច់​លោក​ទៅ។


តែ​ឯ​មេ​ពួក​ដុត​នំ ទ្រង់​បាន​ចង​ព្យួរ​វិញ ដូច​ជា​យ៉ូសែប​បាន​កាត់​សេចក្ដី​ឲ្យ


កាល​អ័ហ៊ី‌ថូ‌ផែល​ឃើញ​ថា គេ​មិន​បាន​តាម​គំនិត​ខ្លួន​ដូច្នោះ នោះ​លោក​ក៏​ចង​កែប​លា ជិះ​ត្រឡប់​ទៅ​ដល់​ផ្ទះ នៅ​ទី​ក្រុង​របស់​លោក​វិញ ចាត់‌ចែង​ការ​ក្នុង​ផ្ទះ​ស្រេច​ហើយ រួច​ចង​ក​ស្លាប់​ទៅ គេ​បញ្ចុះ​សព​លោក​នៅ​ក្នុង​ផ្នូរ​របស់​ឪពុក​លោក។


ខណ​នោះ មាន​មនុស្ស​ម្នាក់​បាន​ឃើញ ក៏​ទៅ​ជំរាប​ដល់​យ៉ូអាប់​ថា ន៏ ខ្ញុំ​បាន​ឃើញ​អាប់‌សា‌ឡំម ព្យួរ​នៅ​លើ​ដើម​ម៉ៃសាក់​មួយ


ដ្បិត​ព្រះ‌វង្ស​នៃ​បិតា​ទូលបង្គំ បាន​ដូច​ជា​មនុស្ស​ស្លាប់​ហើយ នៅ​ចំពោះ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ ប៉ុន្តែទ្រង់​បាន​ប្រោស​ដំរូវ​ឲ្យ​ទូលបង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់ បាន​នៅ​ក្នុង​ពួកអ្នក​ដែល​បរិភោគ​នៅ​តុ​របស់​ទ្រង់ ដូច្នេះតើ​ទូលបង្គំ​នៅ​មាន​ច្បាប់​អ្វី​នឹង​ស្រែក​រក​ព្រះ‌ករុណា​ទៀត


នោះ​អ្នក​ដែល​ជា​មេ​លើ​គេ គឺ​អ័ហ៊ី‌យេ‌ស៊ើរ បន្ទាប់​មក​មាន​យ៉ូអាស ជា​កូន​សេម៉ាអា ជា​អ្នក​ក្រុង​គីបៀរ យេស៊ាល នឹង​ពេលេត ជា​កូន​អាស‌ម៉ាវែត បេរ៉ាកា យេហ៊ូ ជា​អ្នក​ក្រុង​អាន៉ា‌ថោត


យើង​ក៏​បាន​ចេញ​បង្គាប់​ថា បើ​អ្នក​ណា​បំផ្លាស់​បំប្រែ​ប្រកាស​នេះ នោះ​ត្រូវ​ដោះ​ធ្នឹម​១ ពី​ផ្ទះ​អ្នក​នោះ បញ្ឈរ​ឡើង​ចង​ក​គេ​ភ្ជាប់​ទៅ រួច​ត្រូវ​ប្រើ​ផ្ទះ​គេ​ទុក​ជា​កន្លែង​សំរាប់​នឹង​បន្ទោ​លាមក ដោយ​ព្រោះ​ហេតុ​នោះ​ឯង


ជា​កូន​ទាំង​១០​របស់​ហាម៉ាន កូន​ហាំម្តាថា ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ពួក​សាសន៍​យូដា នោះ​គេ​ក៏​សំឡាប់​ទៅ​ដែរ តែ​គេ​មិន​បាន​ប៉ះ‌ពាល់​ដល់​របឹប​ទេ។


វា​ក៏​បោះ​ប្រាក់​ចោល​ទៅ​ក្នុង​ព្រះ‌វិហារ រួច​ចេញ​ទៅ​ក្រៅ​អួល​ស្ទះ​ស្លាប់​ទៅ


នោះ​គេ​សូម​ឲ្យ​មាន​ស្តេច រួច​ព្រះ​ទ្រង់​តាំង​សូល ជា​បុត្រ​គីស ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ នៅ​រវាង​៤០​ឆ្នាំ


បើ​មាន​អ្នក​ណា​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែល​គួរ​ឲ្យ​គេ​ស្លាប់ ហើយ​ឯង​សំឡាប់​ទៅ ដោយ​ព្យួរ​នៅ​លើ​ឈើ


ក្រោយ​មក យ៉ូស្វេ​ក៏​វាយ​សំឡាប់​ស្តេច​ទាំង​នោះ រួច​ព្យួរ​នៅ​ដើម​ឈើ​៥​ដើម ទាល់​តែ​ដល់​ថ្ងៃ​ល្ងាច


ឯ​ស្តេច​នៃ​ក្រុង​អៃយ​នោះ លោក​បាន​ព្យួរ​នឹង​ដើម​ឈើ​ទាល់​តែ​ល្ងាច រួច​ដល់​ថ្ងៃ​លិច លោក​បង្គាប់​ឲ្យ​គេ​ដាក់​ខ្មោច​ចុះ​ពី​ដើម​ឈើ​មក យក​ទៅ​បោះ​ចោល​នៅ​មាត់​ទ្វារ​ទី​ក្រុង ហើយ​ក៏​ប្រគរ​គំនរ​ថ្ម​យ៉ាង​ធំ​នៅ​ពី​លើ ដែល​នៅ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


នោះ​សាំយូ‌អែល​ក៏​យក​ដប​ប្រេង ចាក់​ទៅ​លើ​ក្បាល​សូល រួច​ថើប​គាត់​ដោយ​ពាក្យ​ថា ឯ​ព្រះ‌យេហូវ៉ា​តើ​ទ្រង់​មិន​បាន​ចាក់​ប្រេង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​មរដក​ទ្រង់​ទេ​ឬ​អី


នោះ​សាំយូ‌អែល​ប្រាប់​ដល់​បណ្តាជន​ថា ចូរ​មើល អ្នក​នេះ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​ឡើង ថា​គ្មាន​អ្នក​ណា ក្នុង​ពួក​បណ្តាជន ឲ្យ​ដូច​ជា​គាត់​ទេ បណ្តាជន​ទាំង‌ឡាយ​ក៏​បន្លឺ​វាចា​ឡើង​ថា ជយោ​ព្រះ‌ករុណា។


ឯ​សូល​លោក​ក៏​ទៅ​ឯ​លំនៅ​របស់​លោក​នៅ​គីបៀរ​ដែរ មាន​ទាំង​ពួក​អ្នក​ដែល​ព្រះ​បាន​បណ្តាល​ចិត្ត​គេ ទៅ​ជា​មួយ​ផង


ដូច្នេះ ពួក​អ្នក​ទាំង​នោះ ក៏​មក​ថ្លែង​ប្រាប់​ដល់​បណ្តា​មនុស្ស នៅ​ត្រង់​គីបៀរ ជា​ស្រុក​របស់​សូល ឲ្យ​ស្តាប់ នោះ​គេ​ឡើង​សំឡេង​យំ​គ្រប់​គ្នា


ដូច្នេះ សូម​ឯង​ស្បថ​នឹង​អញ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ឥឡូវ​នេះ​ចុះ ថា កាល​ណា​អញ​អស់​ជីព‌ជន្ម​ទៅ​ហើយ នោះ​ឯង​នឹង​មិន​កាត់​វង្ស របស់​អញ​ចេញ​ឡើយ ក៏​មិន​បំផ្លាញ​ឈ្មោះ​អញ ឲ្យ​បាត់​ពី​ពួក​វង្ស​នៃ​បិតា​អញ​ចេញ​ដែរ


នោះ​ដាវីឌ​ក៏​ស្បថ​ថ្វាយ​សូល រួច​សូល ទ្រង់​វិល​ត្រឡប់​ទៅ​ឯ​ដំណាក់​ទ្រង់​វិញ​ទៅ តែ​ដាវីឌ នឹង​ពួក​លោក​គេ​នាំ​គ្នា​ឡើង​ទៅ​ឯ​ទី​ពំនួន​វិញ។