ឯពួកមេទាំងប៉ុន្មាន ជាអ្នកកាន់គ្រឿងសស្ត្រាវុធដែលមកឯដាវីឌ នៅក្រុងហេប្រុន ដើម្បីនឹងបង្វែររាជ្យរបស់សូលមកឯដាវីឌវិញ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា នោះមានចំនួន ដូចកត់ទុកខាងក្រោមនេះ
២ សាំយូអែល 2:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលនៅជាមួយ នោះលោកក៏នាំគេ ព្រមទាំងពួកគ្រួគេរៀងខ្លួនឡើងទៅដែរ គេក៏តាំងទីលំនៅៗក្នុងអស់ទាំងតំបន់នៃក្រុងហេប្រុន រួចពួកយូដា គេមកចាក់ប្រេងតាំងដាវីឌឡើងធ្វើជាស្តេច លើជនជាតិរបស់ខ្លួននៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាវីឌបាននាំពួកអ្នកដែលនៅជាមួយ ព្រមទាំងគ្រួសាររបស់គេរៀងខ្លួនឡើងទៅដែរ គេបានតាំងទីលំនៅក្នុងតំបន់នៃក្រុងហេប្រុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌបាននាំអស់អ្នកដែលនៅជាមួយលោក និងគ្រួសាររបស់អ្នកទាំងនោះទៅជាមួយដែរ រួចតាំងទីលំនៅក្នុងភូមិនានា ជុំវិញក្រុងហេប្រូន។ អាល់គីតាប ទតបាននាំអស់អ្នកដែលនៅជាមួយគាត់ និងគ្រួសាររបស់អ្នកទាំងនោះទៅជាមួយដែរ រួចតាំងទីលំនៅក្នុងភូមិនានា ជុំវិញក្រុងហេប្រូន។ |
ឯពួកមេទាំងប៉ុន្មាន ជាអ្នកកាន់គ្រឿងសស្ត្រាវុធដែលមកឯដាវីឌ នៅក្រុងហេប្រុន ដើម្បីនឹងបង្វែររាជ្យរបស់សូលមកឯដាវីឌវិញ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា នោះមានចំនួន ដូចកត់ទុកខាងក្រោមនេះ
ហើយអស់អ្នកណាដែលមានសេចក្ដីវេទនា នឹងអស់អ្នកណាដែលជាប់បំណុល ហើយនឹងអស់អ្នកណាដែលមានសេចក្ដីជូរជ្រេញក្នុងចិត្ត គេក៏ទៅមូលជុំគ្នានៅឯលោក មានចំនួនប្រហែលជា៤០០នាក់នៅជាមួយនឹងលោក ហើយលោកធ្វើជាមេលើគេ។
លុះដល់ថ្ងៃទី៣ កាលដាវីឌ នឹងពួកលោកបានមកដល់ស៊ីកឡាក់ នោះឃើញថា ពួកអាម៉ាលេកបានលុកចូលស្រុកត្បូង ព្រមទាំងក្រុងស៊ីកឡាក់ផង គេបានទាំងវាយក្រុងស៊ីកឡាក់ ហើយដុតដោយភ្លើងទៅ