Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 2:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​ដាវីឌ​បាន​នាំ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក និង​គ្រួសារ​របស់​អ្នក​ទាំង​នោះ​ទៅ​ជា​មួយ​ដែរ រួច​តាំង​ទី​លំ‌នៅ​ក្នុង​ភូមិ​នានា ជុំ‌វិញ​ក្រុង​ហេប្រូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដាវីឌ​បាន​នាំ​ពួក​អ្នក​ដែល​នៅ​ជា‌មួយ ព្រម​ទាំង​គ្រួសារ​របស់​គេ​រៀង​ខ្លួន​ឡើង​ទៅ​ដែរ គេ​បាន​តាំង​ទី​លំ​នៅ​ក្នុ​ង​តំបន់​នៃ​ក្រុង​ហេប្រុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ នោះ​លោក​ក៏​នាំ​គេ ព្រម​ទាំង​ពួក​គ្រួ​គេ​រៀង​ខ្លួន​ឡើង​ទៅ​ដែរ គេ​ក៏​តាំង​ទី​លំនៅៗ​ក្នុង​អស់​ទាំង​តំបន់​នៃ​ក្រុង​ហេប្រុន រួច​ពួក​យូដា គេ​មក​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង​ធ្វើ​ជា​ស្តេច លើ​ជន‌ជាតិ​របស់​ខ្លួន​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ទត​បាន​នាំ​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់ និង​គ្រួសារ​របស់​អ្នក​ទាំង​នោះ​ទៅ​ជា​មួយ​ដែរ រួច​តាំង​ទី​លំ‌នៅ​ក្នុង​ភូមិ​នានា ជុំ‌វិញ​ក្រុង​ហេ‌ប្រូន។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 2:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​អ្នក​ដែល​បាន​មក​រួប‌រួម​ជា​មួយ​ព្រះ‌បាទ​ដាវីឌ នៅ​ក្រុង​ហេប្រូន ដើម្បី​ផ្ទេរ​រាជ​សម្បត្តិ​របស់​ព្រះ‌បាទ​សូល​ថ្វាយ​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ គឺ​អ្នក​ដែល​អាច​បម្រើ​កង‌ទ័ព​បាន មាន​ចំនួន​ដូច​ត​ទៅ:


ម្យ៉ាង​ទៀត អស់​អ្នក​ដែល​មាន​បញ្ហា​ផ្សេងៗ អ្នក​ជំពាក់​បំណុល​គេ ព្រម​ទាំង​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​ស្ដេច បាន​ប្រមូល​គ្នា​មក​នៅ​ជា​មួយ​លោក មាន​ទាំង​អស់​ប្រមាណ​បួន​រយ​នាក់ ហើយ​លោក​ក៏​ឡើង​ធ្វើ​ជា​មេ។


នៅ​ថ្ងៃ​ទី​បី លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​បាន​ទៅ​ដល់​ក្រុង​ស៊ីគ‌ឡាក់។ ប៉ុន្តែ មុន​នោះ ជន‌ជាតិ​អាម៉ា‌ឡេក​បាន​រាត​ត្បាត​តំបន់​ណេកិប និង​ក្រុង​ស៊ីគ‌ឡាក់។ ពួក​គេ​ដុត​កម្ទេច​ក្រុង​ស៊ីគ‌ឡាក់​ចោល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម