ទ្រង់ប្រទានពរដល់គាត់ថា សូមឲ្យអាប់រ៉ាមបានពរពីព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ នឹងផែនដី
២ សាំយូអែល 19:39 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បណ្តាជនទាំងឡាយបានឆ្លងទន្លេយ័រដាន់ផុតទៅ រួចស្តេចទ្រង់ក៏ឆ្លងទៅដែរ ទ្រង់ថើបបារស៊ីឡាយ ហើយប្រទានពរដល់លោក រួចលោកក៏ត្រឡប់ទៅឯទីលំនៅវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ប្រជាជនបានឆ្លងទន្លេយ័រដាន់ផុតទៅ រួចស្ដេចក៏ឆ្លងទៅដែរ ទ្រង់ថើបបារស៊ីឡាយ ហើយប្រទានពរដល់លោក រួចលោកក៏ត្រឡប់ទៅឯទីលំនៅវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលប្រជាជនទាំងមូលឆ្លងទន្លេយ័រដាន់ហើយ ស្ដេចក៏ឆ្លងទៅដែរ។ ព្រះបាទដាវីឌឱបលោកបាស៊ីឡៃ ព្រមទាំងប្រទានពរដល់លោកផង។ បន្ទាប់មក លោកវិលត្រឡប់ទៅផ្ទះរបស់លោកវិញ។ អាល់គីតាប ពេលប្រជាជនទាំងមូលឆ្លងទន្លេយ័រដាន់ហើយ ទតក៏ឆ្លងទៅដែរ។ ស្តេចទតឱបលោកបាស៊ីឡៃ ព្រមទាំងប្រទានពរដល់គាត់ផង។ បន្ទាប់មក គាត់វិលត្រឡប់ទៅផ្ទះរបស់គាត់វិញ។ |
ទ្រង់ប្រទានពរដល់គាត់ថា សូមឲ្យអាប់រ៉ាមបានពរពីព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ នឹងផែនដី
សូមព្រះដ៏មានគ្រប់ព្រះចេស្តាប្រទានពរដល់ឯង ទាំងធ្វើឲ្យឯងបង្កើតកូនចំរើនជាច្រើនឡើង ឲ្យឯងបានជាសាសន៍១ មានគ្នាដ៏ច្រើន
ដល់ព្រលឹមស្រាង នោះឡាបាន់ក្រោកឡើងថើបកូនចៅគាត់ទាំងប៉ុន្មាន ព្រមទាំងឲ្យពរ រួចលាត្រឡប់វិលទៅឯទីកន្លែងខ្លួនវិញ។
គាត់ថើបដល់ពួកបងៗទាំងអស់ ព្រមទាំងយំនឹងគេផង រួចមកបងប្អូនក៏និយាយរោះរាយនឹងគាត់។
យ៉ូសែបក៏នាំយ៉ាកុប ជាឪពុកខ្លួន ចូលទៅគាល់ផារ៉ោនដែរ ហើយយ៉ាកុបក៏សូមពរថ្វាយដល់ផារ៉ោន
តែស្តេចទ្រង់មានបន្ទូលតបទៅអាប់សាឡំមថា ទេ កូនអើយ មិនត្រូវឲ្យយើងទៅទាំងអស់គ្នាទេ ក្រែងជាបន្ទុកធ្ងន់ដល់ឯងពេក អាប់សាឡំមក៏ទូលបង្ខំទ្រង់ តែទ្រង់មិនព្រមទៅទេ គឺបែរជាប្រទានពរឲ្យវិញ
យ៉ូអាប់ក៏ចូលទៅទូលដល់ស្តេច រួចកាលលោកបានហៅអាប់សាឡំមមក នោះទ្រង់ក៏ចូលទៅគាល់ស្តេច ឱនព្រះអង្គក្រាបព្រះភ័ក្ត្រចុះដល់ដី នៅចំពោះទ្រង់ រួចស្តេចទ្រង់ក៏ថើបអាប់សាឡំម។
ស្តេចទ្រង់មានបន្ទូលតបថា គីមហាំនឹងឆ្លងទៅជាមួយនឹងខ្ញុំពិត ខ្ញុំនឹងធ្វើគុណដល់គាត់ តាមបំណងចិត្តលោក ហើយបើលោកត្រូវការអ្វីៗ នោះខ្ញុំនឹងជួយទាំងអស់ដែរ
លុះបានថ្វាយដង្វាយដុត នឹងដង្វាយមេត្រីរួចហើយ នោះទ្រង់ក៏ប្រទានពរដល់ប្រជាជន ដោយនូវព្រះនាមព្រះយេហូវ៉ា នៃពួកពលបរិវារ
រួចហើយ ដាវីឌទ្រង់យាងត្រឡប់ទៅឯដំណាក់ ដើម្បីឲ្យពរដល់ពួកដំណាក់ទ្រង់ នោះមីកាលជាបុត្រីសូលនាងចេញមកទទួលទ្រង់ ទូលថា នៅថ្ងៃនេះ ស្តេចនៃសាសន៍អ៊ីស្រាអែល មានសេចក្ដីរុងរឿងឧត្តមអីម៉្លេះទេ ដោយបានបើក ឲ្យអង្គទ្រង់អាក្រាតនៅមុខពួកស្រីបំរើរបស់ពួកមហាតលិកទ្រង់នៅថ្ងៃនេះ បែបដូចជាមនុស្សចោលម្សៀតណាមួយដែលបើកឲ្យខ្លួនអាក្រាតដូច្នេះ
គាត់ក៏លះបង់គោចោល រត់ទៅតាមអេលីយ៉ា ដោយពាក្យថា សូមអនុញ្ញាតឲ្យខ្ញុំទៅថើបលាឪពុកម្តាយខ្ញុំសិន នោះខ្ញុំនឹងមកតាមលោក តែអេលីយ៉ាឆ្លើយតបថា ចូរទៅវិញទៅ តើអញបានធ្វើអ្វីដល់ឯង
នោះបាឡាមក៏ក្រោកឡើង ត្រឡប់ទៅឯកន្លែងរបស់គាត់វិញ ឯបាឡាកទ្រង់ក៏យាងតាមផ្លូវរបស់ទ្រង់ទៅដែរ។
ស៊ីម្មានក៏ឲ្យពរ ហើយនិយាយទៅម៉ារា ជាមាតាទ្រង់ថា មើល បុត្រនេះបានតាំងឡើងសំរាប់ធ្វើឲ្យពួកសាសន៍អ៊ីស្រាអែលជាច្រើនដួល ហើយងើបឡើងវិញ ក៏សំរាប់ជាទីសំគាល់ ដែលគេនឹងស្រដីទទឹងផង
នោះគេក៏ឡើងសំឡេងយំម្តងទៀត រួចអ័រប៉ានាងថើបលាម្តាយទៅ តែនាងរស់នៅជាប់នឹងគាត់វិញ
នោះដាវីឌក៏ស្បថថ្វាយសូល រួចសូល ទ្រង់វិលត្រឡប់ទៅឯដំណាក់ទ្រង់វិញទៅ តែដាវីឌ នឹងពួកលោកគេនាំគ្នាឡើងទៅឯទីពំនួនវិញ។