២ សាំយូអែល 14:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤33 យ៉ូអាប់ក៏ចូលទៅទូលដល់ស្តេច រួចកាលលោកបានហៅអាប់សាឡំមមក នោះទ្រង់ក៏ចូលទៅគាល់ស្តេច ឱនព្រះអង្គក្រាបព្រះភ័ក្ត្រចុះដល់ដី នៅចំពោះទ្រង់ រួចស្តេចទ្រង់ក៏ថើបអាប់សាឡំម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦33 យ៉ូអាប់ក៏ចូលទៅទូលដល់ស្តេច រួចកាលលោកបានហៅអាប់សាឡុមមក ទ្រង់ក៏ចូលទៅគាល់ស្តេច ឱនអង្គ ក្រាបព្រះភក្ត្រចុះដល់ដី នៅចំពោះទ្រង់ រួចស្ដេចក៏ថើបអាប់សាឡុម។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥33 លោកយ៉ូអាប់នាំពាក្យរបស់សម្ដេចអាប់សាឡុមទៅទូលព្រះរាជា។ ព្រះរាជាត្រាស់ហៅសម្ដេចអាប់សាឡុម សម្ដេចក៏ចូលទៅគាល់ព្រះរាជា ហើយក្រាបថ្វាយបង្គំឱនមុខដល់ដី រួចព្រះរាជាក៏ឱបសម្ដេចអាប់សាឡុម។ សូមមើលជំពូកអាល់គីតាប33 លោកយ៉ូអាប់នាំពាក្យរបស់សម្តេចអាប់សាឡុមទៅជម្រាបទត។ ទតហៅសម្តេចអាប់សាឡុម សម្តេចក៏ចូលទៅជួបទត រួចទតក៏ឱបសម្តេចអាប់សាឡុម។ សូមមើលជំពូក |