ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 18:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​អ័ហ៊ីម៉ាស ជា​កូន​សាដុក គាត់​សូម​យ៉ូអាប់​ម្តង​ទៀត​ថា ទោះ​បើ​ជា​យ៉ាង​ណា​ក៏​ដោយ សូម​ឲ្យ​ខ្ញុំ​រត់​ទៅ​តាម​គូស៊ី​ផង យ៉ូអាប់​តប​ថា កូន​អើយ ឯង​ចង់​រត់​ទៅ​ធ្វើ​អី ដំណឹង​យ៉ាង​នេះ​មិន​មែន​ជា​គុណ​ដល់​ឯង​ទេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​អ័ហ៊ីម៉ាស ជា​កូន​សាដុក គាត់​សូម​យ៉ូអាប់​ម្តង​ទៀត​ថា៖ «ទោះ​បើ​ជា​យ៉ាង​ណា​ក៏​ដោយ សូម​ឲ្យ​ខ្ញុំ​រត់​ទៅ​តាម​គូស៊ី​ផង» យ៉ូអាប់​តប​ថា៖ «កូន​អើយ ឯង​ចង់​រត់​ទៅ​ធ្វើ​អី ដំណឹង​យ៉ាង​នេះ​មិន​មែន​ជា​គុណ​ដល់​ឯង​ទេ»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ លោក​អហ៊ី‌ម៉ាស់ ជា​កូន​របស់​លោក​សាដុក ទទូច​សុំ​លោក​យ៉ូអាប់​ម្ដង​ទៀត​ថា៖ «ទោះ​បី​មាន​រឿង​អ្វី​ក៏​ដោយ ទុក​ឲ្យ​ខ្ញុំ​រត់​ទៅ​តាម​ជន‌ជាតិ​អេត្យូ‌ពី​នេះ​ផង»។ លោក​យ៉ូអាប់​សួរ​ថា៖ «កូន​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​រត់​ទៅ​ដូច្នេះ? ដំណឹង​នេះ​មិន​ផ្ដល់​រង្វាន់​អ្វី​ដល់​អ្នក​ទេ!»។

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ លោក​អហ៊ី‌ម៉ាស់ ជា​កូន​របស់​អ៊ីមុាំ​សាដុក ទទូច​សុំ​លោក​យ៉ូអាប់​ម្តង​ទៀត​ថា៖ «ទោះ​បី​មាន​រឿង​អ្វី​ក៏​ដោយ ទុក​ឲ្យ​ខ្ញុំ​រត់​ទៅ​តាម​ជន‌ជាតិ​អេត្យូ‌ពី​នេះ​ផង»។ លោក​យ៉ូអាប់​សួរ​ថា៖ «កូន​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​រត់​ទៅ​ដូច្នេះ? ដំណឹង​នេះ​មិន​ផ្តល់​រង្វាន់​អ្វី​ដល់​អ្នក​ទេ!»។

សូមមើលជំពូក



២ សាំ‌យូ‌អែល 18:22
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​មកយ៉ូអាប់​ប្រាប់​ទៅ​គូស៊ីថា ចូរ​ឯង​ទៅ​ទូល​ស្តេច​ពី​ការ​ដែល​ឯង​បាន​ឃើញ​ចុះ គូស៊ី​ក៏​ក្រាប​សំពះ​យ៉ូអាប់ ហើយ​រត់​ទៅ


តែ​គាត់​ថា ទោះ​បើ​យ៉ាង​ណា​ក៏​ដោយ​ចុះ គង់​តែ​ខ្ញុំ​នឹង​រត់​ទៅ​ដែរ ដូច្នេះយ៉ូអាប់​ក៏​បណ្តោយ​ថា ចូរ​រត់​ទៅ​ចុះ អ័ហ៊ីម៉ាស​ក៏​រត់​ទៅ​តាម​ផ្លូវ​វាល​ដល់​មុន​គូស៊ី។


ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​អាប់‌សា‌ឡំម ជា​កូន​ប្រុស​យើង សុខ​សប្បាយ​ទេ​ឬ អ័ហ៊ីម៉ាស​ទូល​ឆ្លើយ​ថា កាល​យ៉ូអាប់​បាន​ចាត់​ទូលបង្គំ ជា​អ្នក​បំរើ​នៃ​ព្រះ‌ករុណា​មក នោះ​ទូលបង្គំ​ឃើញ​ថា មាន​ជ្រួល‌ជ្រើម​ជា​ខ្លាំង តែ​មិន​ដឹង​ជា​មាន​ហេតុ​អ្វី​ទេ


តែ​ផារ៉ោន​មាន​បន្ទូល​សួរ​ថា នៅ​ជា​មួយ​នឹង​យើង​នេះ តើ​ឯង​មាន​ខ្វះ‌ខាត​អ្វី បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ​ដូច្នេះ លោក​ទូល​ឆ្លើយ​ថា គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែសូម​ឲ្យ​តែ​ទូលបង្គំ​បាន​ទៅ​ចុះ។


ហើយ​ដោយ​ព្រោះ​គេ​មិន​ចូល​ចិត្ត​នឹង​ស្គាល់​ដល់​ព្រះ​សោះ បាន​ជា​ទ្រង់​ប្រគល់​គេ​ទៅ​តាម​គំនិត​ចោល‌ម្សៀត​វិញ ដើម្បី​ឲ្យ​បាន​សំរេច​ការ​ដែល​មិន​គួរ​គប្បី​ធ្វើ


ព្រម​ទាំង​រឿង​គួរ​ខ្មាស ពាក្យ​សំដី​ចំកួត នឹង​ពាក្យ​កំប្លែង ដែល​សេចក្ដី​ទាំង​នោះ​មិន​គួរ​គប្បី​ដែរ ស៊ូ​ពោល​តែ​ពាក្យ​សំរាប់​អរ​ព្រះ‌គុណ​វិញ