Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 18:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ពេល​នោះ លោក​អហ៊ី‌ម៉ាស់ ជា​កូន​របស់​លោក​សាដុក ទទូច​សុំ​លោក​យ៉ូអាប់​ម្ដង​ទៀត​ថា៖ «ទោះ​បី​មាន​រឿង​អ្វី​ក៏​ដោយ ទុក​ឲ្យ​ខ្ញុំ​រត់​ទៅ​តាម​ជន‌ជាតិ​អេត្យូ‌ពី​នេះ​ផង»។ លោក​យ៉ូអាប់​សួរ​ថា៖ «កូន​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​រត់​ទៅ​ដូច្នេះ? ដំណឹង​នេះ​មិន​ផ្ដល់​រង្វាន់​អ្វី​ដល់​អ្នក​ទេ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 នោះ​អ័ហ៊ីម៉ាស ជា​កូន​សាដុក គាត់​សូម​យ៉ូអាប់​ម្តង​ទៀត​ថា៖ «ទោះ​បើ​ជា​យ៉ាង​ណា​ក៏​ដោយ សូម​ឲ្យ​ខ្ញុំ​រត់​ទៅ​តាម​គូស៊ី​ផង» យ៉ូអាប់​តប​ថា៖ «កូន​អើយ ឯង​ចង់​រត់​ទៅ​ធ្វើ​អី ដំណឹង​យ៉ាង​នេះ​មិន​មែន​ជា​គុណ​ដល់​ឯង​ទេ»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 នោះ​អ័ហ៊ីម៉ាស ជា​កូន​សាដុក គាត់​សូម​យ៉ូអាប់​ម្តង​ទៀត​ថា ទោះ​បើ​ជា​យ៉ាង​ណា​ក៏​ដោយ សូម​ឲ្យ​ខ្ញុំ​រត់​ទៅ​តាម​គូស៊ី​ផង យ៉ូអាប់​តប​ថា កូន​អើយ ឯង​ចង់​រត់​ទៅ​ធ្វើ​អី ដំណឹង​យ៉ាង​នេះ​មិន​មែន​ជា​គុណ​ដល់​ឯង​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ពេល​នោះ លោក​អហ៊ី‌ម៉ាស់ ជា​កូន​របស់​អ៊ីមុាំ​សាដុក ទទូច​សុំ​លោក​យ៉ូអាប់​ម្តង​ទៀត​ថា៖ «ទោះ​បី​មាន​រឿង​អ្វី​ក៏​ដោយ ទុក​ឲ្យ​ខ្ញុំ​រត់​ទៅ​តាម​ជន‌ជាតិ​អេត្យូ‌ពី​នេះ​ផង»។ លោក​យ៉ូអាប់​សួរ​ថា៖ «កូន​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​រត់​ទៅ​ដូច្នេះ? ដំណឹង​នេះ​មិន​ផ្តល់​រង្វាន់​អ្វី​ដល់​អ្នក​ទេ!»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 18:22
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ូអាប់​បង្គាប់​ទៅ​ជន‌ជាតិ​អេត្យូ‌ពី ម្នាក់​ថា៖ «ចូរ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​តាម​ហេតុ‌ការណ៍​ដែល​អ្នក​បាន​ឃើញ​ចុះ!»។ ជន‌ជាតិ​អេត្យូ‌ពី​នោះ ក្រាប​សំពះ​លា​លោក​យ៉ូអាប់ ហើយ​រត់​ចេញ​ទៅ។


លោក​អហ៊ី‌ម៉ាស់​តប​ថា៖ «ទោះ​មាន​រឿង​អ្វី​ក៏​ដោយ ខ្ញុំ​នឹង​រត់​ទៅ!»។ លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «រត់​ទៅ​ចុះ!»។ លោក​អហ៊ី‌ម៉ាស់​រត់​ចេញ​ទៅ​តាម​ផ្លូវ​វាល​ទំនាប​ទន្លេ​យ័រដាន់ ហើយ​រត់​ទៅ​មុន​ជន‌ជាតិ​អេត្យូ‌ពី។


ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «ចុះ​អាប់‌សា‌ឡុម​សុខ​សប្បាយ​ទេ?»។ លោក​អហ៊ី‌ម៉ាស​ទូល​ថា៖ «ពេល​លោក​យ៉ូអាប់​ចាត់​ទូលបង្គំ និង​អ្នក​បម្រើ​ម្នាក់​ទៀត​មក​នោះ ទូលបង្គំ​សង្កេត​ឃើញ​មាន​ការ​ជ្រួល‌ច្របល់​យ៉ាង​ខ្លាំង ប៉ុន្តែ ទូលបង្គំ​មិន​ដឹង​ថា​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង​ទេ»។


ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «នៅ​ជា​មួយ​យើង​នេះ តើ​អ្នក​ខ្វះ​អ្វី​ទៀត បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ?»។ លោក​ទូល​ថា៖ «ទូលបង្គំ​គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែ សូម​ព្រះ‌ករុណា​មេត្តា​រាជា‌នុញ្ញាត​ឲ្យ​ទូលបង្គំ​ចាក​ចេញ​ទៅ​ផង!»។


ដោយ​ពួក​គេ​យល់​ថា មិន​បាច់​ស្គាល់​ព្រះ‌ជា‌ម្ចាស់​យ៉ាង​ច្បាស់ ព្រះអង្គ​ក៏​បណ្ដោយ​គេ​ទៅ​តាម​គំនិត​ឥត​ពិចារណា​របស់​ខ្លួន គឺ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​ដែល​មិន​ត្រូវ​ប្រព្រឹត្ត។


ហើយ​ក៏​មិន​ត្រូវ​ពោល​ពាក្យ​ទ្រគោះ​បោះ‌បោក ពាក្យ​ឡេះ‌ឡោះ ឬ​ពាក្យ​អាស‌អាភាស​ដែរ ព្រោះ​ពាក្យ​ទាំង​នេះ​មិន​សមរម្យ​ទេ ផ្ទុយ​ទៅ​វិញ ត្រូវ​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម