ដូច្នេះ ដាវីឌនឹងពួកអ្នកដែលនៅជាមួយ ក៏ក្រោកឡើងឆ្លងទន្លេយ័រដាន់ទៅ លុះថ្ងៃភ្លឺឡើង នោះគ្រប់គ្នាបានឆ្លងទន្លេយ័រដាន់ទាំងអស់ផុតឥតសល់ដល់ម្នាក់ឡើយ។
២ សាំយូអែល 17:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកាលគេចេញទៅបាត់ហើយ នោះអ្នកទាំង២ក៏នាំគ្នាឡើងចេញពីអណ្តូងមក ទៅក្រាបទូលដល់ស្តេចដាវីឌ ដោយពាក្យថា សូមទ្រង់តើនឡើងយាងឆ្លងទឹកនេះជាប្រញាប់ទៅ ដ្បិតអ័ហ៊ីថូផែលបានបញ្ចេញគំនិតទាស់នឹងទ្រង់យ៉ាងនេះហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេចេញទៅបាត់ហើយ នោះអ្នកទាំងពីរក៏នាំគ្នាឡើងចេញពីអណ្តូងមក ទៅក្រាបទូលដល់ព្រះបាទដាវីឌ ដោយពាក្យថា៖ «សូមទ្រង់តើនឡើងយាងឆ្លងទឹកនេះជាប្រញាប់ទៅ ដ្បិតអ័ហ៊ីថូផែលបានបញ្ចេញគំនិតទាស់នឹងទ្រង់យ៉ាងនេះហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលអ្នកទាំងនោះចេញផុតទៅ លោកអហ៊ីម៉ាស់ និងលោកយ៉ូណាថានឡើងពីអណ្ដូង ហើយនាំគ្នាទៅទូលព្រះបាទដាវីឌអំពីយោបល់របស់លោកអហ៊ីថូផែល ហើយពោលថា៖ «សូមព្រះករុណាឆ្លងទន្លេយ័រដាន់នេះភ្លាមទៅ»។ អាល់គីតាប កាលអ្នកទាំងនោះចេញផុតទៅ លោកអហ៊ីម៉ាស់ និងលោកយ៉ូណាថានឡើងពីអណ្តូង ហើយនាំគ្នាទៅជម្រាបស្តេចទត អំពីយោបល់របស់លោកអហ៊ីថូផែល ហើយពោលថា៖ «សូមស្តេចឆ្លងទន្លេយ័រដាន់នេះភ្លាមទៅ»។ |
ដូច្នេះ ដាវីឌនឹងពួកអ្នកដែលនៅជាមួយ ក៏ក្រោកឡើងឆ្លងទន្លេយ័រដាន់ទៅ លុះថ្ងៃភ្លឺឡើង នោះគ្រប់គ្នាបានឆ្លងទន្លេយ័រដាន់ទាំងអស់ផុតឥតសល់ដល់ម្នាក់ឡើយ។