ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 17:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ មាន​ក្មេង​ម្នាក់​បាន​ឃើញ ក៏​ទៅ​ក្រាប​ទូល​ដល់​អាប់‌សា‌ឡំម តែ​អ្នក​ទាំង​២​នាំ​គ្នា​ចេញ​ទៅ​ជា​ប្រញាប់ បាន​ទៅ​ដល់​ផ្ទះ​របស់​មនុស្ស​ម្នាក់ នៅ​ត្រង់​បាហ៊ូរីម​ដែល​មាន​អណ្តូង​នៅ​ទី‌ធ្លា​ផ្ទះ អ្នក​ទាំង​២​ក៏​ចុះ​ទៅ​ពួន​ក្នុង​អណ្តូង​នោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ មាន​ក្មេង​ម្នាក់​បាន​ឃើញ ក៏​ទៅ​ក្រាប​ទូល​ដល់​អាប់សា‌ឡុម តែ​អ្នក​ទាំង​ពីរ​នាំ​គ្នា​ចេញ​ទៅ​ជា​ប្រញាប់ បាន​ទៅ​ដល់​ផ្ទះ​របស់​មនុស្ស​ម្នាក់ នៅ​ត្រង់​បាហ៊ូរីម​ដែល​មាន​អណ្តូង​នៅ​ទី​ធ្លា​ផ្ទះ អ្នក​ទាំង​ពីរ​ក៏​ចុះ​ទៅ​ពួន​ក្នុង​អណ្តូង​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ មាន​យុវជន​ម្នាក់​បាន​ឃើញ​លោក​ទាំង​ពីរ ក៏​នាំ​ដំណឹង​ទៅ​ទូល​ស្ដេច​អាប់‌សា‌ឡុម។ លោក​ទាំង​ពីរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ ហើយ​ទៅ​ដល់​ផ្ទះ​អ្នក​ស្រុក​ម្នាក់ នៅ​ភូមិ​បាហ៊ូ‌រីម។ ក្នុង​បរិវេណ​ផ្ទះ​នោះ​មាន​អណ្ដូង​មួយ ដែល​លោក​ទាំង​ពីរ​ចុះ​ទៅ​ពួន។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ មាន​យុវជន​ម្នាក់​បាន​ឃើញ​អ្នក​ទាំង​ពីរ ក៏​នាំ​ដំណឹង​ទៅ​ជម្រាប​ស្តេច​អាប់‌សា‌ឡុម។ អ្នក​ទាំង​ពីរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ ហើយ​ទៅ​ដល់​ផ្ទះ​អ្នក​ស្រុក​ម្នាក់ នៅ​ភូមិ​បាហ៊ូ‌រីម។ ក្នុង​បរិវេណ​ផ្ទះ​នោះ​មាន​អណ្តូង​មួយ ដែល​អ្នក​ទាំង​ពីរ​ចុះ​ទៅ​ពួន។

សូមមើលជំពូក



២ សាំ‌យូ‌អែល 17:18
3 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​មក កាល​ស្តេច​ដាវីឌ​ទ្រង់​បាន​យាង​ទៅ​ដល់​ភូមិ​បាហ៊ូរីម នោះ​ឃើញ​មាន​មនុស្ស​ម្នាក់​ជា​ញាតិ‌វង្ស​របស់​សូល ឈ្មោះ​ស៊ីម៉ាយ ជា​កូន​កេរ៉ា អ្នក​នោះ​ចេញ​មក​ទាំង​ជេរ​បណ្តើរ


រីឯ​ស៊ីម៉ាយ ជា​កូន​កេរ៉ា ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ដែល​នៅ​ភូមិ​បាហ៊ូរីម ក៏​ប្រញាប់​ចុះ​មក​ទទួល​ស្តេច​ដាវីឌ​ជា​មួយ​នឹង​ពួក​យូដា​ដែរ


ឯ​ប្ដី​នាង គាត់​ដើរ​មក​តាម​នាង​ទាំង​យំ​បណ្តើរ រហូត​ដល់​ភូមិ​បាហ៊ូរីម ទើប​អ័ប៊ី‌នើរ​បង្គាប់​ទៅ​ថា ចូរ​វិល​ទៅ​វិញ​ចុះ នោះ​គាត់​ក៏​ត្រឡប់​ទៅ​វិញ។