ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 16:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ័ហ៊ី‌ថូ‌ផែល​ក៏​ឆ្លើយ​ថា ដូច្នេះ សូម​ទ្រង់​ចូល​ទៅ​ឯ​ពួក​អ្នក‌ម្នាង​របស់​ព្រះ‌បិតា​ទ្រង់ ដែល​បាន​ទុក​ឲ្យ​រក្សា​ដំណាក់​ចុះ នោះ​ពួក​អ៊ីស្រាអែល​ទាំង​អស់​នឹង​ដឹង​ថា ព្រះ‌បិតា​ទ្រង់​បាន​ស្អប់​ខ្ពើម​ដល់​ទ្រង់​ហើយ នោះ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ គេ​នឹង​បាន​ចំរើន​កំឡាំង​ដៃ​ឡើង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ័ហ៊ី‌ថូផែល​ក៏​ឆ្លើយ​ថា៖ «សូម​ទ្រង់​ចូលទៅឯ​ពួក​អ្នក​ម្នាង​របស់​‌បិតា​ទ្រង់ ដែល​បាន​ទុក​ឲ្យ​រក្សា​ដំណាក់​ចុះ នោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ និង​ដឹង​ថា បិតា​ទ្រង់​ស្អប់​ខ្ពើម​ដល់​ទ្រង់​ហើយ នោះ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ​ទ្រង់ គេ​នឹង​មាន​កម្លាំង​ឡើង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អហ៊ី‌ថូផែល​ទូល​ស្ដេច​អាប់‌សា‌ឡុម​ថា៖ «សូម​យាង​ទៅ​រួម​ដំណេក​ជា​មួយ​ពួក​ស្រី​ស្នំ ដែល​បិតា​របស់​ព្រះ‌ករុណា​ទុក​ឲ្យ​នៅ​ចាំ​ដំណាក់​នោះ​ចុះ។ ធ្វើ​ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ដឹង​ថា ព្រះ‌ករុណា​តាំង​ខ្លួន​ជា​សត្រូវ​នឹង​បិតា ហើយ​បក្ស​ពួក​របស់​ព្រះ‌ករុណា​ក៏​នឹង​មាន​កម្លាំង​ចិត្ត​ឡើង​ដែរ»។

សូមមើលជំពូក

អាល់គីតាប

លោក​អហ៊ី‌ថូផែល​ជម្រាប​ស្តេច​អាប់‌សា‌ឡុម​ថា៖ «សូម​ទៅ​រួម​ដំណេក​ជា​មួយ​ពួក​ស្រី​ស្នំ ដែល​ឪពុក​របស់​ស្តេច​ទុក​ឲ្យ​នៅ​ចាំ​ដំណាក់​នោះ​ចុះ។ ធ្វើ​ដូច្នេះ ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​នឹង​ដឹង​ថា ស្តេច​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ឪពុក ហើយ​បក្ស​ពួក​របស់​ស្តេច​ក៏​នឹង​មាន​កម្លាំង​ចិត្ត​ឡើង​ដែរ»។

សូមមើលជំពូក



២ សាំ‌យូ‌អែល 16:21
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​យ៉ាកុប​គាត់​និយាយ​នឹង​ស៊ីម្មាន​ហើយ​នឹង​លេវី​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​អញ​ថប់​ព្រួយ​ណាស់ ដោយ​សំអុយ​ឈ្មោះ​អញ​នៅ​កណ្តាល​ពួក​សាសន៍​កាណាន នឹង​សាសន៍​ពេរិស៊ីត ជា​ពួក​អ្នក​នៅ​ស្រុក​នេះ ដែល​អញ​ក៏​មាន​គ្នា​តិច​ផង ក្រែង​ជួន​ជា​គេ​ប្រមូល​គ្នា​មក​វាយ​អញ នោះ​ទាំង​អញ នឹង​ពួក​គ្រួ​អញ នឹង​ត្រូវ​វិនាស​ទាំង​អស់​ទៅ


កំពុង​ដែល​គាត់​នៅ​ក្នុង​ស្រុក​នោះ រូបេន​ក៏​បាន​ទៅ​រួម​ដំណេក​នឹង​ប៊ីលហា​ជា​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រាអែល​ក៏​ឮ​និយាយ។ រីឯ​កូន​ប្រុស​របស់​យ៉ាកុប មាន​១២​នាក់


នោះ​គាត់​ក៏​បែរ​ទៅ​ឯ​នាង​តាម​ផ្លូវ​និយាយ​ថា ចូរ​យើង​ទៅ សូម​ឲ្យ​ខ្ញុំ​ចូល​ទៅ​ឯ​នាង​ឥឡូវ ពី​ព្រោះ​គាត់​មិន​ដឹង​ថា នាង​ជា​កូន​ប្រសា​ទេ តែ​នាង​សួរ​ថា តើ​អ្នក​នឹង​ឲ្យ​អ្វី​ដល់​ខ្ញុំ​ខ្លះ ដែល​អ្នក​ចូល​មក​ឯ​ខ្ញុំ​នេះ


នៅ​ជំនាន់​នោះ មាន​មនុស្ស​រូប​ធំ​សំបើម​នៅ​ផែនដី ក្រោយ​នោះ​មក កាល​ពួក​កូន​ប្រុស​របស់​ព្រះ​បាន​ចូល​ទៅ​ឯ​កូន​ស្រី​របស់​មនុស្ស ហើយ​នាង​ទាំង​នោះ​បាន​បង្កើត​កូន​ឲ្យ​គេ នោះ​បាន​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​រស់​នៅ​កាល​ពី​ដើម ជា​មនុស្ស​មាន​ល្បី​ឈ្មោះ។


កាល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា ដាវីឌ​ត្រឡប់​ជា​ខ្ពើម​គេ​ហើយ នោះ​គេ​ក៏​ចាត់​ឲ្យ​ទៅ​ជួល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​បេត-រេហុប នឹង​ពី​ក្រុង​សូបា បាន​ពល​ថ្មើរ‌ជើង​២​ម៉ឺន​នាក់ នឹង​ស្តេច​ស្រុក​ម្អាកា ព្រម​ទាំង​ពល​១​ពាន់​នាក់ ហើយ​ពួក​ស្រុក​ថូប​១​ម៉ឺន​២​ពាន់​នាក់​ទៀត


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចាំ​មើល អញ​នឹង​បណ្តាល​ឲ្យ​មាន​ការ​អាក្រក់​កើត​ឡើង ពី​ក្នុង​គ្រួ​ឯង ឲ្យ​ទាស់​នឹង​ឯង ក៏​នឹង​យក​ពួក​ប្រពន្ធ​ទាំង​ប៉ុន្មាន​របស់​ឯង ប្រគល់​ឲ្យ​ដល់​អ្នក​ជំនិត​ឯង​នៅ​មុខ​ឯង​ផង អ្នក​នោះ​នឹង​រួម​ដំណេក​នឹង​ប្រពន្ធ​ឯង​ទាំង​នោះ នៅ​ទី​ពន្លឺ​ថ្ងៃ


រួច​យ៉ូណា‌ដាប​ប្រាប់​ថា ដូច្នេះចូរ​ឯង​ដេក​នៅ​លើ​គ្រែ​ក្លែង​ធ្វើ​ជា​ឈឺ​ទៅ បើ​កាល​ណា​បិតា​ឯង​មក​សួរ នោះ​ចូរ​ទូល​ថា សូម​បិតា​អនុញ្ញាត​ឲ្យ​នាង​តាម៉ារ ជា​កនិដ្ឋា​ទូលបង្គំ មក​រៀប​អាហារ​នៅ​មុខ​ទូលបង្គំ ឲ្យ​ទូលបង្គំ​បាន​ឃើញ ហើយ​បាន​ទទួល ពី​ដៃ​នាង​មក​បរិភោគ​បន្តិច


នោះ​ស្តេច​ទ្រង់​ក៏​យាង​ចេញ​ទៅ ព្រម​ទាំង​ពួក​វង្សា‌នុវង្ស​ទាំង​អស់​ផង បាន​ទុក​នៅ​តែ​ស្រី​អ្នក‌ម្នាង​១០​នាក់ ឲ្យ​រក្សា​ដំណាក់​ប៉ុណ្ណោះ


នោះ​អាប់‌សា‌ឡំម​មាន​បន្ទូល ទៅ​អ័ហ៊ី‌ថូ‌ផែល​ថា ចូរ​បង្ហាញ​គំនិត​របស់​អ្នក ឲ្យ​យើង​ដឹង​ជា​ធ្វើ​យ៉ាង​ណា​ផង


ដូច្នេះហ៊ូសាយ​ក៏​ទូល​ឆ្លើយ​ថា សេចក្ដី​ប្រឹក្សា​ដែល​អ័ហ៊ី‌ថូ‌ផែល​បាន​ទូល​ម្តង​នេះ មិន​ល្អ​ទេ


ដូច្នេះ សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​កំឡាំង​ដៃ​ឡើង ហើយ​មាន​ចិត្ត​ក្លាហាន​ចុះ ដ្បិត​សូល ជា​ចៅហ្វាយ​នៃ​អ្នក​រាល់​គ្នា ទ្រង់​អស់​ព្រះ‌ជន្ម​ហើយ មួយ​ទៀតពួក​ជន‌ជាតិ​យូដា បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ​វិញ។


ដាវីឌ​ក៏​យាង​មក​ដល់​ដំណាក់​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម នោះ​ទ្រង់​យក​ពួក​អ្នក‌ម្នាង​ទាំង​១០​នាក់ ដែល​បាន​ទុក​ឲ្យ​នៅ​ចាំ​ដំណាក់​ទៅ​បង្ខាំង​ទុក ហើយ​ចិញ្ចឹម​រក្សា​ដោយ​ស្បៀង​អាហារ តែ​មិន​បាន​យាង​ចូល​ទៅ​ឯ​នាង​ណា​មួយ​ទៀត​ទេ ដូច្នេះ នាង​ទាំង​នោះ​ត្រូវ​បង្ខាំង​ទុក​ឲ្យ​នៅ​ជា​មេម៉ាយ រហូត​ដល់​ថ្ងៃ​ស្លាប់។


អ្នក​នោះ​ក៏​ទាស់​ទទឹង​នឹង​សាសន៍​អ៊ីស្រាអែល រហូត​ដល់​អស់​ព្រះ‌ជន្ម​នៃ​សាឡូម៉ូន នេះ​ជា​ការ​ប្រទូស‌រ៉ាយ ក្រៅ​ពី​ការ​ដែល​ហាដាឌ់​បាន​ធ្វើ ឯ​រេសោន​បាន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រាអែល ក៏​សោយ‌រាជ្យ​លើ​ស្រុក​ស៊ីរី។


ដូច្នេះ ទ្រង់​ទូល​ថា ទូលបង្គំ​សូម​ព្រះ‌នាង​ទូល​ដល់​ស្តេច​សាឡូម៉ូន ដ្បិត​ទ្រង់​នឹង​មិន​ប្រកែក​ចំពោះ​ព្រះ‌នាង​ទេ គឺ​សូម​ឲ្យ​ទ្រង់​ប្រទាន​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​ទូលបង្គំ


ស្តេច​សាឡូម៉ូន ទ្រង់​ឆ្លើយ​តប​ទៅ​មាតា​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌មាតា​សូម​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម ឲ្យ​អ័ដូ‌នីយ៉ា​ដូច្នេះ ត្រូវ​សូម​ទាំង​រាជ‌សម្បត្តិ​ឲ្យ​វា​ផង ដ្បិត​វា​ជា​បង​របស់​ទូលបង្គំ​ស្រាប់ គឺ​សូម​ឲ្យ​វានឹង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ ហើយ​នឹង​យ៉ូអាប់ ជា​កូន​សេរូយ៉ា​ដែរ


ឯ​កេរ‌ខ្មាស​នៃ​ប្រពន្ធ​របស់​ឪពុក​ឯង នោះ​មិន​ត្រូវ​បើក​ឡើយ ដ្បិត​គឺ​ជា​កេរ‌ខ្មាស​របស់​ឪពុក​ឯង​ហើយ


បើ​មនុស្ស​ណា​រួម​ដំណេក​នឹង​ប្រពន្ធ​របស់​ឪពុក នោះ​ឈ្មោះ​ថា​បាន​បើក​កេរ‌ខ្មាស​របស់​ឪពុក​ហើយ ត្រូវ​សំឡាប់​អ្នក​ទាំង​២​នោះ​ជា​កុំ​ខាន ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ


ឱ​ពួក​វង្ស​យូដា នឹង​ពួក​វង្ស​អ៊ីស្រាអែល​អើយ ពី​ដើម​ឯង​ជា​ទី​ផ្តាសា នៅ​កណ្តាល​អស់​ទាំង​សាសន៍​យ៉ាង​ណា នោះ​អញ​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា​ឲ្យ​បាន​ជា​ពរ​វិញ​យ៉ាង​នោះ​ដែរ កុំ​ឲ្យ​ខ្លាច​ឡើយ ចូរ​ឲ្យ​មាន​កំឡាំង​ដៃ​វិញ​ចុះ។


មាន​ឮ​រន្ទឺ​សុល​សាយ​ជានិច្ច​ថា មាន​ការ​កំផិត​កើត​ឡើង ក្នុង​ពួក​អ្នក​រាល់​គ្នា​ពិត ជា​ការ​កំផិត​ម្យ៉ាង ដែល​មិន​ដែល​ទាំង​មាន​ឮ​និយាយ​ក្នុង​សាសន៍​ដទៃ​ផង គឺ​ថា មាន​មនុស្ស​ម្នាក់​បាន​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន


ដូច្នេះ ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​ឮ​ថា សូល​បាន​វាយ​បន្ទាយ​របស់​ពួក​ភីលីស្ទីន​ហើយ គេ​ក៏​ដឹង​ថា ពួក​ភីលីស្ទីន​ស្អប់​ខ្ពើម ដល់​សាសន៍​អ៊ីស្រាអែល​ដែរ នោះ​បណ្តាជន​ទាំង‌ឡាយ គេ​មូល​គ្នា​ទៅ​ឯ​សូល នៅ​ត្រង់​គីល‌កាល។


អ័គីស​ក៏​ជឿ​ដាវីឌ ដោយ​ថា វា​បាន​បណ្តាល​ឲ្យ​ពួក​អ៊ីស្រាអែល ជា​សាសន៍​ខ្លួន ស្អប់​ខ្ពើម​ដល់​ខ្លួន​ហើយ ដូច្នេះវា​នឹង​ធ្វើ​ជា​អ្នក​បំរើ​របស់​អញ​ជា​ដរាប​ត​ទៅ។