រីឯយ៉ូណាថាន នឹងអ័ហ៊ីម៉ាស គេនៅត្រង់អេន-រ៉ូកេល ដ្បិតគេមិនហ៊ានចូល ក្នុងទីក្រុងឲ្យអ្នកណាឃើញទេ ហើយមានបាវស្រីម្នាក់ទៅប្រាប់ រួចគេក៏ទៅក្រាបទូលដល់ស្តេចដាវីឌ
២ សាំយូអែល 15:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនោះអ្នកក៏មានសាដុក នឹងអ័បៀថើរដ៏ជាសង្ឃនៅជាមួយដែរ យ៉ាងនោះ ការអ្វីដែលអ្នកឮពីក្នុងដំណាក់ស្តេចមក នោះចូរសាសព្ទប្រាប់ដល់សាដុក នឹងអ័បៀថើរដ៏ជាសង្ឃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនោះ អ្នកក៏មានសង្ឃសាដុក និងសង្ឃអ័បៀថើរនៅជាមួយដែរ ការអ្វីដែលអ្នកឮពីក្នុងដំណាក់ស្តេចមក ចូរប្រាប់សង្ឃសាដុក និងសង្ឃអ័បៀថើរឲ្យដឹងផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្យ៉ាងទៀត លោកបូជាចារ្យសាដុក និងអបៀថើរ ក៏ចាំជួយលោកដែរ។ អ្វីៗដែលលោកឮពីដំណាក់ស្ដេច ចូរប្រាប់លោកបូជាចារ្យសាដុក និងអបៀថើរឲ្យដឹងផង។ អាល់គីតាប ម្យ៉ាងទៀត អ៊ីមុាំសាដុក និងអបៀថើរក៏ចាំជួយគាត់ដែរ។ អ្វីៗដែលគាត់ឮពីដំណាក់ស្តេច ចូរប្រាប់អ៊ីមុាំសាដុក និងអបៀថើរឲ្យដឹងផង។ |
រីឯយ៉ូណាថាន នឹងអ័ហ៊ីម៉ាស គេនៅត្រង់អេន-រ៉ូកេល ដ្បិតគេមិនហ៊ានចូល ក្នុងទីក្រុងឲ្យអ្នកណាឃើញទេ ហើយមានបាវស្រីម្នាក់ទៅប្រាប់ រួចគេក៏ទៅក្រាបទូលដល់ស្តេចដាវីឌ