ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 11:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​នាំ​នាង​យក​មក រួច​នាង​ក៏​ចូល​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ផ្ទំ​ជា​មួយ​នឹង​នាង​ទៅ ដ្បិត​នាង​ទើប​នឹង​បាន​ស្អាត​ពី​រដូវ​នាង​ហើយ រួច​នាង​ត្រឡប់​ទៅ​ឯ​ផ្ទះ​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ព្រះបាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​នាំ​នាង​មក រួច​នាង​ក៏​ចូល​មក​ឯ​ទ្រង់ ហើយ​ស្ដេច​ផ្ទំ​ជា‌មួយ​នាង (ដ្បិត​នាង​ទើប​បាន​ស្អាត​ពី​រដូវ)។ រួច​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​នាំ​នាង​មក នាង​មក​ឯ​ដំណាក់​ស្ដេច ហើយ​ស្ដេច​ក៏​រួម​ដំណេក​ជា​មួយ​នាង រួច​នាង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ពេល​នោះ នាង​ទើប​នឹង​មាន​រដូវ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។

សូមមើលជំពូក

អាល់គីតាប

ស្តេច​ទត​ចាត់​គេ​ឲ្យ​ទៅ​នាំ​នាង​មក នាង​មក​ឯ​ដំណាក់​គាត់ ហើយ​គាត់​ក៏​រួម​ដំណេក​ជា​មួយ​នាង រួច​នាង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ពេល​នោះ នាង​ទើប​នឹង​មាន​រដូវ ហើយ​ធ្វើ​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 11:4
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ខណៈ​នោះ​ស៊ីគែម ជា​បុត្រ​ហាម៉ោរ​សាសន៍​ហេវី​ជា​ស្តេច​ស្រុក​នោះ ទ្រង់​ឃើញ​នាង ក៏​នាំ​យក​ទៅ​ដេក​បង្ខូច


កាល​ក្រោយ​ការ​ទាំង​នោះ​មក នោះ​ប្រពន្ធ​របស់​ចៅហ្វាយ​គាត់ ចេះ​តែ​ដេញ​ភ្នែក​ជាប់​តាម​មើល​យ៉ូសែប​ហើយ​និយាយ​ថា ចូរ​មក​ដេក​នឹង​អញ


ដ្បិត​ឯង​បាន​ធ្វើ​ការ​នោះ​ដោយ​សំងាត់ តែ​អញ​នឹង​ធ្វើ​ការ​នេះ​នៅ​ទី​ពន្លឺ​វិញ ឲ្យ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​បាន​ឃើញ


កាល​ឯង​បាន​ឃើញ​ចោរ នោះ​ក៏​ចូល​គំនិត​នឹង​គេ ហើយ​មាន​ចំណែក​ជា​មួយ​នឹង​ពួក​សំផឹង​ផង


ឯ​ដំណើរ​របស់​ស្រី​សំផឹង​រមែង​យ៉ាង​ដូច្នេះ គឺ​វា​ស៊ី​ហើយ​ជូត​មាត់ រួច​ពោល​ថា ខ្ញុំ​គ្មាន​ធ្វើ​បាប​អ្វី​សោះ។


ឯ​ស្ត្រី​នឹង​បុរស​ណា​ដែល​បាន​សេព‌សម្ភព​គ្នា​ហើយ នោះ​ត្រូវ​ឲ្យ​ងូត​ទឹក​ចេញ​ទាំង​២​នាក់ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។


កុំ​ឲ្យ​ចូល​ទៅ​ជិត​ស្ត្រី​ណា ដើម្បី​នឹង​បើក​កេរ‌ខ្មាស​នាង​កំពុង​ដែល​មាន​រដូវ​នោះ​ឡើយ


កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ។