ចូរឯងចាត់គ្នាឯងម្នាក់ឲ្យទៅនាំប្អូនពៅមក តែត្រូវចងឯងរាល់គ្នាទុកនៅទីនេះ ដើម្បីនឹងល្បងសាកមើលចំពោះពាក្យសំដីឯងឲ្យដឹងជានិយាយពិតឬទេ បើមិនពិតទេ នោះអញស្បថនឹងព្រះជន្មផារ៉ោនថា ឯងរាល់គ្នាជាពួកលបសង្កេតស្រុកមែន
២ សាំយូអែល 10:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែពួកមេរបស់កូនចៅអាំម៉ូន ទូលដល់ហានូនជាម្ចាស់គេថា ទ្រង់ជឿថា ដាវីឌចង់លើកមុខបិតាទ្រង់ដោយចាត់ពួកនេះមកជួយកំសាន្តទុក្ខទ្រង់ឬអី ឯគំនិតដាវីឌ ដែលចាត់ពួកទូតនេះ ឲ្យមកដូច្នេះ គឺដើម្បីតែនឹងឈ្លបលប ហើយសង្កេតមើលទីក្រុង រួចរំលំចេញប៉ុណ្ណោះវិញទេតើ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពួកមេលើពួកកូនចៅអាំម៉ូនទូលដល់ហានូនជាម្ចាស់គេថា៖ «តើព្រះករុណាជឿថា ស្ដេចដាវីឌចាត់ពួកនេះឲ្យមកជួយកម្សាន្តទុក្ខព្រះករុណា ដោយយល់ដល់បិតាទ្រង់ឬ? តើព្រះបាទដាវីឌមិនចាត់ពួកទូតនេះឲ្យមក ដើម្បីសង្កេតមើលទីក្រុង ក្នុងបំណងវាយដណ្ដើមយកទេឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេដឹកនាំនៃជនជាតិអាំម៉ូន ទូលព្រះបាទហានូន ជាម្ចាស់របស់ខ្លួនថា៖ «តើព្រះករុណាជឿថា ស្ដេចដាវីឌចាត់ពួកមន្ត្រីឲ្យមកចូលរួមរំលែកទុក្ខ ដើម្បីថ្វាយកិត្តិយសដល់បិតារបស់ព្រះករុណាមែនឬ? តាមពិត ពួកគេមកនេះ ដើម្បីសង្កេតការណ៍ទីក្រុង ក្នុងគោលបំណងវាយដណ្ដើមយក»។ អាល់គីតាប មេដឹកនាំនៃជនជាតិអាំម៉ូន ជម្រាបស្តេចហានូន ជាចៅហ្វាយរបស់ខ្លួនថា៖ «តើស្តេចជឿថា ទតចាត់ពួកមន្ត្រី ឲ្យមកចូលរួមរំលែកទុក្ខ ដើម្បីផ្តល់កិត្តិយសដល់បិតារបស់ស្តេចមែនឬ? តាមពិតពួកគេមកនេះ ដើម្បីសង្កេតការណ៍ទីក្រុង ក្នុងគោលបំណងវាយដណ្តើមយក»។ |
ចូរឯងចាត់គ្នាឯងម្នាក់ឲ្យទៅនាំប្អូនពៅមក តែត្រូវចងឯងរាល់គ្នាទុកនៅទីនេះ ដើម្បីនឹងល្បងសាកមើលចំពោះពាក្យសំដីឯងឲ្យដឹងជានិយាយពិតឬទេ បើមិនពិតទេ នោះអញស្បថនឹងព្រះជន្មផារ៉ោនថា ឯងរាល់គ្នាជាពួកលបសង្កេតស្រុកមែន
គាត់ក៏នឹកឃើញពីសប្តិដែលបានយល់សប្តិពីដំណើរគេ រួចនិយាយទៅគេថា ឯងរាល់គ្នាជាពួកលបសង្កេតស្រុកទេ ឯងបានមកដើម្បីនឹងមើលស្រុកនេះ ដែលនៅទទេជាយ៉ាងណាហើយ
ទ្រង់ស្គាល់អ័ប៊ីនើរ ជាកូននើរហើយ ថាវាបានមកដើម្បីតែនឹងបញ្ឆោតទ្រង់ទេ ហើយឲ្យបានដឹងពីដំណើរទ្រង់យាងចេញចូល នឹងគ្រប់ទាំងកិច្ចការដែលទ្រង់ធ្វើផង
ប៉ុន្តែពួកមេរបស់កូនចៅអាំម៉ូនទូលដល់ហានូនថា ទ្រង់ជឿថា ដាវីឌចង់លើកមុខបិតាទ្រង់ ដោយចាត់ពួកនេះមកជួយកំសាន្តទុក្ខទ្រង់ឬអី ដែលពួកទូតនេះបានមកឯទ្រង់ដូច្នេះ គឺដើម្បីតែនឹងឈ្លបលប ហើយសង្កេតមើលស្រុកប៉ុណ្ណោះ រួចបំផ្លាញវិញទេតើ
មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស