ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 10:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ដាវីឌ​ទ្រង់​ជ្រាប នោះ​ក៏​ប្រមូល​ពួក​ទ័ព​អ៊ីស្រាអែល​ទាំង​អស់ ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ដល់​ស្រុក​ហេឡាម ពួក​ស៊ីរី​គេ​ក៏​ត្រៀម​ពល​ត​នឹង​ដាវីឌ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ព្រះបាទ​ដាវីឌ​បាន​ជ្រាប ក៏​ប្រមូល​ពួក​ទ័ព​អ៊ីស្រា‌អែល​ទាំង​អស់ ឆ្លង​ទន្លេ​យ័រ‌ដាន់ ទៅ​ដល់​ស្រុក​ហេឡាម ពួក​ស៊ីរី​បាន​ត្រៀម​ពល​ត​នឹង​ដាវីឌ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ ទ្រង់​ក៏​ប្រមូល​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ឆ្លង​ទន្លេ​យ័រដាន់ មក​ដល់​ហេ‌ឡាម។ ពួក​ស៊ីរី​រៀប​ទ័ព​ប្រឈម​មុខ​នឹង​ព្រះ‌បាទ​ដាវីឌ ហើយ​វាយ​សម្រុក។

សូមមើលជំពូក

អាល់គីតាប

មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ជម្រាប​ស្តេច​ទត ទត​ក៏​ប្រមូល​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល​ឆ្លង​ទន្លេ​យ័រ‌ដាន់ មក​ដល់​ហេ‌ឡាម។ ពួក​ស៊ីរី​រៀប​ទ័ព​ប្រឈម​មុខ​នឹង​ស្តេច​ទត ហើយ​វាយ​សំរុក។

សូមមើលជំពូក



២ សាំ‌យូ‌អែល 10:17
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ហាដារេ‌ស៊ើរ​ចាត់​ទូត​ឲ្យ​ទៅ​អង្វរ​បាន​ពួក​ស៊ីរី ដែល​នៅ​ខាង​នាយ​ទន្លេ នាំ​ចេញ​មក​ជួយ ក៏​ទន្ទ្រាន​ចូល​ស្រុក​ហេឡាម មាន​សូបាក ជា​មេ‌ទ័ព​ធំ​របស់​ហាដារេ‌ស៊ើរ ជា​អ្នក​នាំ​មុខ


តែ​គេ​បាក់​ទ័ព​រត់​ចេញ​ពី​មុខ​ពួក​អ៊ីស្រាអែល​ទៅ ហើយ​ដាវីឌ​បាន​សំឡាប់​ពួក​គេ ដែល​នៅ​រទេះ​ចំបាំង​អស់​៧០០​រទេះ នឹង​ពួក​ពល​សេះ​៤​ម៉ឺន​នាក់ ក៏​ប្រហារ​សូបាក ជា​មេ‌ទ័ព​គេ ឲ្យ​ស្លាប់​នៅ​ទី​នោះ​ដែរ


កាល​ដាវីឌ​ទ្រង់​បាន​ជ្រាប នោះ​ទ្រង់​ប្រមូល​ពួក​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​ឆ្លង​ទន្លេ​យ័រដាន់​ទៅ​ប្រទះ​នឹង​គេ ហើយ​ក៏​ដំរៀប​គ្នា​ច្បាំង កាល​ដាវីឌ​បាន​ដំរៀប​ទ័ព​ច្បាំង​នឹង​ពួក​ស៊ីរី​ដូច្នេះ នោះ​គេ​ក៏​ត​នឹង​ទ្រង់