រួចគេវិលមកឯអេន-មីសផាត គឺជាកាដេស ក៏វាយស្រុកអាម៉ាលេកទាំងអស់ នឹងពួកអាម៉ូរីដែលនៅហាសាសូន-តាម៉ារដែរ។
២ សាំយូអែល 1:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯក្រោយដែលសូលបានសុគតហើយ កាលដាវីឌបានត្រឡប់មក ពីវាយពួកអាម៉ាលេកវិញ ហើយបាននៅក្រុងស៊ីកឡាក់អស់២ថ្ងៃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីស្តេចសូលបានសុគតទៅ ពេលដាវីឌបានត្រឡប់មកពីវាយពួកអាម៉ាឡេកវិញ ហើយបាននៅក្រុងស៊ីកឡាក់អស់ពីរថ្ងៃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទសូលសោយទិវង្គត ផុតទៅ លោកដាវីឌដែលបានវាយឈ្នះជនជាតិអាម៉ាឡេក ក៏វិលត្រឡប់មកក្រុងស៊ីគឡាក់វិញ ហើយស្នាក់នៅក្រុងនោះពីរថ្ងៃ។ អាល់គីតាប កាលស្តេចសូលស្លាប់ទៅ ទតដែលបានវាយឈ្នះជនជាតិអាម៉ាឡេក ក៏វិលត្រឡប់មកក្រុងស៊ីគឡាក់វិញ ហើយស្នាក់នៅក្រុងនោះពីរថ្ងៃ។ |
រួចគេវិលមកឯអេន-មីសផាត គឺជាកាដេស ក៏វាយស្រុកអាម៉ាលេកទាំងអស់ នឹងពួកអាម៉ូរីដែលនៅហាសាសូន-តាម៉ារដែរ។
នៅថ្ងៃនោះឯង អ័គីសក៏ប្រទានក្រុងស៊ីកឡាក់ឲ្យដល់ដាវីឌ ព្រោះហេតុនោះបានជាក្រុងស៊ីកឡាក់ ក៏នៅជារបស់ផងពួកស្តេចយូដា ដរាបដល់សព្វថ្ងៃនេះ
លុះដល់ថ្ងៃទី៣ កាលដាវីឌ នឹងពួកលោកបានមកដល់ស៊ីកឡាក់ នោះឃើញថា ពួកអាម៉ាលេកបានលុកចូលស្រុកត្បូង ព្រមទាំងក្រុងស៊ីកឡាក់ផង គេបានទាំងវាយក្រុងស៊ីកឡាក់ ហើយដុតដោយភ្លើងទៅ
ទើបទ្រង់មានបន្ទូលទៅអ្នកដែលកាន់គ្រឿងទ្រង់ថា ចូរហូតដាវឯងមកចាក់ទំលុះអញទៅ ក្រែងពួកមិនកាត់ស្បែកនេះ គេមកកាប់ចាក់ ហើយមើលងាយដល់អញ តែអ្នកកាន់គ្រឿងរបស់ទ្រង់មិនហ៊ានទេ ដោយគាត់មានសេចក្ដីភ័យជាខ្លាំង ដូច្នេះសូលទ្រង់ក៏ហូតយកដាវរបស់ទ្រង់ផ្តួលខ្លួនទៅលើ
ដូច្នេះ សូលព្រមទាំងបុត្រាទ្រង់៣អង្គ នឹងអ្នកកាន់គ្រឿងរបស់ទ្រង់ ហើយនឹងពួកពលទាំងប៉ុន្មាន បានស្លាប់ទាំងអស់គ្នានៅថ្ងៃនោះឯង។