ឯអស់ទាំងសេះរបស់សាឡូម៉ូន នោះបានយកមកពីស្រុកអេស៊ីព្ទ ពួកជំនួញរបស់ស្តេចគេទិញមកទាំងហ្វូង តាមដំឡៃ១ហ្វូងៗ
២ របាក្សត្រ 9:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏នាំយកសេះពីស្រុកអេស៊ីព្ទ ហើយពីស្រុកទាំងអស់មកថ្វាយទ្រង់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏នាំយកសេះពីស្រុកអេស៊ីព្ទ និងពីស្រុកទាំងអស់មកថ្វាយទ្រង់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេតែងតែនាំសេះពីស្រុកអេស៊ីប និងស្រុកដទៃទៀត មកថ្វាយព្រះបាទសាឡូម៉ូន។ អាល់គីតាប គេតែងតែនាំសេះពីស្រុកអេស៊ីប និងស្រុកដទៃទៀត មកជូនស្តេចស៊ូឡៃម៉ាន។ |
ឯអស់ទាំងសេះរបស់សាឡូម៉ូន នោះបានយកមកពីស្រុកអេស៊ីព្ទ ពួកជំនួញរបស់ស្តេចគេទិញមកទាំងហ្វូង តាមដំឡៃ១ហ្វូងៗ
ឯសេះទាំងប៉ុន្មានរបស់សាឡូម៉ូន នោះសុទ្ធតែមកពីស្រុកអេស៊ីព្ទ ពួកជំនួញរបស់ស្តេច គេទៅទិញ ដឹកនាំមកទាំងហ្វូងៗ តាមដំឡៃ
គេក៏នាំយករទេះពីស្រុកអេស៊ីព្ទមក ១ដំឡៃជាប្រាក់៦០០រៀល ហើយសេះ១ដំឡៃជាប្រាក់១៥០រៀល គេក៏ដឹករទេះមកយ៉ាងនោះ ឲ្យដល់អស់ទាំងស្តេចនៃសាសន៍ហេត នឹងស្តេចស្រុកស៊ីរីដែរ។
សាឡូម៉ូនទ្រង់មានរោងសំរាប់សេះ ហើយរទេះចំបាំង ៤ពាន់បន្ទប់ ក៏មានពលសេះ១ម៉ឺន២ពាន់នាក់ ទ្រង់ញែកដាក់ឲ្យនៅក្នុងទីក្រុង ដែលសំរាប់រទេះចំបាំងទាំងប៉ុន្មាន ហើយនៅជាមួយនឹងទ្រង់ក្នុងក្រុងយេរូសាឡិមដែរ
វេទនាដល់ពួកអ្នកដែលចុះទៅឯស្រុកអេស៊ីព្ទដើម្បីរកគេជួយ ព្រមទាំងពឹងដល់សេះ ហើយទុកចិត្តនឹងរទេះចំបាំង ដោយព្រោះគេមានជាច្រើន ហើយនឹងពលសេះផង ដោយព្រោះគេមានកំឡាំងណាស់ ឥតសង្ឃឹមដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ឬស្វែងរកព្រះយេហូវ៉ាសោះ