ចំណែកឯហ៊ីរ៉ាមទ្រង់ផ្ញើសំពៅមក ដោយសារពួកទ្រង់ ព្រមទាំងពួកអ្នកដែលស្គាល់ភាពសមុទ្រ ដល់សាឡូម៉ូន អ្នកទាំងនោះ ក៏ទៅជាមួយនឹងពួករបស់សាឡូម៉ូន ដល់ស្រុកអូភារ ហើយគេយកបានមាស៤៥០ហាប ពីស្រុកនោះមកថ្វាយដល់ស្តេចសាឡូម៉ូន។
២ របាក្សត្រ 9:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯមាស ដែលមកដល់សាឡូម៉ូនក្នុង១ឆ្នាំ នោះមានទំងន់៦៦៦ហាប ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងមួយឆ្នាំៗ ព្រះបាទសាឡូម៉ូនទទួលបានមាសទម្ងន់ប្រាំមួយរយហុកសិបប្រាំមួយហាប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងមួយឆ្នាំៗ ព្រះបាទសាឡូម៉ូនទទួលមាសទម្ងន់ម្ភៃបីតោន។ អាល់គីតាប ក្នុងមួយឆ្នាំៗស្តេចស៊ូឡៃម៉ានទទួលមាសទម្ងន់ម្ភៃបីតោន។ |
ចំណែកឯហ៊ីរ៉ាមទ្រង់ផ្ញើសំពៅមក ដោយសារពួកទ្រង់ ព្រមទាំងពួកអ្នកដែលស្គាល់ភាពសមុទ្រ ដល់សាឡូម៉ូន អ្នកទាំងនោះ ក៏ទៅជាមួយនឹងពួករបស់សាឡូម៉ូន ដល់ស្រុកអូភារ ហើយគេយកបានមាស៤៥០ហាប ពីស្រុកនោះមកថ្វាយដល់ស្តេចសាឡូម៉ូន។
ស្តេចសាឡូម៉ូនទ្រង់ក៏ប្រទានដល់មហាក្សត្រីស្រុកសេបា តាមបំណងព្រះទ័យព្រះនាង គឺរបស់អ្វីៗដែលព្រះនាងសូម លើសអំពីរបស់ទាំងប៉ុន្មាន ដែលព្រះនាងបានថ្វាយដល់ស្តេច ដូច្នេះ ព្រះនាង ព្រមទាំងពួកបរិវារ ក៏វិលត្រឡប់ទៅឯស្រុករបស់ខ្លួនវិញទៅ។
ឯពួកស្តេច គេនឹងនាំយកដង្វាយមកថ្វាយទ្រង់ ដោយយល់ដល់ព្រះវិហារនៃទ្រង់ ដែលនៅក្រុងយេរូសាឡិម
ពួកក្សត្រនៃស្រុកតើស៊ីស នឹងកោះទាំងប៉ុន្មាន នឹងថ្វាយសួយអាករ ពួកក្សត្រនៃស្រុកសេបា នឹងស្រុកសាបា នឹងថ្វាយគ្រឿងបណ្ណាការដែរ
៙ ដូច្នេះ គេនឹងរស់នៅ ហើយនឹងមានដង្វាយ ជាមាសពីស្រុកសេបា ឲ្យបានថ្វាយដល់ទ្រង់ មនុស្សទាំងឡាយនឹងអធិស្ឋានឲ្យទ្រង់ជានិច្ច ហើយនឹងថ្វាយពរដល់ទ្រង់ជាដរាបរាល់ថ្ងៃ