ដ្បិតស្តេចទ្រង់មានក្រុមនាវាតើស៊ីស ដើរផ្លូវសមុទ្រ ជាមួយនឹងនាវារបស់ហ៊ីរ៉ាម ក្រុមនាវាតើស៊ីសនោះ ក៏ដឹកយកមាស ប្រាក់ ភ្លុក ទោច នឹងក្ងោកមកក្នុង៣ឆ្នាំ១ដង។
២ របាក្សត្រ 8:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកឯហ៊ីរ៉ាមទ្រង់ផ្ញើសំពៅមក ដោយសារពួកទ្រង់ ព្រមទាំងពួកអ្នកដែលស្គាល់ភាពសមុទ្រ ដល់សាឡូម៉ូន អ្នកទាំងនោះ ក៏ទៅជាមួយនឹងពួករបស់សាឡូម៉ូន ដល់ស្រុកអូភារ ហើយគេយកបានមាស៤៥០ហាប ពីស្រុកនោះមកថ្វាយដល់ស្តេចសាឡូម៉ូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកឯព្រះបាទហ៊ីរ៉ាមបានផ្ញើសំពៅមក តាមពួកអ្នកបម្រើ និងអ្នកដែលស្ទាត់ខាងផ្លូវសមុទ្រ ថ្វាយដល់ព្រះបាទសាឡូម៉ូន អ្នកទាំងនោះក៏ទៅជាមួយអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន ទៅដល់ស្រុកអូភារ គេយកបានមាសបួនរយហាសិបហាប ពីស្រុកនោះមកថ្វាយដល់ព្រះបាទសាឡូម៉ូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទហ៊ីរ៉ាមបានបញ្ជូនសំពៅ ដឹកនាំដោយទាហានជើងទឹកស្ទាត់ជំនាញខាងសមុទ្រ មកថ្វាយព្រះបាទសាឡូម៉ូន។ ពួកគេធ្វើដំណើរជាមួយទាហានរបស់ព្រះបាទសាឡូម៉ូន ទៅដល់ស្រុកអូភារ ហើយនាំយកមាសទម្ងន់ដប់ប្រាំមួយតោន មកថ្វាយព្រះបាទសាឡូម៉ូន។ អាល់គីតាប ស្តេចហ៊ីរ៉ាមបានបញ្ជូនសំពៅ ដឹកនាំដោយទាហានជើងទឹកស្ទាត់ជំនាញខាងសមុទ្រ មកជូនស្តេចស៊ូឡៃម៉ាន។ ពួកគេធ្វើដំណើរជាមួយទាហានរបស់ស្តេចស៊ូឡៃម៉ាន ទៅដល់ស្រុកអូភារ ហើយនាំយកមាសទម្ងន់ដប់ប្រាំមួយតោន មកជូនស្តេចស៊ូឡៃម៉ាន។ |
ដ្បិតស្តេចទ្រង់មានក្រុមនាវាតើស៊ីស ដើរផ្លូវសមុទ្រ ជាមួយនឹងនាវារបស់ហ៊ីរ៉ាម ក្រុមនាវាតើស៊ីសនោះ ក៏ដឹកយកមាស ប្រាក់ ភ្លុក ទោច នឹងក្ងោកមកក្នុង៣ឆ្នាំ១ដង។
រីឯពួកសំពៅរបស់ហ៊ីរ៉ាម នឹងពួករបស់សាឡូម៉ូន ដែលនាំយកមាសពីស្រុកអូភារមក គេក៏យកឈើច្ទ័នន៍ នឹងត្បូងមានដំឡៃមកផងដែរ
ដ្បិតស្តេចមានក្រុមនាវា ដែលទៅឯតើស៊ីស ជាមួយនឹងពួកសំពៅរបស់ហ៊ីរ៉ាម ដឹកនាំមាស ប្រាក់ ភ្លុក ទោច នឹងក្ងោក មករាល់តែ៣ឆ្នាំត្រឡប់មកវិញម្តង។
យើងបានប្រមូលប្រាក់នឹងមាស ហើយរបស់ថ្លៃវិសេសផ្សេងៗដែលមកពីពួកស្តេច ហើយពីខេត្តទាំងប៉ុន្មាន ក៏ប្រមូលបានពួកចំរៀងទាំងប្រុសទាំងស្រី នឹងគ្រប់ទាំងរបស់អ្វីដែលគាប់ចិត្តមនុស្ស ព្រមទាំងស្រីអ្នកម្នាងជាច្រើនផង