២ របាក្សត្រ 8:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
រួចមក សាឡូម៉ូនទ្រង់នាំព្រះរាជបុត្រីផារ៉ោនចេញពីក្រុងដាវីឌ ឡើងមកឯដំណាក់ដែលទ្រង់បានសង់សំរាប់ព្រះនាង ដ្បិតទ្រង់នឹកថា ប្រពន្ធរបស់អញមិនត្រូវនៅក្នុងដំណាក់នៃដាវីឌ ជាស្តេចសាសន៍អ៊ីស្រាអែលទេ ពីព្រោះទីកន្លែងដែលហឹបនៃព្រះយេហូវ៉ា បានចូលមកទាំងនោះសុទ្ធតែបរិសុទ្ធទាំងអស់។
សូមមើលជំពូក
ព្រះបាទសាឡូម៉ូនបាននាំបុត្រីផារ៉ោនចេញពីក្រុងដាវីឌ ឡើងមកដំណាក់ដែលទ្រង់បានសង់សម្រាប់ព្រះនាង ដ្បិតទ្រង់នឹកថា «មហេសីរបស់យើងមិនត្រូវនៅក្នុងដំណាក់របស់ព្រះបាទដាវីឌ ជាស្តេចសាសន៍អ៊ីស្រាអែលឡើយ ព្រោះទីកន្លែងដែលដាក់ហឹបនៃព្រះយេហូវ៉ានោះ ជាកន្លែងបរិសុទ្ធ»។
សូមមើលជំពូក
ព្រះបាទសាឡូម៉ូនបាននាំបុត្រីរបស់ព្រះចៅផារ៉ោន ចាកចេញពីបុរីព្រះបាទដាវីឌ មកគង់នៅក្នុងដំណាក់ដែលស្ដេចបានសង់ថ្វាយព្រះនាង ដ្បិតស្ដេចមានព្រះតម្រិះថា៖ «មហេសីរបស់យើងពុំអាចគង់នៅក្នុងដំណាក់របស់ព្រះបាទដាវីឌ ជាស្ដេចនៃជនជាតិអ៊ីស្រាអែលបានទេ ព្រោះកន្លែងដែលគេតម្កល់ហិបរបស់ព្រះអម្ចាស់ជាកន្លែងដ៏វិសុទ្ធ»។
សូមមើលជំពូក
ស្តេចស៊ូឡៃម៉ានបាននាំបុត្រីរបស់ស្តេចហ្វៀរ៉អ៊ូន ចាកចេញពីបុរីស្តេចទត មកនៅក្នុងដំណាក់ដែលគាត់បានសង់ជូននាង ដ្បិតស្តេចមានគំនិតថា៖ «ប្រពន្ធរបស់យើងពុំអាចនៅក្នុងដំណាក់របស់ទត ជាស្តេចនៃជនជាតិអ៊ីស្រអែលបានទេ ព្រោះកន្លែងដែលគេតម្កល់ហិបរបស់អុលឡោះតាអាឡាជាកន្លែងដ៏វិសុទ្ធ»។
សូមមើលជំពូក