ហើយក្រៅពីពួកនោះ មានពួកនាយរបស់សាឡូម៉ូន សំរាប់ត្រួតត្រាការចំនួន៣ពាន់៣រយនាក់ទៀត គឺជាពួកអ្នកបង្គាប់ការដែលបណ្តាពួកជាងធ្វើនោះ
២ របាក្សត្រ 8:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកមេទ័ពធំរបស់ស្តេចសាឡូម៉ូន ទាំងអស់មាន២៥០នាក់ ដែលត្រួតត្រាលើពួកទ័ព។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកមេទ័ពធំរបស់ព្រះបាទសាឡូម៉ូន ទាំងអស់មានពីររយហាសិបនាក់ ដែលត្រួតត្រាលើពួកទ័ព។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនបានតែងតាំងមេដឹកនាំចំនួន ២៥០នាក់ ឲ្យត្រួតត្រាលើពួកកំណែន។ អាល់គីតាប ស្តេចស៊ូឡៃម៉ានបានតែងតាំងមេដឹកនាំ ចំនួន ២៥០នាក់ ឲ្យត្រួតត្រាលើពួកកំណែន។ |
ហើយក្រៅពីពួកនោះ មានពួកនាយរបស់សាឡូម៉ូន សំរាប់ត្រួតត្រាការចំនួន៣ពាន់៣រយនាក់ទៀត គឺជាពួកអ្នកបង្គាប់ការដែលបណ្តាពួកជាងធ្វើនោះ
ឯពួកមេដែលត្រួតមើលការរបស់សាឡូម៉ូនទាំងប៉ុន្មាន មានចំនួន៥៥០នាក់ ជានាយបង្គាប់ដល់ពួកអ្នកធ្វើការទាំងនោះ។
ទ្រង់ក៏ដាក់ឲ្យ៧ម៉ឺននាក់ធ្វើការលីសែង ៨ម៉ឺននាក់ឲ្យកាប់ឈើនៅភ្នំ ហើយ៣ពាន់៦រយនាក់ ឲ្យធ្វើជាអ្នកត្រួតត្រាការ។
រួចមក សាឡូម៉ូនទ្រង់នាំព្រះរាជបុត្រីផារ៉ោនចេញពីក្រុងដាវីឌ ឡើងមកឯដំណាក់ដែលទ្រង់បានសង់សំរាប់ព្រះនាង ដ្បិតទ្រង់នឹកថា ប្រពន្ធរបស់អញមិនត្រូវនៅក្នុងដំណាក់នៃដាវីឌ ជាស្តេចសាសន៍អ៊ីស្រាអែលទេ ពីព្រោះទីកន្លែងដែលហឹបនៃព្រះយេហូវ៉ា បានចូលមកទាំងនោះសុទ្ធតែបរិសុទ្ធទាំងអស់។
តែទ្រង់មិនបានយកអ្នកណាក្នុងពួកកូនចៅអ៊ីស្រាអែល ឲ្យធ្វើជាអ្នកបំរើសំរាប់ការទ្រង់ទេ គេសុទ្ធតែជាមនុស្សចំបាំង នឹងជាមេលើពួកមេទ័ព ជានាយត្រួតលើរទេះចំបាំង នឹងពួកពលសេះរបស់ទ្រង់វិញ